ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​បញ្ជា​ដល់​មន្ត្រី​ពង្រឹង​ប្រសិទ្ធភាព​ការ​ងារ ចៀសវាង​បទល្មើស​ក្នុង​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី បាន​ចេញ​បញ្ជា​ដល់​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការងារ លើ​សកម្មភាព​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​កំពុង​ប្រតិបត្តិការ​នៅ​ស្រុក​កោះ​ញែក ឲ្យ​មាន​ប្រសិទ្ធភាព និង​ចៀសវាង​ការ​បង្កើត​បទល្មើស​ក្នុង​រូបភាព កន្ទេល​ធំ​បន្លំ​ដេក…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី បាន​ចេញ​បញ្ជា​ដល់​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការងារ លើ​សកម្មភាព​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​កំពុង​ប្រតិបត្តិការ​នៅ​ស្រុក​កោះ​ញែក ឲ្យ​មាន​ប្រសិទ្ធភាព និង​ចៀសវាង​ការ​បង្កើត​បទល្មើស​ក្នុង​រូបភាព កន្ទេល​ធំ​បន្លំ​ដេក ។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង មាន​ប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ក្រុមហ៊ុន លឹ​ម​រ៉ូ​យ៉ា​ល់ និង​ក្រុមហ៊ុន ណេ​ង ណា ដែល​មា​នទី​តាំងនៅ​ស្រុក​កោះ​ញែក កាលពី​ថ្ងៃ​ទី​០២ ឧសភា ២០២១ ថា ដើម្បី​គ្រប់គ្រង​ការ​ទាញ​ផល​អនុ​ផល​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​ត្រូវ​សហការ​ជា​ឲ្យ​បាន​ម៉ត់ចត់ ត្រួតពិនិត្យ​រាល់​ឯកសារ និង​ចំនួន​ឈើ​ត្រូវ​ដឹក​ចេញ​ពិ​ដី​សម្ប​ទាន ។ ហើយ​ត្រូវ​ទប់ស្កាត់​និង​បង្ក្រាប​ចំពោះ​សកម្មភាព​លួច​កាប់​ឈើ​ក្រៅ​ដែនដី​ក្រុមហ៊ុន ដែល​ផ្តល់​សិទ្ធិ​ដោយ​រដ្ឋ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​លើក​ឡើង​ថា រាល់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ត្រូវ​គោរព​ឲ្យ​បាន​១០០% តាម​កិច្ចសន្យា ត្រូវ​បន្តសកម្មភាព​ដាំ​ដុះ​ដំណាំ​លើ​ផ្ទៃដី​ដែល​បាន​ឈូស​ឆាយ​រួច មិន​ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ឡើយ​។ បើ​មាន​ក្រុមហ៊ុន​ណា ល្មើស​កិច្ចសន្យា អាជ្ញាធរ​នឹង​ស្នើ​សុំ​គោលការណ៍ ពី​ថ្នាក់​ជាតិ ដើម្បី​លុប​អាជ្ញារ​ប័ណ្ណ​ក្រុមហ៊ុន​នោះ ព្រមទាំង​ចាត់វិធានការ​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ទីរ​កសិកម្ម​ខេត្ត ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ បច្ចុប្បន្ន​កំពុង​ឈួ​ស​ឆាយ​លើ​ផ្ទៃដី​ដែល​រដ្ឋ​បាន​កំណត់​ផ្តល់​សិទ្ធិ​ឲ្យ​វិនិយោគ លើ​ដំណាំ ស្វាយ​ចាន់​ទី កៅស៊ូ ដំឡូង​មី ជាដើម​។ ហើយ​ក្រុមហ៊ុន​បាន​ប្រមូល​យក​ដើមឈើ​ដែល​បាន​ឈូស​ឆាយ កែ​ច្នៃ​សម្រាប់​នាំ​ចេញ ដោយ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ដើម្បី​បង់ពន្ធ​ចូល​រដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ