យោងតាមការស្រាវជ្រាវមួយដឹកនាំដោយក្រុមហ៊ុន Localytics ឱ្យដឹងថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 6S លក់ដាច់ជាង 6S Plus ដល់ទៅ៤ដង ពោលគឺ 6S កាន់កាប់ទីផ្សារ១,៥ភាគរយ រីឯ 6S Plus មានចំនួន០,៤ភាគរយ ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូនទាំងពីរម៉ូដែលនេះបានធ្វើឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណេញយ៉ាងក្រាស់ក្រែលតាំងពីថ្ងៃបើកលក់ក្នុងសប្តាហ៍ដំបូងចំនួន ១៣លានគ្រឿង ។
នេះគឺជាការដាក់លក់ជាប្រវត្តិសាស្ត្រពុំធ្លាប់មានពីមុនមកទេសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅអាមេរិកមួយនេះ ហើយខ្លួននៅតែបន្តគ្រប់គ្រងទីផ្សារបច្ចេកវិទ្យានាពេលខាងមុខតាមរយៈការបញ្ចេញផលិតផលស៊េរីថ្មីៗ ។ ទន្ទឹមគ្នានេះដែរ យោងតាមគេហទំព័របរទេសដូចជា Telegraph និងគេហទំព័រ The Guardian បានចេញផ្សាយពីគម្រោងផលិតរថយន្តអគ្គិសនីបើកបរដោយខ្លួនឯងនាឆ្នាំ២០១៩ ៕
ចែករំលែកព័តមាននេះ