ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​ចូល​កិច្ចប្រជុំ​អាស៊ាន​ផ្ទាល់​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ថ្ងៃ​ទី​២៤ មេ​សា​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​មានការ​មមាញឹក និង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​១៩​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ​មន្តី​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ផ្ទាល់​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​ថ្ងៃ​ទី​២៤ ខែមេសា ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ទោះបី​មានការ​មមាញឹក និង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​១៩​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ​មន្តី​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ផ្ទាល់​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​ថ្ងៃ​ទី​២៤ ខែមេសា ខាង​មុខ​នេះ ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១៦ មេ​សា ដោយ​ភារកិច្ច​ខានមិនបាន​ក្នុង​ការ​ចូលរួម​ប្រជុំ​អាស៊ាន នា​ថ្ងៃ​ទី​២៤ មេ​សា ២០២១ ខាង​មុខ នៅ​រដ្ឋធានី​ហ្សា​កា​តា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

សម្តេច​បញ្ជាក់​ថា​«​កិច្ចការ​ដែល​ខ្ញុំ​ត្រូវធ្វើ ដើម្បី​ការពារ​ការ​ឆ្លង​កូ​វី​ដ​-១៩ ស្រប​តាម​វិធានការ​សុខាភិបាល ដំបូង​ខ្ញុំ​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ នៅ​ថ្ងៃ​ទី​២០ មេ​សា ២០២១ ដែល​មុន​នោះ​គ្រោង​ចាក់​នៅ​ថ្ងៃ​ទី​២៩ មេ​សា ២០២១ ។ ថ្ងៃ​ទី​២៣ មេ​សា ២០២១ ត្រូវ​យក​សំណាក​ពិនិត្យ ដើម្បី​ទទួល​លិខិតបញ្ជាក់​សម្រាប់​អោយ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌូ​ណេ​ស៊ី​»​។

សម្តេច​បន្ត​ថា ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ២០២១ ចេញដំណើរ​ទៅ​ហ្សា​កា​តា ។ ពេល​ទៅ​ដល់​ត្រូវ​យក​សំណាក​ពិនិត្យ​ម្តងទៀត ។ ពេល​រសៀល​ការ​ប្រជុំ​ចាប់ផ្តើម​ពេល​ចប់​មិន​ថា ថ្ងៃ​ឬ​យប់​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ។ ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខ្ញុំ​ត្រូវ​យក​សំណាក​ពិនិត្យ​ម្តងទៀត ។ មក​ដល់​ផ្ទះ​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ជាមួយនឹង​ការ​ពិនិត្យ​សំណាក​២​ទៅ​៣​ដង​ទៀត ។

សម្តេច​គូសបញ្ជាក់​ថា ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ភរិយា កូន និង​ចៅ ខ្ញុំ​ត្រូវ​អោយ​ភរិយា​ខ្ញុំ​នាំ​កូន និង​ចៅ​ទៅ​សម្រាក​នៅ​ទីកន្លែង​ផ្សេង ។ សមាជិក​ប្រតិភូ​ដែល​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ ត្រូវ​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដូច​គ្នា ។ មាន​អ្នក​អោយ​យោបល់​ខ្ញុំ​ថា ដោយសារ​ខ្ញុំ​ចាក់​វ៉ាក់សាំង​រួច​ហើយ ខ្ញុំ​គួរ​ធ្វើ​ច​ត្តា​ឡី​ស័ក​៧​ថ្ងៃ​បាន​ហើយ តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួក​គាត់​វិញ​ថា ខ្ញុំ​ចង់​ធ្វើ​អោយ​ប្រាកដ​ថា ខ្ញុំ​មិន​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ នោះ​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​ច្រើន​គ្នា ពិសេស​ចៅ​ៗ​របស់ខ្ញុំ​ទាំង​តូច​ទាំង​ធំ​តែង​មក​លេង​ច្របាច់​ជើង និង​គេង​លើ​គ្រែ​ព្រមទាំង​រត់​លេង​ក្នុង​បន្ទប់​របស់​ជីតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ