ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ធ្លាយរហូតប្រទះឃើញអាវុធជាច្រើន ​គឺក្រោយ​​​ករណី​​​ប្រើ​កាំភ្លើង​​ទៅគំរាម​ទារ​​​​​​៥ពាន់​​រៀល ​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋមឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា ​​កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍​រដ្ឋបាលសំរោងលើ បានសហការជាមួយ​នគរបាលជំនាញស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការសាលា ដំបូង​ខេត្ត…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋមឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា ​​កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍​រដ្ឋបាលសំរោងលើ បានសហការជាមួយ​នគរបាលជំនាញស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការសាលា ដំបូង​ខេត្ត ចុះទៅឆែកឆេរលំនៅស្ថានមួយកន្លែងផ្ទះរបស់ឈ្មោះ​ ពែល មី​ ស្ថិតក្នុងភូមិត្រពាំងកក់ ដោយបានរកឃើញអាវុធអាកា២ដើម អាវុធខ្លី១ដើម អាវុធកែច្នៃ៣ដើម សម្ភារខុសច្បាប់មួយ ចំនួន រួមមានទាំងថ្នាំញៀនទៀតផង ។

ក្នុងនោះ មានជនសង្ស័យ​៣នាក់ ដែលពាក់ព័ន្ធហើយក៏កំពុងគេចខ្លួន ១-ឈ្មោះ​ពែល មី ភេទប្រុស អាយុ២០ឆ្នាំ​ រស់នៅភូមិ ត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល​(កាន់កាប់អាវុធម៉ាកAk ស្វាយបត់ចំហៀង១ដេីម បង់១​គ្រាប់២៧គ្រាប់) ។ ២-ឈ្មោះ​ ធីម ឌឿន (ហៅពែក) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ​ (កាន់កាប់អាវុធម៉ាកAK កាត់ស្វាយ១ដេីម បង់១​ គ្រាប់៣០គ្រាប់​ និងអាវុធខ្លីម៉ាក ប្រាហា ១ដេីម បង់១ គ្រាប់៦ គ្រាប់ និង ស្រោម១ ហើយឈ្មោះ​ ធីម ឌឿន (ហៅពែក) មានដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ.ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ។៣-​ឈ្មោះ​​សល់ រស្មី ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ មិនពិតប្រាកដ ។

ក្នុងនោះ វត្ថុតាងចាប់យករួមមាន ៖ ១.អាវុធម៉ាកAk ស្វាយបត់ចំហៀង១ដេីម បង់១​ គ្រាប់២៧គ្រាប់ ២.អាវុធម៉ាកAK​កាត់​ស្វាយ​១ដេីម បង់១​ គ្រាប់៣០ គ្រាប់​ ។ ៣.អាវុធខ្លីម៉ាក ប្រាហា ១ដេីម បង់១ គ្រាប់៦ គ្រាប់ និង ស្រោម ១ ។៤-អាវុធច្នៃប្រើខ្យល់ បាញ់ គ្រាប់​កង់៣ដេីម ។ ៥-ដាវ១ដើម ពូថៅដៃដងឈើ១ កាំបិតប៉័ងតោ១​ និងកន្ត្រៃ ១ ។៦.ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ​ ថ្នាំ ញៀនWY ២គ្រាប់​ និងឧបករណ៍​ប្រេីប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។

សេចក្តីរាយការណ៍បន្តថា មុនការចុះបង្ក្រាបករណីខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោងលេី​ បានទទួលព័ត៌​មានតាមរយៈទូរស័ព្ទពីកម្មកររោងចក្រកាត់ដេរម្នាក់រាយការណ៍ថា មានឈ្មោះ​ សល់ រស្មី (ត្រូវជាក្មួយបង្កើត) បានយក​កាំភ្លើង​កែច្នៃ​(ប្រេីខ្យល់ដាក់ហ្គាស់បាញ់គ្រាប់កង់)​គំរាមថា បាញ់សម្លា.ប់​ដោយសុំលុយ៥.០០០រៀល ។ ក្រោយពីទទួលបានព័ត៌មានភ្លាម​ កម្លាំងប៉ុស្តិ៍​ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក​ បានចុះទៅកន្លែងកេីតហេតុ​ ដេីម្បីពិនិត្យ​ និងស្រាវជ្រាវ​ តែមុនពេលទៅដល់​ ជន​សង្ស័យបានរត់គេចខ្លួន​អស់ បន្សល់ទុកអាវុធកែច្នៃ១ដេីម​ក្នុងផ្ទះ ។ បន្ទាប់មក កម្លាំងសមត្ថកិច្ច​ក៏បានបន្តការស្រាវជ្រាវ​ និង​តាមរកចាប់ខ្លួនជនសង្ស័យ​ ដោយបានដឹងថា ជនសង្ស័យទាំង៣នាក់​ កំពុងពួនសំងំនៅផ្ទះឈ្មោះ​ ពែល មី ប៉ុន្តែនៅ​ពេល​សមត្ថកិច្ចទៅដល់ ជនសង្ស័យទាំង៣នាក់នោះ​បាននាំគ្នារត់គេចខ្លួនចូលព្រៃខាងកេីតផ្ទះបាត់អស់ ។

ពេលនោះ កម្លាំងសមត្ថកិច្ច​បានប្រទះឃេីញអាវុធAKស្វាយបត់១ដេីមលាក់ទុក នៅក្នុងសំបុកមាន់​ និងឧបករណ៍​ប្រេីប្រាស់​ថ្នាំញៀនវេចខ្ចប់មួយចំនួនទៀត នៅក្នុងផ្ទះឈ្មោះ ពេល មី នេះ នឹងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ និងមានការសម្របសម្រួល ដោយឯកឧត្តម​ លាវ ស្រេង​ ព្រះរាជ អាជ្ញា​ នៃអយ្យការអម​សាលា​ដំបូងខេត្តកណ្តាល មានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក​លោកមេឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាល​ លោកមេភូមិ​ និងនៅចំពោះមុខឈ្មោះ​ សាឡយ​ វិច្ឆិកា​ ភេទស្រី​អាយុ១៦ឆ្នាំ​ រស់នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល មុខរបរ​មិនពិតប្រាកដ​ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ​ ពែល​ មី​ អនុញ្ញាតឱ្យកម្លាំងសមត្ថកិច្ច​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុក​ ធ្វេីការឆែក ឆេរផ្ទះជនសង្ស័យ​រកឃេីញអាវុធAKស្វាយបត់១ដេីមទៀត​ អាវុធខ្លី១ដើម​ ម៉ាក​ប្រាហា​ និងដាវ០១ដើម ពូថៅដៃដងឈើ០១ និងកាំបិតប៉័ងតោ១ និងអាវុធច្នៃ​០២ដេីម​(កាំភ្លើងខ្យល់)និងឃើញថ្នាំ.ញៀ.​ន​មួយកញ្ចប់ធំ ។

ចំពោះ​ឈ្មោះ សាឡយ​ វិច្ឆិកា​ ត្រូវបាន សមត្តកិច្ចអញ្ជេីញគាត់ទៅកាន់អធិការដ្ឋាននគរបាលស្រុក​ ដេីម្បីសាកសួរលើករណីនេះ ។ តាមចម្លេីយសារភាពរបស់ឈ្មោះ​ សាឡយ​ វិច្ឆិកា​ បានឆ្លេីយថាខ្លួនជាអ្នកលក់ថ្នាំញៀន​ ចំណែកអាវុធខាងលេីនេះ​ត្រូវបានឈ្មោះ​ ពែល​ មី​ យកមកលាក់ទុកក្នុងផ្ទះខ្លួន​ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១​ ។ វត្ថុតាងត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរ​បាលស្រុក​ និងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕ ដោយ៖ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ