ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ឌី ហ្គា​ហ្គា ជា​ស្ត្រី​ឆ្នើម​របស់​ទស្សនាវដ្តី «​ប៊ី​លបត​»

10 ឆ្នាំ មុន

ទស្សនាវដ្តី «​ប៊ី​លបត​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ឡេ​ឌី ហ្គា​ហ្គា តារាចម្រៀង​ជនជាតិ​អា​មេ​រិ​ក​អាយុ​២៩​ឆ្នាំ ត្រូវ​បាន​ជ្រើសរើស​ជា​ស្ត្រី​ឆ្នើម​ប្រចាំឆ្នាំ​២០១៥ របស់​ទស្សនាវដ្តី ។ ពិធី​ប្រគល់​រង្វាន់​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ធ្នូ ២០១៥ នៅ​ក្នុង​ពិធី​ប្រគំ​តន្ត្រី Womenin Music ក្រុង​ញូ​វ​យ៉​ក ។

ឡេ​ឌី​ហ្គា​ហ្គា បាន​ចេញ​អាល់​ប៊ុ​ម​ឈ្មោះ Cheekto Cheek ជាមួយ​លោក​ថូ​នី បេន​នេ​ត កាលពី​ឆ្នាំ​មុន ដោយ​ទទួល​រង្វាន់ Grammy​។  អ្នក​ទាំង​ពីរ​បាន​យក​បទ​ក្នុង​អាល់​ប៊ុ​ម​នេះ ច្រៀង​រួម​គ្នា​នៅ​ក្នុង​កម្មវិធី​តន្ត្រី​ទេសចរណ៍​រយៈពេល​៣៦​ថ្ងៃ​ផង​ដែរ ។ លើស​ពី​នេះ​នាង​ឡេ​ឌី ហ្គា​ហ្គា មាន​គម្រោង​ចេញ​អាល់​ប៊ុ​ម​ថ្មី​នៅ​ឆ្នាំ​ក្រោយ និង​ចូលរួម​សម្តែង​នៅ​ក្នុង FX “s” American Horror Story : Hotel ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ តុលា ក្នុង​ពិធី Womenin Music ។ ពិធី​នោះ​រៀបចំ​ឡើង​ដើម្បី​ផ្តល់​កិត្តិយស​ដល់​ស្ត្រី​ដែល​មាន​ឥទ្ធិពល​ក្នុង​វិស័យ​ចម្រៀង​ប្រចាំឆ្នាំ​២០១៥​នេះ​៕