រាជធានីភ្នំពេញ ៖ នៅសល់តែ២ថ្ងៃទៀតទេ បញ្ញា សិទ្ឋិ និងដឹងសខ្មៅ ចំពោះលទ្ធផលតេស្តសំណាកលើកទី៥ ដែលបានយកទៅអោយពេទ្យពិនិត្យកាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មុននេះ។
លោកបានតម្កល់ចិត្តច្បាស់លាស់ថា អាការៈនឹងល្អដូចមុន ហើយនឹងបានមកបំពេញការងារជាថ្មី ខណៈសុខភាពលោក គឺបានប្រសើរទាំងស្រុងមិនព្រួយដូចមុនទៀតទេ។
តារាចម្រៀង បញ្ញា សិទ្ឋិ បានស្បើយជាច្រើន ហើយនូវអាការៈជំងឺកូវីដ១៩ ដែលបានឆ្លងកាលពីពេលមួយរយៈមុន។ លោកបានចេញយកសំណាក ធ្វើតេស្តជាលើកទី៥ ដើម្បីអោយបានប្រាកដប្រជា ក្នុងនោះក៏ឃើញថា លោកជឿមុតមាំនឹងជាស្បើយដាច់ផឹងពីមេរោគដ៏អាក្រក់នេះ។
ទឹកមុខស្រស់ថ្លាប្រកបដោយស្នាមញញឹម បានវិលមករកភាពប្រក្រតីវិញហើយ ទៅលើតារាចម្រៀង និងសម្តែង បញ្ញា សិទ្ឋិ ក្រោយពុះពារព្យាបាលយ៉ាងចិត្ត អំណត់បំផុត។ អ្វីដែលសំខាន់លោកធូរចិត្តមែនទែន ព្រោះម្តាយឪពុក ក្មួយលោក រួចផុតពីការឆ្លង និងផ្ទុកកូវីដ១៩ មិនមានអ្វីកើតឡើង នាំអោយព្រួយបារម្ភ។
យ៉ាងណាមិញ ក្រោយយកសំណាកទៅ ពិនិត្យជាលើកទី៥ បញ្ញា សិទ្ឋិ នៅរង់ចាំលទ្ធផល២ថ្ងៃទៀត ហើយ បើយោងលើសុខភាព បញ្ញា សិទ្ឋិពិតជាមិនអី។ លោកប្រាកដជារំភើបចិត្ត បានលទ្ធផលល្អមកវិញ។ សង្ឃឹមថា ឆ្នាំថ្មីក្រុមគ្រួសារលោកមានសេចក្តីសុខឡើងវិញ ហើយអ្វីដែលអាក្រក់ មិនល្អចាកចេញតាមឆ្នាំចាស់ផងចុះ។ សូមរក្សាគម្លាត រក្សាអនាម័យ គោរពតាមការណែនាំក្រសួងសុខា ភិបាល និងគោរពតាមគោលការណ៍ «៣កុំ ៣ការពារ»។
ចែករំលែកព័តមាននេះ