ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ប​ថប Surface Book មាន​លក្ខណៈ​ពិសេស​5

8 ឆ្នាំ មុន

ក្រោយ​ពី​ប្រកាស​ដាក់​លក់​ឡេ​ប​ថប​ស៊េរី​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Microsoft កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ធ្វើ​ឱ្យ​បណ្តា​ក្រុមហ៊ុន​ដទៃ​ទៀត​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ការ​បោះ​ជំហាន​ចូល​ទីផ្សារ​ឡេ​ប​ថប ។

ក្រោយ​ពី​ប្រកាស​ដាក់​លក់​ឡេ​ប​ថប​ស៊េរី​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Microsoft កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ធ្វើ​ឱ្យ​បណ្តា​ក្រុមហ៊ុន​ដទៃ​ទៀត​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ការ​បោះ​ជំហាន​ចូល​ទីផ្សារ​ឡេ​ប​ថប ។ លើស​ពី​នេះ​ទៅ​ទៀត​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​ប្រកាស ឡេ​ប​ថប Surface Book ត្រូវ​អតិថិជន​ទិញ​អស់ពី​ស្តុក ។ តើ​ឡេ​ប​ថប​នេះ​មាន​ចំណុច​អ្វីខ្លះ ៖

១-​ការ​រចនា
ខុស​ពី​ឡេ​ប​ថប​ស៊េរី ផ្សេង​ៗ Surface Book ត្រូវ​បាន​រចនា​ឡើង​ប្រកបដោយ​ភាពល្អ​ប្រណីត​ជាមួយនឹង​ម៉ា​ញ៉េ​ស្យូ​ម​ដែល​មិន​ងាយ​ឡើងក​ម្តៅ​ទោះ​ប្រើ​យូរ​ម៉ោង​ក៏​ដោយ ។

២-​កម្លាំង
ឡេ​ប​ថប​ស៊េរី​ដំបូង​របស់​ក្រុមហ៊ុន Microsoft ដំណើ​ការ​ដោយ Intel Core i5 និង i7 ពីរ​ម៉ូ​ដែល ។ ឡេ​ប​ថប​នេះ​នឹង​ផ្តល់​ឱ្យ​ក្រាហ្វិក​ភ្លឺ​ច្បាស់​ល្អ​ក្នុង​ការ​កែតម្រូវ​វី​ដេ​អូ ។

៣-​ថាមពល​ថ្ម
រយៈពេល​ប្រើប្រាស់​របស់​ឡេ​ប​ថប Surface Book ដល់​ទៅ​១២​ម៉ោង​ឯណោះ ។ មាន​ន័យ​ថា​អតិថិជន​ទាំងអស់​អាច​បំពេញការងារ​បាន​យ៉ាង​ស្រួល និង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ។

៤-​តម្លៃ
ឡេ​ប​ថប​ទាំង​ពីរ​ម៉ូ​ដែល​នេះ​មាន​តម្លៃ​ចាប់ពី ២៧០០​ដុល្លារ​ទៅ ។ បើ​ប្រៀបធៀប​ជាមួយ​ផលិតផល​ក្រុមហ៊ុន Apple គឺ​ត្រកូល MacBook មាន​តម្លៃ​ថោក​ជាង ។

៥-​ប្រើ​បាន​ពីរ​ក្នុង​ពេល​តែ​មួយ
ឡេ​ប​ថប Surface Book អាច​ដោះ​ចេញពី​ក្តារ​ចុច Keyboard ធ្វើ​ជា Tablet កាន់​យ៉ាង​ងាយស្រួល​៕