ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ៗ​ជា​ច្រើន​ដួង បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​ក្នុង​ថ្ងៃ​ទិវា​គុណ​ម្តាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ នេះ គឺជា​ថ្ងៃ​ដែល​ត្រូវ​បាន​គេ​កំណត់​ថា «​ថ្ងៃ​ទិវា​គុណ​ម្តាយ​» ដែល​ត្រូវ​បាន​គេ​រំលឹក​ពី​វីរៈភាព​របស់​អ្នក​ម្តាយ​ពិភពលោក ដែល​ខិតខំ​បីបាច់​ថែរក្សា​អោយ​រស់រាន​មានជីវិត​។…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ នេះ គឺជា​ថ្ងៃ​ដែល​ត្រូវ​បាន​គេ​កំណត់​ថា «​ថ្ងៃ​ទិវា​គុណ​ម្តាយ​» ដែល​ត្រូវ​បាន​គេ​រំលឹក​ពី​វីរៈភាព​របស់​អ្នក​ម្តាយ​ពិភពលោក ដែល​ខិតខំ​បីបាច់​ថែរក្សា​អោយ​រស់រាន​មានជីវិត​។

យ៉ាងណា បើ​ទោះបីជា​ទិវា​នេះ​មិន​ត្រូវ​បាន​គេ​ប្រារព្ធ​ទូលំទូលាយ​ដូច​ទៅ និង​ទិវា​បុណ្យ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ក៏​ដោយ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​បាន​មើល​រំលង​ថ្ងៃនេះ​ឡើយ ពោល​គឺ​ពួក​គេ​តែងតែ​ផ្ញើ​សារ​ជូនពរ និង​រៀបចំ​ពិធី​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​នីមួយ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​គុណមាតា​បិតា​របស់​ខ្លួន​។

ដោយឡែក​នៅ​ថ្ងៃនេះ​ដែរ សម្រាប់​តារា​ខ្មែរ​ល្បី​ៗ​មួយ​ចំនួន​ក៏​បាន​បង្ហោះ​សារ​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​អត្ថន័យ​ជូនពរ​ម្តាយ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។

តារាចម្រៀង​លោក ឆ​ន សុវណ្ណ​រាជ បាន​បង្ហោះ​សារ​ថា «Happy mother day រីករាយ​ទិវា​គុណ​ម្តាយ​អន្តរជាតិ​។ ឆ្នាំ​នេះ ដោយសារ​កូ​វី​ដ​មិន​បាន​ជួប​ម៉ាក់​ដូច​ឆ្នាំ​មុន​នោះ​ទេ តែ​ឆ្នាំ​នេះ​កូន​សូម​ផ្ញើ​ក្តី​ស្រលាញ់​នឹង​ពាក្យ​ជូនពរ​ម៉ាក់​ពីលើ​ឆាក និង​កញ្ចក់​ទូរទស្សន៍​ទៅ​ម៉ាក់​ណា សូម​អោយ​ម៉ាក់​មាន​សុខភាព​ល្អ នឹង​ចៀស​ផុត​អស់​ជំងឺ​ទាំងឡាយ​ទាំងពួង លើ​លោក​នេះ​កូន​ស្រលាញ់​ម៉ាក់​ជាងគេ I love you mom» ។

តារាចម្រៀង​នាង ឈិ​ន រត​នះ ក៏​បាន​បង្ហោះ​សារ​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ​ថា «​រីករាយ​ទិវា​គុណ​ម្តាយ​។ កូន​សូម​អរគុណ​ម៉ែ​ដែល​តែងតែ​ស្រលាញ់​បីបាច់​ថែរក្សា​កូន​តាំងពី​ពពោះ​រហូត​ដល់​កូន​ធំ កូន​សូម​ជូនពរ​ម៉ែ សូម​ឲ្យ​ម៉ែ​មាន​សុខភាព​ល្អ មាន​កម្លាំង​មាំមួន ចៀស​ឆ្ងាយ​ពី​ជំងឺ​ទាំ​ឡាយ មាន​អាយុ​យ៉ឺ​ន​យូរ​ជា​ម្លប់​នៃ​កូន​ៗ​រហូត​ទៅ ម៉ែ​ជា​មនុស្ស​ស្រី​ដែល​អស្ចារ្យ​បំផុត​សម្រាប់​កូន កូន​ស្រលាញ់​ម៉ែ​»​។

ចំណែក​តារា​សម្តែង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​នាង រចនា រ៉ា​វ៉ា​ឌី បាន​បង្ហោះ​សារ​ដែរ​ថា «​ពាក្យ​ថា​ម្តាយ​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន សូ​ម្បី​តែ​ជីវិត​ដោយ​មិន​មាន​ពាក្យ​ថា ស្តាយក្រោយ សូម​អោយ​តែ​កូន​មាន​ក្តី​សុខ នឹង​ពោរពេញ​ដោយ​សុភមង្គល​។ រីករាយ​ថ្ងៃ​បុណ្យ​អ្នក​ម្តាយ​។ រីករាយ​ទិវា​មាតា​អន្តរជាតិ ៩ ឧសភា ២០២១! Happy International Mother’s Day, 9th ។ នាង​ក៏​បាន​ផ្ញើ​ក្តី​ស្រលាញ់​ទៅ​អ្នក​ម្តាយ​គ្រប់​រូប ដោយ​និយាយ​ប្រាប់​គាត់ កូន​ស្រលាញ់​ម៉ាក់ »​។

តារា​សម្តែង និង​បង្ហាញ​ម៉ូត នាង ព្រី​ម លី​ហ្សា ក៏​បាន​បង្ហោះ​សារ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែរ​ថា «​អ្នក​ម៉ាក់​ជាទី​ស្រឡាញ់​របស់​កូន អ្នក​ម៉ាក់​ជា​អ្នក​ដែល​ផ្ដល់​កំណើត​ឱ្យ​កូន ហើយ​អ្នក​ម៉ាក់​ជា​អ្នក​ដែល​ផ្ដល់​គ្រប់យ៉ាង​ឲ្យ​កូន​។ ថ្ងៃ​ដំបូង ដែល​ខ្ញុំ​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ អ្នក​ម្ដាយ​របស់ខ្ញុំ​បាន​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ នឹង​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ​ជា​និច្ច មិន​ថា​ទៅ​ថត​នៅ​ទី​ជិត​ទី​ឆ្ងាយ​កម្រិត​ណា​ទេ អ្នក​ម្ដាយ​របស់ខ្ញុំ​តែងតែ​នៅ​ក្បែរ​ខ្ញុំ​ជា​និច្ច​អរគុណ​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​ដែល​បាន​នៅ​ក្បែរ​កូន​» ។

តារាចម្រៀង និង​សម្តែង​សម្បុរ​ស្រអែម​នាង ទូច ស្រី​ល័​ក្ខ បាន​ស​សេរ​បង្ហោះ​ថា «​ទឹកចិត្ត​អ្នក​ម្តាយ​នឹង​លោក​ឱ​ពុក​របស់ខ្ញុំ​ពិតជា​ធំធេង​ណាស់​សំរាប់​កូន​ៗ​ទាំងអស់​គ្នា លោក​ប្រឹង​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ថា ក្រោម​ភ្លៀង ឬ​ក្តៅ លោក​ទាំង​ពីរ​តែងតែ​ផ្តល់​ស្នាមញញឹម នឹង​ជួយ​ជា​លុយ​សំរាប់​ការ​រៀនសូត្រ​របស់​កូន​ៗ ទោះ​កូន​ធំ​ៗ​អស់លោក​នៅ​តែ​បារម្ភ​ស្រលាញ់ និង​មើលថែរ​ចៅ​ៗ​នឹង​មិន​ដែរ​ត្អួ​ញ​ថា ហត់ កូន​សូម​គោរព​ដឹងគុណ​លោក​ទាំង​ពីរ​បាន​ផ្តល់​ការ​ស្រលាញ់​ជួយ​គ្រប់​សព្វបែបយ៉ាង មក​កាន់​កូន​ពេល​ដែរ​កូន​ត្រូវ​គេ​អតីត​ប្តី​បោះបង់​កូន​នឹង​ចៅ​ចោល​អោយ​រង​ឯការ វត្តមាន​លោក​គឺជា​ទីប្រឹក្សា​យ៉ាង​មហា​អស្ចារ្យ​សំរាប់​កូន ហើយ​ជា​គ្រូពេទ្យ​ព្យាបាល​ដ៏​ធំ​សំរាប់​កូនស្រី​ម្នាក់​នេះ​អោយ​នៅ​តែ​រឹង​មាំ​មក​ដល់​សព្វថ្ងៃ »​។

ចំណែក​តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ចន្ទល​ក្ខិ​ណា បាន​បង្ហោះ​សារ​ខ្លី​ដែរ​ថា «Happy Mother’s Day រីករាយ​ទិវា​ក្ដី​ស្រលាញ់​ចំពោះ​អ្នក​ម្ដាយ សូម​គោរព​ជូនពរ​អោយ​អ្នក​ម្តាយ​មាន​សុខភាព​ល្អ ជៀស​ឆ្ងាយ​ពី​ជំងឺ​អាក្រក់​ទាំងឡាយ អាយុ​យ៉ឺ​ន​យូរ ជា​ម្លប់​ដ៏​ត្រជាក់​សំរាប់​កូនចៅ​តរៀង​ទៅ CH Moly»​។

តារា​សម្តែង​លោក ណា​ខន ក៏​បាន​ស​សេរ​ថា «Happy Mother’s Day សូម​គោរព​ជូនពរ​អោយ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់​កូន ជួប​តែ​សេចក្តីសុខ សំណាងល្អ មាន​សុខភាព​ល្អ ជៀស​ឆ្ងាយ​ពី​ជំងឺ​អាក្រក់​ទាំងឡាយ អាយុ​យ៉ឺ​ន​យូរ ដើម្បី​រស់នៅ​ជា​ម្លប់​ជាមួយនឹង​កូនចៅ​ទាំងអស់​គ្នា​តរៀង​ទៅ និង​សូម​អោយ​ម៉ែ​សំរេច​បំណងប្រាថ្នា​ក្នុង​ជីវិត​។ កូន​ស្រលាញ់​ម៉ាក់​»​។

តារា​សម្តែង​នាង នី​តា វរវង្ស ក៏​បាន​បង្ហោះ​សារ​ថា «Happy Mother’s Day កូន​សូម​ជូនពរ​ម៉ាក់ និង​ម៉ាក់​អ៊ុំ​ធំ មាន​សុខភាព​ល្អ អាយុ​យឺនយូរ ហើយ​កូន​មិន​ចង់បាន​អ្វី​ពី​ម៉ាក់​ទេ គ្រាន់តែ​កូន​ចង់​ឃើញ​ស្នាមញញឹម​របស់​ម៉ាក់​បែប​នេះ​ជា​រៀង​រហូត ព្រោះថា​ស្នាមញញឹម​មួយ​នេះ គឺ​បញ្ជាក់​អត្ថន័យ​ច្រើន​ណាស់​សំរាប់​កូន មាន​ទាំង​ភាព​កក់ក្តៅ ក្តី​ស្រលាញ់​យ៉ាង​ពេញលេញ​ចំពោះ​កូន រយ​លាន​អត្ថន័យ​ដែល​មិន​អាច​រៀបរាប់​អស់ ហើយ​ក៏​កូន​អរគុណ​អ្នក​ម៉ាក់​ដែល​តែងតែ​នៅ​ពីក្រោយ​ខ្នង​កូន​រហូត ដែល​ធ្វើ​ជា​រនាំង​រឹង​មាំ​មិន​អាច​អោយ​អ្នក​ណា​មក​ផ្តួល​កូនស្រី​ម្នាក់​នេះ​បាន កូន​ស្រលាញ់​ម៉ាក់​ពេញ​បេះដូង Happy Mother’s Day in the world Love you MoM»​។

តារា​សម្តែង​លោក អា​ឡិច ចាន់​ត្រា បាន​បង្ហោះ​សារ​ថា «Happy Mother’s Day រីករាយ​ទិវា​ក្ដី​ស្រលាញ់​ចំពោះ​អ្នក​ម្ដាយ [ កូន​ស្រលាញ់​ម៉ាក់ ] សូម​គោរព​ជូនពរ​អោយ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់​កូន​ជួប​តែ​សេចក្តីសុខ សំណាងល្អ មាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​អាក្រក់​ទាំងឡាយ អាយុ​យ៉ឺ​ន​យូរ ជា​ម្លប់​ដ៏​ត្រជាក់​សំរាប់​កូនចៅ​តរៀង​ទៅ​»​។

តារាចម្រៀង Original song នាង អេ ដា ក៏​បាន​បង្ហោះ​វី​ដេ​អូ​ដែល​នាង​ច្រៀង​ដោយ​ផ្ទាល់​ជូន​ទៅ​ដល់ «​អ្នក​ម្តាយ​គ្រប់​រូប​» ដែល​មាន​ចំណងជើង​ថា​« When You Say Nothing At All»​។ ជាមួយ​គ្នា​នោះ នាង​ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​អ្នក​ម្តាយ គឺជា​ស្ត្រី​ដ៏​ស្អាត​ម្នាក់​នៅ​លើ​លោក​នេះ ដែល​តែងតែ​ផ្តល់​ក្តី​ស្រលាញ់ ការ​ថែរក្សា ទំនុកបំរុង​ដ៏​លើសលប់​ដល់​កូន​ៗ សូម​អរគុណ​អ្នក​ម្តាយ ដែល​បាន​បង្កើត ស្រលាញ់ និង​បង្ហាត់បង្រៀន​កូន​ៗ​ទាំងអស់​គ្នា ។ កូន​ស្រលាញ់​ម៉ាក់ ជាងគេ​នៅ​លើ​លោក រីករាយ​ទិវា​អ្នក​ម្តាយ​ជូន​ទៅ​ដល់​អ្នក​ម្តាយ​គ្រប់​រូប !»​។

គួរ​បញ្ជាក់​ថា ថៃ្ង​បុណ្យ​គុណ​ម្តាយ គឺជា​ថៃ្ង​សំរាប់​អោយ​កូន​ៗ​បង្ហាញ​កី្ត​ស្រលាញ់​ចំពោះ​កូន​ទៅ​ម្តាយ ហើយ​ថៃ្ង​បុណ្យ​គុណ​ម្តាយ​នេះ ប្រព្រឹត្ត​ទៅ​រៀង​រាល់​សបា្ត​ហ៍​ទី​2 នៃ​ខែឧសភា​។ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច ថៃ្ង​បុណ្យ​នេះ បាន​ចាប់​ផើ្ត​ម​អស់​រយៈពេល​ជាង​១៥០​ឆ្នាំទៅ​ហើយ ។ ថៃ្ង​បុណ្យ​គុណ​ម្តាយ​នេះ បាន​ធើ្វ​ដោយ​អ្នកស្រី Anna Jarvis នៅ​ពេល​ដែល​គាត់​ធើ្វ​ការ​ជា​មេផ្ទះ ដែល​មានការ​ឧបត្ថម្ភ​ពី​អង្គការ​សំរាប់​ថែរក្សា សុខភាព ប្រជាជន​ក្រីក្រ​នៅ​ក្នុង​សហគមន៍​របស់​គាត់​។ កាលពីមុន​ៗ នៅ​ថៃ្ង​បុណ្យ​គុណ​ម្តាយ​នេះ គ្រាន់តែ​មានការ​ធើ្វ​ឡើង​នៅ​ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត​ដោយ​មានការ​ច្រៀង​ជូនពរ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ