ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft កាត់​បន្ថយ​បុគ្គលិក​1000​កន្លែង

8 ឆ្នាំ មុន

ក្រោយ​ពី​រយៈពេល​ពីរ​ទៅ​បី​ខែ​បន្ទាប់​ពី​កាត់​បន្ថយ​បុគ្គលិក​ចំនួន​៧.៨០០​នាក់ ក្រុមហ៊ុន Microsoft កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​កាត់​បន្ថយ​បុគ្គលិក ១០០០​កន្លែង​ផ្សេង​ទៀត ដែល​មាន​ចំនួន​តិច​ជាង​១​ភាគរយ​នៃ​ស​ម្លាំ​ង​ពលកម្ម​

ក្រោយ​ពី​រយៈពេល​ពីរ​ទៅ​បី​ខែ​បន្ទាប់​ពី​កាត់​បន្ថយ​បុគ្គលិក​ចំនួន​៧.៨០០​នាក់ ក្រុមហ៊ុន Microsoft កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​កាត់​បន្ថយ​បុគ្គលិក ១០០០​កន្លែង​ផ្សេង​ទៀត ដែល​មាន​ចំនួន​តិច​ជាង​១​ភាគរយ​នៃ​ស​ម្លាំ​ង​ពលកម្ម​សរុប​របស់​ក្រុមហ៊ុន​មួយ​នេះ ។

ការ​កាត់​បន្ថយ​បរិមាណ​បុគ្គលិក​ធ្វើ​ឡើង​ពីរ​ដង ដោយសារ​តែ​ការ​រក​ចំណូល​នៅ​ត្រីមាស​ទី ៣ ឆ្នាំ​២០១៥ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ពោល​គឺ ៥៤​ភាគរយ​នៃ​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ថ្លែងប្រាប់​កាសែត The New York Times ថា ការ​កាត់​បន្ថយ​ការងារ​បាន​រីក​រាលដាល​ស្ទើរតែ​គ្រប់​ផ្នែក​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន ។
ក្រោយ​ពី​ទិញ​ភាគហ៊ុន​ទូរស័ព្ទ​ពី​ក្រុមហ៊ុន Nokia រួច​មក​ក្រុមហ៊ុន Microsoft បាន​ចំណាយ​ខ្ពស់​ទៅ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​ពោល​គឺ​ព្យាយាម​ពន្យល់​បង្ហាញ​ពី​អាជីវកម្ម​ថ្មី​របស់​ខ្លួន ខណៈ​ពេល​ដែល​ផលិតផល​មាន​អ្នកគាំទ្រ​តិចតួច​បំផុត​ទីផ្សារ​ក្នុង​ឆ្នាំ​២០១៥​នេះ​៕