ចាំទេ! តារាសម្តែងជើងចាស់ អ្នកស្រី អ៊ឹម ផល្លា ត្រូវបានរកឃើញថា ឆ្លងកូវីដ១៩
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ អ្នកស្រី អ៊ឹម ផល្លា ត្រូវបានគេរកឃើញថា អ្នកស្រីបានឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែមេសា…
រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ អ្នកស្រី អ៊ឹម ផល្លា ត្រូវបានគេរកឃើញថា អ្នកស្រីបានឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែមេសា…
រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ អ្នកស្រី អ៊ឹម ផល្លា ត្រូវបានគេរកឃើញថា អ្នកស្រីបានឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។
បើយោងតាមការសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ស្តីការបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញ ដោយនៅក្នុងនោះសិល្បការិនីផ្នែកសម្តែងជាតួម្តាយ ឬមេដោះ អ្នកស្រី អ៊ឹម ផល្លា បានឆ្លងជំងឺកូវីដ១៩ (Covid 19)។ ហើយអ្នកស្រីបាននិងកំពុងស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងជីវភាពក្រលំបាក។
ដំណឹងនៃការកើតជំងឺកូវីដ១៩ របស់អ្នកស្រី អ៊ឹម ផល្លា នាពេលនេះក៏ត្រូវបានមិត្តភក្តិសិល្បៈជើងចាស់រួមជំនាន់លោក ជា សំនាង បានផ្សព្វផ្សាយតាមគណនេយ្យហ្វេសប៊ុករបស់លោកផងដែរ។ យ៉ាងណា ក្រោយពីការផ្សព្វផ្សាយនោះ គេសង្កេតឃើញមានមិត្តភក្តិក្នុងសិល្បៈទាំងចាស់ ទាំងក្មេង បាននាំគ្នាជូនពរអោយអ្នកស្រីឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩នេះ។
គួរបញ្ជាក់ថា អ្នកស្រី អ៊ឹម ផល្លា គឺជាតារាសម្តែងវ័យចំណាស់មួយរូប ដែលបានជួបនឹងជីវភាពក្រលំបាកយ៉ាងខ្លាំង។ អ្នកស្រីបាននិងកំពុងរស់នៅផ្ទះចាស់មួយកន្លែង ដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកស្រីឡើយ ពោលគឺជាផ្ទះគេដែលបានអនុញ្ញាត្តអោយអ្នកស្រីស្នាក់នៅបណ្តោះអាសន្ន ដោយសារការអាណិតអ្នកស្រីគ្មានផ្ទះជ្រកកោន។
ទោះជាយ៉ាងណា ទស្សនិកជនរំពឹងថា អ្នកស្រីអ៊ឹម ផល្លា នឹងអាចជាសះស្បើយពីជំងឺកូវីដ១៩ នេះហើយអាចវិលមកបម្រើវិស័យសិល្បៈទី៧ របស់ខ្មែរយើងជាបន្តទៀត៕
ចែករំលែកព័តមាននេះ