ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ថត​ដោយ Lumia 950 XL ច្បាស់​ល្អ

8 ឆ្នាំ មុន

ស្ងាត់​ៗ​ក្រុមហ៊ុន Microsoft បាន​បង្ហាញ​រូបភាព​ច្រើន​សន្លឹក​ដែល​ថត​ដោយ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​គឺ Lumia 950 XL នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​នៅ​ខែ​ក្រោយ ។ ស្មា​ត​ហ្វូ​ន​អេ​ក្រង់​៥.៧​អីុញ​នេះ បង្កើត​ឡើងជា​ពិសេស

ស្ងាត់​ៗ​ក្រុមហ៊ុន Microsoft បាន​បង្ហាញ​រូបភាព​ច្រើន​សន្លឹក​ដែល​ថត​ដោយ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​គឺ Lumia 950 XL នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​នៅ​ខែ​ក្រោយ ។ ស្មា​ត​ហ្វូ​ន​អេ​ក្រង់​៥.៧​អីុញ​នេះ បង្កើត​ឡើងជា​ពិសេស ពោល​គឺ​រួម​បញ្ចូល​បច្ចេកវិទ្យា ថ្មី​ៗ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​នៅ​ពេល​ខាង​មុខ ។

ក្រុមហ៊ុន​នេះ​បាន​បំពាក់់​កាមេរ៉ា​មុខ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​ដល់​ទៅ​២០​មេ​ហ្គា​ភិ​ច​ស៊ែ​ល​ជាមួយនឹង​បច្ចេកវិទ្យា PureView ថត​បាន​ច្បាស់​ល្អ វា​ថែម​ទាំង​អាច​ថត​វី​ដេ​អូ​កម្រិត 4K ទៀត​ផង ។ RAM ៣​ជី ។ ដំណើរការ​ដោយ​ប្រព័ន្ធ Windows 10 និង​ថាមពល​ថ្ម​ប្រើប្រាស់​៣៣០០​មី​ល្លី​អំពែ ។

Lumia 950 XL មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ជា​ពណ៌​ស និង​ពណ៌​ខ្មៅ​ជាមួយនឹង​តម្លៃ​ជាង​៦០០​ដុល្លារ ៕