ឆ្លងកាត់​ភាព​លំបាក​ជា​ច្រើន​ថ្ងៃ ពេល​នេះ បងស្រី វី ឌី​ណែ​ត បាន​សម្រាលកូន​ហើយ​! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងកាត់​ភាព​លំបាក​ជា​ច្រើន​ថ្ងៃ ពេល​នេះ បងស្រី វី ឌី​ណែ​ត បាន​សម្រាលកូន​ហើយ​!

2 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បងស្រី​វី ឌី​ណែ​ត គឺ​អ្នក​នាង វី ឌី​ណា ដែល​ខំ​ពពោះ​អស់​ជា​ច្រើន​ខែ ហើយ​មុន​នេះ ក៏​មាន​ផ្ទុក​កូ​វី​ដ​១៩​ផង​នោះ…

រាជធានី​ភ្នំពេញ ៖ បងស្រី​វី ឌី​ណែ​ត គឺ​អ្នក​នាង វី ឌី​ណា ដែល​ខំ​ពពោះ​អស់​ជា​ច្រើន​ខែ ហើយ​មុន​នេះ ក៏​មាន​ផ្ទុក​កូ​វី​ដ​១៩​ផង​នោះ បាន​ឆ្លង​ផុត​ពី​ភាព​លំបាក​ដោយ​បាន​សម្រាលកូន​មក​ដោយ​សុខ​សុវត្ថិ​ភាពល្អ​។ សូម​អបអរ លោក ហួរ ឡា​វី ដែល​បាន​ចៅប្រុស​ម្នាក់​ទៀត ក្រោយ​ជួប​រឿង​កម្សត់​ក្នុង​ជីវិត​មួយ​រយៈ​មុន​នេះ​។

ចំណែក​មហាជន​វិញ ក៏​បាន​សរសើរ​អ្នក​នាង វី ឌី​ណា តែ​ម្តង ទោះបីជា​នៅ​ពេល​ដែល​កំពុង​ពពោះ ស្រាប់តែ​មាន​ដំណឹង​វិជ្ជមាន​កូ​វី​ដ​ក៏​ដោយ ក៏​អ្នក​នាង​បាន​ពង្រឹងគោលជំហរ រឹង​មាំ​តស៊ូ​ព្យាបាល​ដើម្បី​សុខភាព​កូន​ផង​ដែរ​។ ជា​ពិសេស​មហា​រក​គ្មាន លោក ពេជ្រ ប្រសិទ្ធ ដែល​ជា​ប្តី ឌី​ណា អត់​មាន​វិជ្ជមាន​ទេ តែ​លះបង់​សុំ​ពេទ្យ​ទៅ​នៅ​ក្បែរ​ប្រពន្ធ​កូន ដើម្បី​មើលថែ​។

បែប​នេះ​ហើយ សូ​ម្បី​លោក ហួរ ឡា​វី ជា​ឪពុក​ខាង​ស្រី ក៏​មានការ​រំភើប ហើយ​សែន​ស្រឡាញ់​កូនប្រសារ​រូប​នេះ រហូត​សរសើរ​កូនស្រី​ថា សំណាង​ណាស់ បាន​ប្តី​ចិត្តល្អ ស្រឡាញ់​ប្រពន្ធ រក​គ្មាន​ទេ​។

ហើយ​ក៏​សូម​ចូលរួម​ត្រេកអរ អ្នក​នាង វី ឌី​ណា និង​ស្វាមី ព្រមទាំង​សាច់ញាតិ​សងខាង​ដែល​បាន​សមាជិក​ថ្មី ហើយ​សង្ឃឹមថា ដួង​ព្រលឹង អ្នក​ម្តាយ វី ឌី​ណា ភរិយា​លោក​ហួរ ឡា​វី បាន​ស្ងប់ចិត្ត​ហើយ ងាក​ក្រោយ​ជូនពរ​ជ័យ ដល់​កូនប្រុស​ស្រី ចៅ​ៗ​ប្រកបដោយ​សេចក្តីសុខ​ចម្រើន​ត​រហូត​ទៅ​។

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture