ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​នឹង​មាន​វិធានការ​ចំពោះ​អាជីវករ​ណា​ឡើងថ្លៃ​ទំនិញ​ស្រេច​តែ​ចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​កុំ​ឡើងថ្លៃ​ទំនិញ​គ្មាន​ហេតុផល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​កុំ​ឡើងថ្លៃ​ទំនិញ​គ្មាន​ហេតុផល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

ចំពោះ​អាជីវករ​ដែល​បាន​ដំឡើង​ថ្លៃ​ទំនិញ​គ្មាន​ហេតុផល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មាន​វិធានការ​រដ្ឋបាល​ផង​ដែរ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​រាត្រី​ថ្ងៃ​ទី​១៥ ខែមេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​បងប្អូន អាជីវករ​ដែល​លក់ដូរ​គ្រឿង​អាហារ​ហូប​ចុក​រួច​ហើយ​មិន​ត្រូវ​ឡើងថ្លៃ​គ្មាន​ហេតុផល​នោះ​ទេ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មាន​វិធានការ​នៅ​ថ្ងៃក្រោយ ដោយ​មិន​អាច​អោយ​ឈ្មួញ​ទុច្ចរិត​សោយសុខ​លើ​គំនរ​ទឹកភ្នែក​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ ។

លោក​បញ្ជាក់​ថា ទំនិញ​ត្រូវ​តែ​មានគុណ​ភាព និង​មិន​ត្រូវ​ឡើងថ្លៃ​គ្មាន​ហេតុផល ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ចាត់ចែង​រឿង​នេះ ។

ចំណែក ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ចាត់ចែង​ក្រុមការងារ ដើម្បី​ចុះ​ស្រាវជ្រាវ​ជ្រាវ​លើ​ករណី​នេះ​ផង​ដែរ ដោយ​មិន​ទុក​អោយ​ឈ្មួយ​ទុច្ចរិត​រួចខ្លួន​ទេ ។

លោក​បាន​អំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង ខណៈ​ដែល​ពួក​គាត់​កំពុង​មានទុក្ខ​យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​ឃួ​ង ស្រេង បញ្ជាក់​ថា ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ មិនមែន​ធ្វើ​ឡើង ដើម្បី​ធ្វើបាប​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​យើង​ជួយ​ប្រជាពលរដ្ឋ ដើម្បី​ជៀស​អោយ​ផុត​ពី​គ្រោះ​ដ៏​កាច​សាហាវ​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​នេះ ដូច្នេះ​សូម​បងប្អូន​អត់ធ្មត់ ដើម្បី​រួម​គ្នា​បំបាត់​ជម្ងឺ​កូ​វី​ដ​-១៩​នេះ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ