ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំជួលចិត្ត! ពេលម្ចាស់ក្សត្រិយ៍ អេ​លី​ហ្សា​បែ​តទី​២ មានព្រះ​បន្ទូល ក្រោយបាត់បង់ព្រះស្វាមី​

3 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ ប្រជាជន​អង់គ្លេស​ប្រមាណ១៣​លាន​នាក់​បាន​តាមដាន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​ស.ព​របស់​ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ព (Prince Philip) តាម​រយៈ​កញ្ចក់​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផ្សេង​ទៀត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ការ​បាត់បង់​ដ៏​ធំធេង​មួយ​សម្រាប់​ចក្រភព​អង់គ្លេស​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​គេហទំព័រ Dailymail​។…

ចក្រភព​អង់គ្លេស ៖ ប្រជាជន​អង់គ្លេស​ប្រមាណ១៣​លាន​នាក់​បាន​តាមដាន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​ស.ព​របស់​ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ព (Prince Philip) តាម​រយៈ​កញ្ចក់​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផ្សេង​ទៀត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ការ​បាត់បង់​ដ៏​ធំធេង​មួយ​សម្រាប់​ចក្រភព​អង់គ្លេស​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​គេហទំព័រ Dailymail​។

អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​រំជើបរំជួល​ចិត្ត​កាន់តែ​ខ្លាំង និង​ទប់ទឹក​ភ្នែក​មិន​ជាប់ បន្ទាប់​ពី​គ្រប់​គ្នា​បានឃើញ​ព្រះ​វត្តមាន​របស់​ម្ចាស់​ក្សត្រិយ៍ អេ​លី​ហ្សា​បែ​តទី​២ (Elizabeth II) ដែល​ស្ថិត​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ព្រះ​ស.ព​ព្រះ​ស្វាមី​របស់​ទ្រង់​។ ខណៈ​ដែល​ប្រជាជន​អង់គ្លេស​ចង់​ចាំ​មិន​ភ្លេច​ពី​ព្រះរាជ​បន្ទូល​របស់​ម្ចាស់​ក្សត្រិយ៍ អេ​លី​ហ្សា​បែ​តទី​២ ដែល​ទ្រង់​បាន​លើក​ឡើង​ថា​ ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ព គឺជា​កម្លាំង​ដ៏​ធំធេង​របស់​ទ្រង់​។

សូម​រំលឹក​ថា ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ព (Prince Philip) បាន​យាង​សោយ​ទិវង្គត​កាលពី​ព្រឹក​ថ្ងៃ សុក្រ ទី ៩ ខែ មេ​សា ឆ្នាំ ២០២១ កន្លង​ទៅ ក្នុង​ព្រះ​ជន្ម ៩៩​ព្រះ​វស្សា​នៅ​ឯ​ប្រាសាទ Windsor ដោយ​ព្រះ​រោគ​ជរាពាធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ