ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្រចាំ​ថ្ងៃ ​៖ ស្នាមញញឹម​នៃ​ប្រាសាទ​បា​យ័ន្ត

2 ឆ្នាំ មុន

ខេត្តសៀមរាប​៖ អតីត​រាជធានី​អង្គរធំ មាន​ទំហំ​៩​គីឡូម៉ែត្រ​ក្រឡា ដែល​ស្ថាបនា​ឡើងជា​បន្តបន្ទាប់​ក្នុង​រាជ្យ នៃ​ព្រះមហាក្សត្រ​ជា​ច្រើន​តំណ និង​បន្ត​រហូត​ដល់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។ នេះបើយោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហោះ ។ អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្តសៀមរាប​៖ អតីត​រាជធានី​អង្គរធំ មាន​ទំហំ​៩​គីឡូម៉ែត្រ​ក្រឡា ដែល​ស្ថាបនា​ឡើងជា​បន្តបន្ទាប់​ក្នុង​រាជ្យ នៃ​ព្រះមហាក្សត្រ​ជា​ច្រើន​តំណ និង​បន្ត​រហូត​ដល់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។ នេះបើយោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហោះ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​ថា អតីត​រាជធានី​នេះ​មាន​កំពែង​បួន​ជ្រុង​ព័ទ្ធ​ជុំវិញ ដែល​ជ្រុង​នីមួយ​ៗ​មាន​ប្រវែង​៣​គីឡូម៉ែត្រ​។ កំពែង​ទាំង​បួន​ជ្រុង​ក៏​មាន​ខ្លោងទ្វារ​សំខាន់​ៗ​ចំនួន​៥ បែរ​ទៅ​រក​ទិស​ធំ​ៗ​ចម្បង​ទាំង​បួន​ដូច​ជា ខាងកើត​មាន​ខ្លោងទ្វារ​ជ័យ និង​ខ្លោងទ្វារ​ខ្មោច ខាងលិច​មាន​ខ្លោងទ្វារ​តា​កាវ ខាងត្បូង​មាន​ខ្លោងទ្វារ​ទន្លេ​អុំ និង​ខាងជើង​មាន​ខ្លោងទ្វារ​ដី​ឆ្នាំង​។ បន្ទាប់​ពី​កំពែង ផ្នែក​ខាងក្រៅ​បន្ទាប់​ទៀត​នោះ​គឺ​ក​សិន្ធុ​ទឹក​ព័ទ្ធ​ជុំវិញ​ផង​ដែរ​។

អាជ្ញាធរ បាន​បន្ថែម​ថា នៅ​ចំ​កណ្ដាល​នៃ​អតីត​រាជធានី​អង្គរធំ មាន​ប្រាសាទ​បា​យ័ន្ត ដ៏​ល្អ​ឯក កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។ កំពូល​ប្រាសាទ​បា​យ័ន្ត​មាន​ចម្លាក់​ព្រហ្ម​មុខ​បួន​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិស​ធំ​ៗ​ចម្បង​ទាំង​បួន និង បាន​បង្ហាញ​ស្នាមញញឹម​មិន​ចេះ​រីងស្ងួត​ទៅ​កាន់​អ្នកទេសចរ​គ្រប់​ជាតិ​សាសន៍ ព្រមទាំង​បាន​លើក​តម្លៃ​វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​វិសេសវិសាល​ជា​និរន្ត​តរៀង​ទៅ​៕

អត្ថបទសរសេរ ដោយ