ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ពលរដ្ឋ​ក្នុងស្រុក​អាច​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​៣​ខែ​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទៅ​តាម​តំបន់​រមណី​ដ្ឋា​ន​នានា​អាច​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់​៣​ខែ​ទៀត បើ​តួលេខ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មិន​មានការ​កើនឡើង នៅ​ពេល​រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​ការ​បិទ​រមណី​ដ្ឋា​ន​ទេ​ចរណ៍​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​២៥​មេ​សា​ឆ្នាំ​២០២១​។ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យ​ដឹង​ថា ​ការ​សម្រេច​បញ្ចប់​ការ​បិទ​រមណី​ដ្ឋា​ន​ទេ​ចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​រសាយចិត្ត ហើយ​អាច​ជួយ​ទៅ​ដល់​អាជីវកម្ម​ខ្លះ​ៗ​នៅ​ក្នុង​មូលដ្ឋាន​អាច​បើក​ដំណើរការ​វិញ​បាន ហើយ​ពួក​គាត់​មានការ​សប្បាយចិត្ត​និង​សាទរ​ចំពោះ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ​៖​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទៅ​តាម​តំបន់​រមណី​ដ្ឋា​ន​នានា​អាច​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់​៣​ខែ​ទៀត បើ​តួលេខ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មិន​មានការ​កើនឡើង នៅ​ពេល​រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​ការ​បិទ​រមណី​ដ្ឋា​ន​ទេ​ចរណ៍​ទូ​ទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​២៥​មេ​សា​ឆ្នាំ​២០២១​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យ​ដឹង​ថា ​ការ​សម្រេច​បញ្ចប់​ការ​បិទ​រមណី​ដ្ឋា​ន​ទេ​ចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​រសាយចិត្ត ហើយ​អាច​ជួយ​ទៅ​ដល់​អាជីវកម្ម​ខ្លះ​ៗ​នៅ​ក្នុង​មូលដ្ឋាន​អាច​បើក​ដំណើរការ​វិញ​បាន ហើយ​ពួក​គាត់​មានការ​សប្បាយចិត្ត​និង​សាទរ​ចំពោះ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល អាច​ធ្វើ​ឱ្យ​គាត់​មាន​ដ​ណ្ហើ​ម​អាជីវ​ម្ម​តឹក​ៗ​ខ្លះមក​វិញ​។

រូបចាស់

លោកស្រី​ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា​«​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ក្នុងស្រុក វា​អាស្រ័យ​ទៅ​លើ​ចំនួន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថា​មានការ​កើនឡើង​ឬ​ថយ​ចុះ​។​តែបើ​មិន​ការ​ថយ​ចុះ ការ​ចេញ​ដើរ​របស់​ភ្ញៀវ​ក្នុងស្រុក​ក៏​មានការ​កម្រិត​ដែរ ហើយ​បើ​ចេញ​ដើរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​ហ៊ាន​ដើរទៅ​ណា​ឆ្ងាយ​នោះ​ទេ​។​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ចាប់ផ្តើម​ចេញ​ដើរ​ពី​ជំហាន​ខ្លី​ៗ»​។

រូបចាស់

លោកស្រី​សង្កត់ធ្ងន់​ថា​« តាម​ពិត​ទៅ ទំនោ​របស់​ប្រជាពលរដ្ឋ​យើង ឆាប់​មានការ​ភ័យ​ខ្លាច តែ​ក៏​ឆាប់​បាត់​ទៅ​វិញ​ដែរ អីចឹង​វា​អាស្រ័យ​ទៅ​លើ​ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​វា​មាន​សភាព​បែប​ណា​។​បើ​ក្នុង​ដំណាក់កាល​បើក​ដំបូង​ៗ យើង​អាច​គ្រប់គ្រង​ការ​ឆ្លង​បាន​នោះ​គាត់​នឹង​ជំរុញ​ការ​ដើរ​របស់​ពួក​គាត់​ទៅ​លឿន​។​ដូចនេះ​ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​៣​ខែ​ទៀត គាត់​អាច​ចេញ​ដើរ​បាន​ច្រើន​ហើយ ក្នុង​ករណី​តួលេខ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មិន​មានការ​កើនឡើង​។​តែបើ​បើក​ហើយ​មិន​មានការ​គ្រប់​បាន​ល្អ​នៅ​តាម​រមណី​ដ្ឋា​ន​ក៏​ធ្វើ ឱ្យ​គាត់​មានការ​គិត​ឬ​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​ជំងឺ​ដែរ »​។

លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេស ទេសចរណ៍​ប្រចាំ​តំបន់​អង្គរ បានឱ្យ​ដឹង​ថា​មួយ​រយៈ​នេះ យើង​បាន​ពន្យា​ពេល​ឬ​រំសាយ​ក្រុង​ការងារ​តាំងពី​មុន​បុណ្យចូលឆ្នាំ​ខ្មែរ តែ​ដល់​ពេល​ឱ្យ​មានការ​បើក​មក​វិញ ខ្ញុំ​ក៏​មិន​ទាន់​មាន​ផែនការ​នៅឡើយ​ទេ យើង​ធ្វើ​តែ​កិច្ចការ​ណា ដែល​យើង​អាច​ធ្វើ​ពី​ចម្ងាយ​បាន​ដូច​ជា​ការ​រៀបចំ​ទីផ្សារ​។

លោក​បន្ត​ថា​« ខ្ញុំ​គិត​ថា​នៅ​ខែ​៥​ខាង​មុខ​នេះ យើង​ចង់ឱ្យ​មានការ​រៀបចំ​ការ​ផ្តល់​សេវា​បណ្តើរ​ៗ​ដល់​ពលរដ្ឋ​ក្នុងស្រុក​នៅ​ក្នុង​តំបន់​ជិត​ៗ មិន​មានការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត​ដូច​ពេល​មុន​ៗ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ