ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង​ជា​សះស្បើយ​២៥​នាក់ ខណៈ​១៣៦​នាក់កំពុង​សម្រាក​ព្យាបាល

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមេសា​នេះ ខេត្តស្វាយរៀង ជា​សះស្បើយ​២៥​នាក់ ខណៈ​១៣៦​នាក់ កំពុង​សម្រាក​ព្យាបាល ។ យោង​តាម​របាយការណ៍​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល…

ខេត្តស្វាយរៀង ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមេសា​នេះ ខេត្តស្វាយរៀង ជា​សះស្បើយ​២៥​នាក់ ខណៈ​១៣៦​នាក់ កំពុង​សម្រាក​ព្យាបាល ។

យោង​តាម​របាយការណ៍​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ប្រកាស​នៅ​ថ្ងៃ​ទី​២៧ មេ​សា ២០២១​នេះ ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​២៦ មេ​សា​២០២១ អ្នកមាន​ជម្ងឺ​កូ​វី​ដ​១៩ កំពុង​សម្រាក​ព្យាបាល​ចំនួន​១៣៦​នាក់ ស្ត្រី​៥២​នាក់​បុរស​៨៣​នាក់ ក្នុង​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្វាយ​ជ្រំ​៥៧​នាក់ ស្ត្រី​២២​នាក់ បុរស​៣៥​នាក់ ។ កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​ស្រុក​រំដួល​ចំនួន​០៩​នាក់ ស្ត្រី​០៣​នាក់​បុរស​០៦​នាក់ ។ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​១៩​ក្រុង​បា​វិត​ចំនួន​៦៩​នាក់​ស្ត្រី​២៧​នាក់​បុរស​៤២​នាក់ ។ ចំពោះ​អ្នក​ឆ្លង​ថ្មី​ចំនួន​០០​នាក់​។

ករណី​ជា​សះស្បើយ ខេត្តស្វាយរៀង មាន​ចំនួន​២៥ នាក់ រួម​មាន ៖ ជនជាតិ​ខ្មែរ​១០​នាក់ ស្ត្រី​០៤​នាក់ បុរស់​០៦​នាក់ ។ បុគ្គល​១០​នាក់​ខាងលើ ត្រូវ​ព្យាបាល​បានជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ចំនួន​០២​លើក ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចេញពី​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​១៩​ក្រុង​បា​វិត ។

ចំណែក​ជនជាតិ​ខ្មែរ​០៩​នាក់ ស្ត្រី​០២​នាក់ បុរស​០៧​នាក់ ។ បុគ្គល​០៩​នាក់​ខាងលើ ត្រូវ​ព្យាបាល​ជា​សះស្បើយ អនុញ្ញាតិ​ឲ្យ​ចេញពីរ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
ជនជាតិ​ខ្មែរ​០៤​នាក់ ជា​ស្ត្រី​០១​នាក់ បុរស​០៣​នាក់ និង​ជនជាតិ​ចិន​២​នាក់ ស្រី​០១​នាក ប្រុស​១​នាក់ បុគ្គល​០៦​នាក់​ខាងលើ​ត្រូវ​ព្យាបាល​ជា​សះស្បើយ​ត្រូវ​អនុញ្ញាតិ​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ជ្រំ នេះ គឺជា​ដំណឹង​ល្អ ។

ទោះបីជា​យ៉ាងណា អាជ្ញាធរ​សូម​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​និង​បទបញ្ជា​របស់​រាជា​រដ្ឋាភិបាល​០៣​ការពារ​និង​០៣​កុំ​ឲ្យ​បានជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ