ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិន​មាន​បន្ត​ទំនាក់​ទំនង​​​ស្នេហា​ជាមួយ​លោកលាន អា​ព្រី​ល​គី​នី​ន​នោះទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង ផាត់ សុធា​រ៉ា បាន​ចេញ​មុខ​ច្រានចោល​ភ្លាម​ៗ ដើម្បី​កុំអោយ​មហាជន​មានការ​ភាន់ច្រឡំ​ថា រូប​នាង​នៅ​បន្ត​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​លោក លាន អា​ព្រី​ល​គី​នី​ន…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង ផាត់ សុធា​រ៉ា បាន​ចេញ​មុខ​ច្រានចោល​ភ្លាម​ៗ ដើម្បី​កុំអោយ​មហាជន​មានការ​ភាន់ច្រឡំ​ថា រូប​នាង​នៅ​បន្ត​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​លោក លាន អា​ព្រី​ល​គី​នី​ន ដ្បិតអតីត​ស្នេហ៍​របស់​ពួក​នាង​បាន​បញ្ចប់​យូរហើយ ។

ការ​ច​ញ​មុខ​បដិសេធ​ពី​នាង ផាត់ សុធា​រ៉ា នា​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភរិយា​លោក លាន អា​ព្រី​ល​គី​នី​ន គឺ​អតីត​តារា​សម្តែង​នាង កែវ
វ​ល័​ក្ខ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កដោយ​ជេរប្រទេច​យ៉ាង​អសុរ​ស​ទៅ​លើ​ស្វាមី​ដែល​លួច​មាន​ស្រី​ក្រៅ​។ សំ​ណេ​រ​របស់​អ្នក​នាង កែវ វ​ល័​ក្ខ នា​ពេល​នេះ​ត្រូវ​បាន​មហាជន​មួយ​ចំនួន​បាន​ដាក់បន្ទុក​ទៅ​លើ​នាង ផាត់ សុធា​រ៉ា ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​លោក លាន អា​ព្រី​ល​គី​នី​ន នា​ពេល​កន្លង​មក​។

យ៉ាងណា​ ពាក់ព័ន្ធ​ការ​យល់​ឃើញ​ពី​មហាជន​ខាងលើ​នេះ​នាង ផាត់ សុធា​រ៉ា បាន​ចេញ​មក​ច្រានចោល​ភ្លាម​ៗ ដោយ​អះអាង​ថា ទំនាក់ទំនង​ស្នេហ៍​រវាង​នាង​និង​លោក អា​ព្រី​ល គី​នី​ន ដែល​បច្ចុប្បន្ន​មាន​ងារ​ជា​ឧកញ៉ា​នោះ​គឺ​បាន​បញ្ចប់​យូរហើយ​។

ផាត់ សុធា​រ៉ា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា អ្វី​ដែល​ភរិយា​លោក លាន អា​ព្រី​ល​គី​នី​ន បាន​បង្ហោះ​នោះ​គឺ​សំដៅ​ទៅ​លើ​ស្រី​ផ្សេង ពោល​មិនមែន​រូប​នាង​ឡើង​។ នាង​បញ្ជាក់​ថា នាង​បាន​ខ​ល​ទៅ​សួរ​អ្នក​នាង កែវ វ​ល័​ក្ខ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ហើយ​អ្នក​នាង​បាន​ឆ្លើយ​តប​ថា កា​រស​សេរ​បង្ហោះ​នោះ​គឺ​សំដៅ​ស្រី​ផ្សេង​ដែល​លោក អា​ព្រី​ល គី​នី​ន បាន​នៅ​ជាមួយ ដោយ​មិន​សំដៅលើ​រូប​នាង​នោះ​ឡើយ​។
នាង​បន្ថែម​ថា យ៉ាងណា​នាង​បាន​ចូល​មើល​រាល់​ការ​ខំ​មិន​ពីក្រោម​ដែល​អ្នក​នាង​កែវ វ​ល័​ក្ខ បាន​បង្ហោះ​នោះ​គឺ​មាន​មហាជន​មួយ​ចំនួន​បាន​ចោទ​មក​រូប​នាង ដោយ​មិន​បានដឹង​រឿង​ច្បាស់​។ត្រង់​ចំណុច​នេះ​នាង​ចង់​បញ្ជាក់​ថា ចំពោះ​ទំនាក់ទំនង​នាង និង​លោក អា​ព្រី​ល​គី​នី​ន នោះ​គឺ​បាន​បញ្ចប់​យូរហើយ ហើយ​បច្ចុប្បន្ន​ក៏​គ្មាន​ទាក់ទង​អ្វី​នឹង​គ្នា​ទៀត​ដែរ​។

បើ​តាម ផាត សុធា​រ៉ា រឿង​ដែល​លោក អា​ព្រី​ល គី​នី​ន បាន​យក​អង្ករ​និង​លុយ​មួយ​ចំនួន​ទៅ​ជូន​ម្តាយ​របស់​នាង​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ​គឺ​នាង​ក៏​បាន​បដិសេធ​មិន​ទទួល​ឡើយ​។នាង​ថា នាង​ប្រាប់​លោក អា​ព្រី​ល គី​នី​ន កុំ​យក​មក​អោយ​គ្រួសារ​នាង​អី កុំអោយ​មាន​បញ្ហា​ជាមួយ​ភរិយា​របស់​លោក ប៉ុន្តែ​លោក​អា​ព្រី​ល គី​នី​ន ថា លោក​គ្រាន់តែ​ចង់​ធ្វើបុណ្យ​ប៉ុណ្ណោះ​។យ៉ាងណា អំណោយ​ខាងលើ​នេះ​គឺ​ម្តាយ​របស់​នាង​ជា​អ្នក​ទទួលយក​ប៉ុណ្ណោះ សម្រាប់​រឿង​នេះ​នាង​មិន​បានដឹង​ឡើយ ហើយ​នាង​ក៏​បាន​ប្រាប់​ទៅ​ភរិយា​របស់​លោក អា​ព្រី​ល គី​នី​ន អោយ​បាន​យល់​រួច​ហើយ​

នាង ផាត់ សុធា​រ៉ា បាន​លើក​ឡើង​បញ្ជាក់​ថា រាល់​អ្វី​ដែល​ភរិយា​លោក អា​ព្រី​ល គី​នី​ន បាន​បង្ហោះ​នោះ​គឺ​សំដៅ​តែ​ទៅ​លើ​ស្វាមី និង​ស្រី​ដែល​លោក អា​ព្រី​ល គី​នី​ន កំពុង​ទាក់ទង​ប៉ុណ្ណោះ សម្រាប់​នាង​គឺ​មិន​ពាក់ព័ន្ធ​ឡើយ​។ យ៉ាងណា នាង​បាន​ព្រមាន​ថា ប្រសិនបើ​ភរិយា​របស់​លោក អា​ព្រី​ល គី​នី​ន បាន​បង្ហោះ​អ្វី​ដែល​ពាក់ព័ន្ធ​ឈ្មោះ​របស់​នាងនោះ ​នាង​អាច​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ