សូ​ដា នី​តា ទ្រាំលែង​បាន​ជះ​កំហឹង​ទៅ​មិត្តភក្តិ​ក្នុង​សិល្បៈ​មួយ​រូប ដោយសារ​រឿង​មួយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា ទ្រាំលែង​បាន​ជះ​កំហឹង​ទៅ​មិត្តភក្តិ​ក្នុង​សិល្បៈ​មួយ​រូប ដោយសារ​រឿង​មួយ

1 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា នី​តា បាន​ធ្វើការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ទៅ​កាន់​មិត្តភក្តិ​ដែល​ស្ថិត​នៅ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​មួយ​រូប ដោយសារ​រឿងហេតុ​មួយ​ដែល​បាន​កើតឡើង​មក​លើ​រូប​នាង​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មិត្តភក្តិ​ជាតា​រា​រូប​ណា​នោះ​ទេ សូ​ដា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា នី​តា បាន​ធ្វើការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ទៅ​កាន់​មិត្តភក្តិ​ដែល​ស្ថិត​នៅ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​មួយ​រូប ដោយសារ​រឿងហេតុ​មួយ​ដែល​បាន​កើតឡើង​មក​លើ​រូប​នាង​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា មិត្តភក្តិ​ជាតា​រា​រូប​ណា​នោះ​ទេ សូ​ដា នី​តា បាន​ចាត់​ទុក​មិត្តភក្តិ​របស់​ខ្លួន​នោះ​ថា មិន​បាន​ជួយ​នាង​ហើយ បែរជា​ទម្លាក់​កំហុស​មក​លើ​រូប​នាង​ទៅ​វិញ នៅ​ពេល​ដែល​នាង​មានរឿង​។

បើ​យោង​តាម​អ្វី​ដែល សូ​ដា នី​តា បាន​សរសេរ​សារ​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នោះ​បានអោយ​ដឹង​ថា «​ព្រឹក​ម៉ិ​ញ មាន​មនុស្ស​ម្នាក់​ឆាត​ច្រឡំ​មក​ជេរ​ខ្ញុំ ដោយ​ប្រើ​ពាក្យ​អសុរោះ​ដូច​ស្រាតសំពត់ ហើយ​ខ្ញុំ​ឆាត​ទៅ​ប្រពន្ធ​គាត់ បើជា​ប្រពន្ធ​នោះ តប​មក​ខ្ញុំ ដូច​ខ្ញុំ​បាន​ទាក់ទង​ប្តី​គាត់ ខ្ញុំ​ក៏​ផុស​តាម​ទារ​រក​យុត្តិធម៌ អោយ​ប្តី​ប្រពន្ធ​នោះ​ចេញ​មុខ គឺ​សំរាប់​មនុស្ស​ដែល​ឆាត​ជេរ​ខ្ញុំ​នោះ ។ ហើយ​ពេល​នេះ​មនុស្ស​ប្រុស​នោះ គាត់​ដឹង​ខុស​បាន​ចេញ​វី​ដេ​អូ​សុំ​ទោស​ខ្ញុំ​ជា​សាធារណៈ​ហើយ តែ​មិត្ត​ចាស់វស្សា​របស់ខ្ញុំ បែរជា​ថា​ខ្ញុំ​ធ្វើ​ខុស ដែល​ផុស​អោយ​គេ​សុំ​ទោស​វិញ​»​។

នាង​បញ្ជាក់​ថា «​នៅ​សុខ​ៗ​គេ​ឆាត​ជេរ មិនដឹង​អី ហើយ​ខ្ញុំ​ផុស ខ្ញុំ​ទាមទារ​រក​យុត្តិធម៌​អោយ​ខ្លួនឯង មិត្ត​ខ្ញុំ​ថា​ខុស ខ្ញុំ​គិត​មិត្ត​ឯង​ស្ទើរ​ខួរ​ហើយ​!»​។ នាង​ថា «​អ្នក​ផ្សេង​គេ​ជួយ​ស្តីបន្ទោស​ម្នាក់​ប្រុស​ដែល​ឆាត​មក​ជេរ​ខ្ញុំ ដោយ​មិនដឹង​អី​គ្រប់​គ្នា តែ​មិត្ត​ឯង​មិន​ជួយ​ខ្ញុំ​ហី​ទៅ​ចុះ តែ​មិត្ត​ឯង​ម៉េច​ថា​ខ្ញុំ​ខុស​»​។

នាង​បញ្ជាក់​ថា «​អ្នកឯង​មិន​រាប់​ខ្ញុំ​ហី​ចុះ ព្រោះ​សន្តាន​មិត្ត​ឯង​ក៏​មិនល្អ​ដែរ កេងប្រវ័ញ្ច រាប់​រកតែ​មនុស្ស​ផ្តល់​ផលប្រយោជន៍ ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ កិបកេង​ក៏​មិន​ណ​យ​ដែរ .! ខ្ញុំ​ដឹង​គ្រប់​រឿង តែ​ខ្ញុំ​មិន​ដែល​និយាយ រឺ យក​ច​រិ​ក​ដែល​មាន​ក្នុង​ខ្លួន​អ្នកឯង​មក​ពិ​ភាគ រឺ​និយាយ​ឡើយ !!! គួរ​ឆ្លុះកញ្ចក់​មើល​សន្តាន​ខ្លួនឯង​ផង មុន​នឹង​ដើរ​ចោទ​គេ​។ អូរ ភ្លេច​ប្រាប់ ព្រោះតែ​មារយាទ​អ្នកឯង​ចឹ​ង​ហើយ បាន​ជួប​តែ​មនុស្ស​បោក​អ្នកឯង​មិន​ថា ចាស់​ក្មេង​ឡើយ មនុស្ស​គេ​ល្អ​ៗ​នៅ​ជាមួយ​អ្នកឯង​មិន​ដែល​បាន​យូរ​ទេ តែបើ​អ្នក​សន្តាន​បោក​ដូច​គ្នា គឺ​ត្រូវ​គ្នា​ចាក់ទឹកមិនលេច ព្រោះ​ក្នុង​ខួរ​មាន​ល្បិច​ទៅ​វិញ​ទៅ​មក ម្ល៉ោះហើយ ត្រូវ​ប្រើ​ពាក្យ​ផ្អែម​បោក​គ្នា​ដើម្បី​ផលប្រយោជន៍​រៀងខ្លួន ។ ចេះ​ដេក​គិត​ពី​ច​រិ​ក​ខ្លួន​ខ្លះទៅ ដើម្បី​ក៏​មនុស្ស​ល្អ​គេ​បាន​នៅ នឹង​រាប់​ជាមួយ​អ្នកឯង​បាន​យូរ​បន្តិច​ណា មិត្តសម្លាញ់ ! ឈប់​រាប់​គ្នា​ទៅ !​។

ជា​ការ​កត់សម្គាល់​រឿងហេតុ​ខាងលើ​នេះ បាន​កើតឡើង បន្ទាប់​ពី សូ​ដា នី​តា បាន​ធ្វើការ​ព្រមាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​បុរស​ម្នាក់ ដោយ​បុរស​រូប​នោះ​បាន​ផ្ញើ​សារ​មក​នាង​ដោយ​បាន​ប្រើប្រាស់​នូវ​ពាក្យអសុរស​យ៉ាង​ខ្លាំ​។ យ៉ាងណា ក្រោយ​ពី​ចេញ​សារ​ព្រមាន​ប្តឹង​ហើយ បុរស​រូប​នោះ​ក៏​បាន​ចេញ​ជា​វី​ដេ​អូ​សុំ​ទោស​នាង​ជា​សាធារណៈ ដោយសារ​មូលហេតុ​មានការ​យល់​ច្រឡំ​។ ក្រោយ​បុរស​ខាងលើ ព្រម​សុំ​ទោស​ជា​សាធារណៈ​ហើយ​នោះ សូ​ដា នី​តា ក៏​បាន​យល់ព្រម​ដក​ពាក្យបណ្តឹង​នោះ​វិញ​ដែរ​៕

Picture
Picture
Picture
Picture