ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft បញ្ចេញ​ឡេ​ប​ថប​ដំបូង

8 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​ឡេ​ប​ថប​ស៊េរី​ដំបូង​របស់​ខ្លួន​មានឈ្មោះ​ថា «Microsoft Surface Book » ទំហំ​១៣.៥​អុ​ី​ញ ។ វា​មានមុខ​ងារ​ចំនួន​ពីរ គឺ​អាច​ដោះ​ចេញ​នឹង​ក្លាយជា Tablet និង​ជា​ឡេ​ប​ថប ។ Microsoft Surface Book

ក្រុមហ៊ុន Microsoft បាន​បញ្ចេញ​ឡេ​ប​ថប​ស៊េរី​ដំបូង​របស់​ខ្លួន​មានឈ្មោះ​ថា «Microsoft Surface Book » ទំហំ​១៣.៥​អុ​ី​ញ ។ វា​មានមុខ​ងារ​ចំនួន​ពីរ គឺ​អាច​ដោះ​ចេញ​នឹង​ក្លាយជា Tablet និង​ជា​ឡេ​ប​ថប ។ Microsoft Surface Book បាន​បង្កើត​ឡើងជា​ពិសេស​ដោយ​មានការ​ពត់​បត់​អេ​ក្រង់​ទៅ​ក្រោយ​បាន​ជួយ សម្រួល​ដល់​អ្នក​ប្រើប្រាស់​នឹង​ការ​សរសេរ ឬ​គូរ​ជាមួយនឹង​ប៊ិក ។

វា​ភ្ជាប់​ដោយ Intel Core ជំនាន់​ទី​៦ និង មាន​ពីរ​ជម្រើស​គឺ Core i5 និង Core i7 ។ ក្រៅពី​នេះ​វា​ដំណើ​ការ​ដោយ​ប្រព័ន្ធ Windows 10 ។ ក្រុមហ៊ុន Microsoft ឱ្យ​ដឹង​ថា​វា​នឹង​ក្លាយជា​ឧ​បរ​កណ៍​ប្រើប្រាស់​ចាំបាច់​សម្រាប់​អ្នក​រចនា​ប្លង់​អគារ ឬ​ផ្នែក​កាត់ត​វី​ឌី​អូ និង​សំឡេង​ព្រោះ​វា​កាន់​ថ្ម​បាន​យូរ​ជាង​ឡេ​ប​ថប​ស៊េរី​ផ្សេង​ៗ ពោល​គ្រាន់តែ​បញ្ចូល​ថ្ម​១​លើក​នឹង​អាច​ប្រើប្រាស់​ដល់​ទៅ​១២​ម៉ោង​ឯណោះ ។ វា​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​២៦ តុលា ២០១៥ ចាប់ពី​តម្លៃ ១៤៩៩​ដុល្លារ ឡើង​ទៅ ៕