ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវ​​ម៉ាស៊ីន​កៀប​ទឹកអំពៅ​កៀប​ជាប់ដៃ​ម្ខាង​នៅ​ខេត្តស្ទឹងត្រែង

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នារី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ បាន​រង​របួស​ដៃ​ម្ខាង ខណៈ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ាស៊ីន កៀប​ទឹកអំពៅ​កិន​ជាប់​ជាមួយ​ដុំ​ដង្កៀប​ដែក​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​១៧ មេ​សា ២០២១…

ខេត្តស្ទឹងត្រែង ៖ នារី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ បាន​រង​របួស​ដៃ​ម្ខាង ខណៈ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ាស៊ីន កៀប​ទឹកអំពៅ​កិន​ជាប់​ជាមួយ​ដុំ​ដង្កៀប​ដែក​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​១៧ មេ​សា ២០២១ ក្បែរ​រង្វង់​មូល​កែង​របង​សាលា​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​ខេត្តស្ទឹងត្រែង ។

នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ នឿ​ន ស្រី​នាង អាយុ​២៨​ឆ្នាំ រស់នៅ​ខាងក្រោយ​របង​សាលា​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ជា​ប្រចាំ​នាង​តែង​ដាក់​ធុង​ទឹកអំពៅ សណ្តោង​ទូ និង​ម៉ាស៊ីន​កៀប​អំពៅ តាម​ម៉ូតូ ដើម្បី​ចល័ត​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​នៅ​រដូវប្រាំង តែ​ជា​ធម្មតា​នាង​តែ​លក់​នៅ​ខាងលិច​រង្វង់​មូល ។

ប្រភព​បន្ត​ថា ដោយសារ​តែ​មិន​បាន​ប្រយ័ត្ន ចៃដន្យ​ដៃ​របស់​នាង​បាន​ជ្រុល​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កៀប​ទឹកអំពៅ​ទាំង​មាន​ពាក់​ស្រោមដៃ​ជ័រ​អនាម័យ​ពណ៌​ក្រហម​ផង ។

ស្ថិត​ក្នុង​ហេតុការណ៍​នោះ​នាង​ត្រូវ​បាន​គេ​ជួយ​យក​ទៅ​កន្លែង​ជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង​ក្បែរ​នោះ ដើម្បី​ដោះ​ម៉ូ​ទ័​រ និង​កាត់​ផ្តាច់​ដែក​ម៉ាស៊ីន​កិន​ទឹកអំពៅ​សង្គ្រោះ​យកដៃ​នាង​ចេញពី​ម៉ាស៊ីន ។

បន្ទាប់​ពី​កាត់​ផ្ដាច់​ភ្លាម​ៗ នារី​រង​គ្រោះ​ដែល​ជ្រុលដៃ​ចូល​ក្នុង​ម៉ាស៊ីន​កិន​ទឹកអំពៅ​ត្រូវ​បាន​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ។ តាម​ប្រភព​ព័​ត៌ មានបាន​បញ្ជាក់​ថា​នាង​បាន​រង​របួសធ្ងន់​ទៅ​លើ​ប្រអប់ដៃ​ខាងឆ្វេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ