ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple នឹង​ផលិត​ចិញ្ចៀន​អេ​ឡិច​ត្រូ​និក​«iRing»

8 ឆ្នាំ មុន

កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន Apple បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​ផលិត​ចិញ្ចៀន​អេ​ឡិច​ត្រូ​និក iRing ។ នេះ​គឺជា​ទស្សនវិស័យ​ថ្មី​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​ផលិត​នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch ។

កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន Apple បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​ផលិត​ចិញ្ចៀន​អេ​ឡិច​ត្រូ​និក iRing ។ នេះ​គឺជា​ទស្សនវិស័យ​ថ្មី​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​ផលិត​នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch  ។

ការ​ស្នើ​សុំ​សិទ្ធិ​ប៉ាតង់​នេះ​បង្ហាញ​ពី​ឧបករណ៍​ពាក់​លើ​ម្រាមដៃ​ចង្អុល​ប្រើប្រាស់​សម្រាប់​ការ​បញ្ជា​សំឡេង ប៉ះ​ផ្ទាល់​លើ​ផ្ទៃ​អេ​ក្រង់ និង​មាន​បន្ទះ Sensor សម្រាប់​សរសេរ ឬ​កត់ចំណាំ​អត្ត​ចរិត​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ ។ ក្រៅពី​នេះ​អ្នក​ប្រើប្រាស់​ទាំងអស់​នឹង​កត់​សម្គាល់ថា ការ​បញ្ជា​តាម​រយៈ​សំឡេង​របស់​ពួក​គេ​នឹង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ចិញ្ចៀន​អេ​ឡិច​ត្រូ​និក ។ វា​អាច​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​ដូច​ជា iPhone, iPad, Apple TV តាម​រយៈ​ប្រព័ន្ធ Wi-Wi ។

ចំពោះ​ការ​រក​ឃើញ​ពី​ការ​ផលិត​ចិញ្ចៀន​នេះ​គឺ​អាច​បញ្ជូន​ព័ត៌មាន សារ ឬ​លុយ​តាម​រយៈ​ការ​ចាប់ដៃ​គ្នា មាន​ន័យ​ថា ពួក​គេ​ត្រូវ​តែ​មាន​ចិញ្ចៀន​ពាក់​លើ​ម្រាមដៃ​ដូច​គ្នា​ទើប​អនុញ្ញាត​ឱ្យ​ឧបករណ៍​ភ្ជាប់​គ្នា​បាន ។ រីឯ​រូបរាង​របស់ iRing វិញ​មាន​លក្ខណៈ​មិន​ខុស​ពី​ចិញ្ចៀន​ធម្មតា​ទេ ដូច​បង្ហាញ​ក្នុង​រូបភាព តែ​វា​មាន​កញ្ចក់​អេ​ក្រង់​សម្រាប់​ការ​ប៉ះ និង​បំពាក់​ដោយ​បច្ចេកវិទ្យា  ទំនើប​ៗ​ដូច​ជា​អត្រា​ត្រួតពិនិត្យ​ចង្វាក់បេះដូង​ជាដើម ៕