ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ភោជនីយដ្ឋាន​២​កន្លែង​ ​ផ្តល់​ទីតាំង​សម្រាប់ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ម្ចាស់​ភោជនីយដ្ឋាន​២​កន្លែង បាន​ផ្តល់​ទីតាំង​សម្រាប់​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ អភិបាល​ខេត្តបន្ទាយមានជ័យ ចុះ​ពិនិត្យ​មើល នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១​ក្រុង​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ ម្ចាស់​ភោជនីយដ្ឋាន​២​កន្លែង បាន​ផ្តល់​ទីតាំង​សម្រាប់​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ អភិបាល​ខេត្តបន្ទាយមានជ័យ ចុះ​ពិនិត្យ​មើល នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​រៀបចំ​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក តាំង ប៊ុ​ន​ហេង ម្ចាស់​ភោជនីយដ្ឋាន​តាំង ប៊ុ​ន​ហេង និង​លោក គឹ​ម ប៊ុ​ន​អ៊ី ហៅ​តា​ឡាក់ ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន គឹ​ម ប៊ុ​ន​អី បាន​ផ្តល់​ទីតាំង​ភោជនីយដ្ឋាន​ទាំង​២​កន្លែង សម្រាប់​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ខណៈ​ពេល​ដែល​ភូមិ​សា​ស្គ្រ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បិត​ខ្ទប់​មិន​អោយ​ប្រជាពលរដ្ឋ​ចេញចូល ក្រោយ​ពេល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ លើ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​ត្រូវ​ឆ្លង​កូ​វី​ដ​១៩ ក្នុង​សហគមន៍ ដែល​កំពុង​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្ថាប័ន​សមត្ថកិច្ច​ទាំង​បី​ស្ថាប័ន កំពុង​ការពារ​ចំណុច​ក្រហម​ដែល​ត្រូវ​បាន​បិទ​ស្ទប់ ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩ មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍ ។

ឯកឧត្តម អ៊ុ រាត្រី បាន​កោត​ស​សើរ​ខ្ពស់​ចំពោះ​ម្ចាស់​ភោជនីយដ្ឋាន​ទាំង​២​កន្លែង ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ទឹកចិត្ត​ចូលរួម​លះបង់ ដើម្បី​សង្គម​ជាតិ​ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ជាក់ស្តែង​ពេល​ភោជនីយដ្ឋាន​ទាំង​២​កន្លែង ត្រៀម​បាញ់​ទឹក​លាង និង​បោសសំអាត​រៀបចំ​គ្រែ​ជា​ច្រើន​រយ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​កងកម្លាំង​ទាំង​បី ស្ថាប័ន​កំពុង​ខិតខំ​យកចិត្តទុកដាក់​ត្រៀម​បម្រុង​ទុក​ការពារ​ជា​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ