ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ន​ចេ​លី​ណា ជោ​លី និយាយ​ថា នាង និង​ប្រេ​ដ​ភី​ត​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក

14 ឆ្នាំ មុន

តារាភាពយន្ដ​ហូ​លី​វូ​ដ ដែល​ចិញ្ចឹម​កូនប្រុស​ខ្មែរ​នាង អេ​ន​ចេ​លី​ណា ជោ​លី និងលោក​ប្រេ​ដ​ភី​ត ដែល​បាន​រស់នៅ​ជាមួយ​គ្នាច្រើន​តែ​លេចឮ​បញ្ហា​រកាំរកូស ព្រោះតែ​ការចិញ្ចឹម​កូន​ដល់​ទៅ​៦​នាក់ ធ្វើ​ឱ្យ​ពួក​គេ​ឃ្លាតឆ្ងាយ​ពី​គ្នា​នោះ ចុង​ក្រោយ​នេះ​នាង ជោ​លី បាន​អះអាង​ថា នាង​តែងតែមាន​ពេល​គ្រប់គ្រាន់​នៅ​ជាមួយ​ប្រេ​ដ​ភី​ដ​ដោយ​គ្មាន​ការរំខាន​ពី​ កូន​ៗ​របស់​នាង​ឡើយ​ដើម្បី​រក្សា​ពន្លឺនៃ​ជីវិត​បែប​មនោសញ្ចេតនា​របស់​ពួក​ នាង ។

តារាភាពយន្ដ​ហូ​លី​វូ​ដ ដែល​ចិញ្ចឹម​កូនប្រុស​ខ្មែរ​នាង អេ​ន​ចេ​លី​ណា ជោ​លី និងលោក​ប្រេ​ដ​ភី​ត ដែល​បាន​រស់នៅ​ជាមួយ​គ្នាច្រើន​តែ​លេចឮ​បញ្ហា​រកាំរកូស ព្រោះតែ​ការចិញ្ចឹម​កូន​ដល់​ទៅ​៦​នាក់ ធ្វើ​ឱ្យ​ពួក​គេ​ឃ្លាតឆ្ងាយ​ពី​គ្នា​នោះ ចុង​ក្រោយ​នេះ​នាង ជោ​លី បាន​អះអាង​ថា នាង​តែងតែមាន​ពេល​គ្រប់គ្រាន់​នៅ​ជាមួយ​ប្រេ​ដ​ភី​ដ​ដោយ​គ្មាន​ការរំខាន​ពី​កូន​ៗ​របស់​នាង​ឡើយ​ដើម្បី​រក្សា​ពន្លឺនៃ​ជីវិត​បែប​មនោសញ្ចេតនា​របស់​ពួក​នាង ។

នាង​ជោ​លី​បាន​ផ្ដល់​បទ​សំភាសន៍​ជាមួយទស្សនាវដ្ដីភារា​ដេ ថា “​កូន​ៗ​ជា​អ្នក​រឹតចំណងមិត្ដភាព​របស់​ពួក​នាង​ទាំង​ពីរ ប៉ុន្ដែទំនាក់ទំនង​នេះ​ក៏​មិនមែន​អាច​រក្សា​បាន ដោយ​ពឹង​តែ​លើ​កូន​ៗ​នោះ​ដែរ ។ អ្នក​ត្រូវ​តែចេះ​ចាប់អារម្មណ៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ត្រូវ​ចំណាយពេល​ដែល​ពោរពេញ​ដោយភាព​អស្ចារ្យ និង​រំភើប​ជាមួយ​គ្នា ។ យើង​ធ្វើបែប​នេះឯង ។ ខ្ញុំ និង​ប្រេ​ដ​ភី​ដស្រលាញ់គ្នា​ទៅ​វិញ​ទៅ​មក យើង​រីករាយ​ជាមួយ​គ្នា យើង​ត្រូវការ​គ្នា ។ យើង​តែងតែ​ចំណាយពេល​ក្នុង​ឱកាស​ពិសេស​ជាមួយ​គ្នា ។ យើងរក្សា​ការ​ទាក់ទង​រវាង​គ្នា ។ វា​ជា​ការ​សំខាន់ក្នុង​ការ​និយាយ​គ្នា​” ។

នាង​អេ​ន​ចេ​លី​ណា ជោ​លី មាន​វ័យ​៣៥ឆ្នាំ បាន​បង្ហើប​ឱ្យ​ដឹង​ពី​ចំណុច​ពិសេស​របស់ប្រេ​ដ​ភី​ត​វ័យ​៤៦​ឆ្នាំថា លោក​ស្រលាញ់​នាងទទួល​នាង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​គុណវិបត្ដិ​របស់​នាង ។ នាង​បន្ថែម​ទៀត​ថា “​ដរាបណា​ប្រេ​ដ​ភី​ត និង​ខ្ញុំ​រីករាយ​ជាមួយ​គ្នានោះ កូន​របស់​យើង​នឹង​មាន​ឪពុក ម្ដាយ​ដ៏ រីករាយ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​យើង​អាច​ធ្វើបាន​សំរាប់​ពួក​គេ ។ ប្រេ​ដ​ភី​ត ស្គាល់​ខ្ញុំ​ច្បាស់ណាស់ ។ គាត់​ស្រលាញ់​ខ្ញុំ កូន​ៗ​ស្រលាញ់​ខ្ញុំ​។ ពួក​គេ​ដឹង​ពី​គុណវិបត្ដិ​ធម្មតា​របស់ខ្ញុំពួក​គេ ទទួល​វា​បាន ដូចនេះ​ខ្ញុំ​មាន​អារម្មណ៍ល្អ​គ្រប់គ្រាន់​ហើយ​” ៕