ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​«​ខ្ញុង​»​បារម្ភ​ពី​កូន​ក្នុង​ផ្ទៃ ខណៈ​បំណុល​កំពុង​ហ៊ុម​ព័ទ្ធ​ដោះ​មិន​ទាន់​រួច

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ បញ្ហា​បំណុល​យ៉ាង​ចាក់ស្រេះ​របស់​តារា​កំប្លែង​អ្នក​នាង ខ្ញុង នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ ក្នុង​ពេល​ដែល​នាង​បាន​សម្តែង​ក្តី​បារម្ភ​ពី​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង ដែល​បញ្ហា​បំណុល​កំពុង​ធ្វើ​ឲ្យ​នាងរង​សម្ពាធ​ស្ទើរ​ដើរទៅ​មុខ​លែង​រួច ។ កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ បញ្ហា​បំណុល​យ៉ាង​ចាក់ស្រេះ​របស់​តារា​កំប្លែង​អ្នក​នាង ខ្ញុង នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ ក្នុង​ពេល​ដែល​នាង​បាន​សម្តែង​ក្តី​បារម្ភ​ពី​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង ដែល​បញ្ហា​បំណុល​កំពុង​ធ្វើ​ឲ្យ​នាងរង​សម្ពាធ​ស្ទើរ​ដើរទៅ​មុខ​លែង​រួច ។

កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង ខ្ញុង បាន​ចេញ​ជា​វី​ដែ​អូ​មួយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​អ្នក​នាង​បាន​សម្តែង​ការ​អរគុណ និង​សុំ​ទោស​ដល់​ម្ចាស់បំណុល​គ្រប់​គ្នា ដែល​នាង​នៅ​មិន​ទាន់​មាន​លទ្ធភាព​ក្នុង​ពេល​ដែល​នាង ក៏​ព្រម​ទទួល​នូវ​ការ​ស្តីបន្ទោស​គ្រប់​បែប​យ៉ាង ។

អ្នក​នាង​ខ្ញុង​បាន​លើក​ឡើង​ថា បច្ចុប្បន្ន នាង​កំពុង​រស់នៅ​ក្នុងផ្ទះ​ជួល ហើយ​នាង​គ្មាន​លុយ​ឯណា​ទៅ​ទិញ​ដី ទិញ​ផ្ទះ ដូច​ការ​ចោទប្រកាន់​ពី​អ្នកសិល្បៈ​ម្នាក់​នោះ​ឡើយ ហើយ​នាង​ក៏​ទទួលស្គាល់​ពី​ការ​យឺតយ៉ាវ​ពី​ការ​សងបំណុល​គេ ដោយសារ​មួយ​រយៈ​នេះ នាង​មិន​អាច​រក​អ្វី​បាន​នោះ​ឡើយ ។

នាង​ថា ខ្ញុំ​បាក់ទឹកចិត្តរ​កអី​មិន​បាន ខ្ញុំ​អត់​ខឹង​ទេ ចំពោះ​ម្ចាស់បំណុល​ដែល​ចូល​ទៅ​ខម​មិន ចង់​ជេរ ចង់​ថាឱ្យ​ខ្ញុំ និង​ចង់​ផុស​ម៉េច​ពី​ខ្ញុំ​ក៏​បាន​ដែរ ខ្ញុំ​ទទួល​ទាំងអស់ គឺ​មាន​តែ​អ្នក​ជំពាក់​បំណុល​គេ​ទេ​ដែល​ដឹងចិត្ត ។

យ៉ាងណា នាង​បាន​ស្នើ​សុំ​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​មិន​បានដឹង​រឿង សូម​កុំមក​ប្រមាថ​ដល់​គ្រួសារ និង​កូន​របស់​នាង ហើយ​រាល់ថ្ងៃ​នាង​ស៊ូ ដោយ​មិន​គេច​វែ​ស​ទៅ​ណា​ឡើយ ក្នុង​ពេល​ដែល​នាង​ក៏​មិន​ចង់​គិត​ដើរ​ដល់​ផ្លូវ​ទាល់​នោះ​ឡើយ ។

ទោះជា​យ៉ាងណា បន្ទាប់​ពី​បានឃើញ​ការ​បញ្ចេញ​វី​ដេ​អូ​រៀបរាប់​ការ​លំបាក​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​មាន​អ្នកខ្លះ​បាន​ចាត់​ទុក​ថា អ្វី​ដែល​អ្នក​នាង ខ្ញុង លើក​ឡើង​នេះ គ្រាន់​ជា​ការ​សម្តែង​ដើម្បី​ឲ្យ​គេ​អាណិត ខណៈ​ពេល​ដែល​នាង​មិន​បាន​ខំប្រឹង​រក​ប្រាក់​សង​ម្ចាស់បំណុល​ណាមួយ​សម្បី​មួយ​រៀល ។

ជា​ការ​កត់សម្គាល់ ក្រោយ​ឃើញ​មានការ​ខម​មិន​ខាងលើ​នេះ អ្នក​នាង ខ្ញុង ក៏​បាន​ធ្វើការ​ឆ្លើយ​តប​វិញ​ថា រយៈពេល​៤​ឆ្នាំ​ហើយ​ដែរ​ខ្ញុំ​ត្រូវ​រង​សម្ពាធ​ផ្លូវចិត្ត ប្រឹង​ប្រដាប​ត្រ​ដួស​ខំរ​ស់ទាំង​អាម៉ាស់ តែ​ទោះ​ក្នុង​កាលៈទេសៈ​ណា ខ្ញុំ​មិន​ដែល​គិត​ថា ចង់​ចាក​ចេញពី​ពិភពលោក​នេះ​ទេ ព្រោះតែ​ទំនួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​បាន​បង្កើត​មក និង​បំណុល​ដែល​ខ្ញុំ​បាន​សាង​ឡើង តែ​ហេតុ​អី​ថ្ងៃនេះ ខ្ញុំ​មាន​អារម្មណ៍​ថា ហត់​លែង​ចង់ទៅ​មុខ​លែង​ចង់​បន្ត ឬ​ក៏​ខ្ញុំ​ត្រូវ​អស់បុណ្យ​ហើយ តើ​កូន​ដែល​នៅ​ក្នុង​ពោះ​ខ្ញុំ​គ្នា​នឹង​ទៅ​ជា​យ៉ាងណា​។

គួរ​បញ្ជាក់​ថា តារា​កំប្លែង​អ្នក​នាង​ខ្ញុង ធ្លាប់​បាន​ប្រកាស​ក្តែ​ង​ៗ​ជា​សាធារណៈ​ថា ខ្លួន​បាន​ជំពាក់​លុយ​គេ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ ដោយសារ​តែ​រកស៊ី​លក់ដូរ​តាម​អន​ឡាញ​ខាត និង​មិន​ចេះ​គ្រប់គ្រង​លុយ​ពិសេស​ការ​ចំណាយ ។

អ្នក​នាង​បញ្ជាក់​ថា «​កត្តា​ជំរុញ​ឲ្យ​គាត់​ជំពាក់​បំណុល​គេ​ច្រើន​បែប​នេះ ដោយសារ​មិន​ចេះ​គ្រប់គ្រង​ថវិកា ហើយ​បាន​ខ្ចី​លុយ​ពី​ម្នាក់​ទៅ​ម្នាក់​មិន​តិច​ជាង​២០​នាក់​នោះ​ទេ ដើម្បី​សងការ​ប្រាក់​ឲ្យ​គេ​នៅ​រៀង​រាល់​ខែ ហើយ​បំណុល​ការ​ក្លាយ​ជាដើម ដើម​បង្កើន​ការ​ប្រាក់​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ