ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ខែប្រាំង​​កាច​ខ្លាំងណាស់ ជាក់ស្តែងនេះគ្រាន់​តែ​ភ្លៀង​រលឹម​​ស្រិច​ៗ​សោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១១ ​មេសា ឆ្នាំ​២០២១ មាន​ករណី​ភ្លៀង​មួយ​មេ នឹង​នៅ​រលឹម​ស្រិច​ៗ ក៏​មាន​រន្ទះបាញ់​សម្លា.ប់​មនុស្ស​ម្នាក់នៅ​ចំណុច​វាល​ត្រពាំង​កក់​ខាងត្បូង ភូមិ​ម្កាក់…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១១ ​មេសា ឆ្នាំ​២០២១ មាន​ករណី​ភ្លៀង​មួយ​មេ នឹង​នៅ​រលឹម​ស្រិច​ៗ ក៏​មាន​រន្ទះបាញ់​សម្លា.ប់​មនុស្ស​ម្នាក់នៅ​ចំណុច​វាល​ត្រពាំង​កក់​ខាងត្បូង ភូមិ​ម្កាក់ ចំងាយ​ប្រហែល ៣​គីឡូម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ ។

ជនរ​គ្រោះ​ឈ្មោះ ចក់ ចាន់​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជា​កសិករ រស់នៅ​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់ដេក​ស្លា.ប់​នៅ​ក្បែរ​ម៉ូតូ​ដោយ​មាន​ដង​ឫស្សីប្រវែង​២​ម៉ែត្រ សំរាប់​ខ្វា​ត្រី​ឈ្លូ​ញ រុំ​ជាប់​កៅស៊ូ​យឺត​ពណ៌​ខ្មៅ មួយ​ចំហៀង​ជាប់​នៅ​លើ​តួ​ម៉ូតូ ឯ​មួយ​ចំហៀង​ទៀត​នៅ​ជាប់​លើ​ទ្រូង​សាកសព ចំណែក​ដែក​ខ្វា​ត្រី​ឈ្លូ​ញ​នៅ​ជាប់​ចុងជើង សាកសព​ដេក​ផ្ងារ​នៅ​លេ​ី​ផ្លូវលំ​ចូល​ស្រែ ជាប់មាត់​ប្រឡាយ ដៃ​ទាំង​ពីរ​បោះ​ឡេ​ី​ង​លេ​ី ជេ​ី​ង​សណ្តូក​ត្រង់ ស្បែង​ជេ​ី​ង​ជាប់​និង​បាត​ជេ​ី​ង ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ខ្មៅ ស្លៀកខោ​ខាវ​ប៊ូ​យ​ជេ​ី​ង​ខ្លី​ត្រឹម ជង្គង់​។

តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើស្រែ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ខាងលើ ដំបូង​មាន​ភ្លៀង​ធ្លាក់​មួយ​មេ បន្ទាប់​មក​ក៏​ស្ងប់​ទៅ​វិញ​តែ​នៅ​រលឹម​ស្រិច​ៗ ពេល​លឺ​ស្នូ​រន្ទះបាញ់​ប្រាវ តែ​ពុំ​ដឹង​ថា​ត្រូវ​មនុស្ស​ទេ ។ លុះ​មួយសន្ទុះ​ក្រោយមក​កសិករ​ម្នាក់​នោះ បាន​ឡើង​ពី​ស្រែ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ពេល​ដើរមក​ដល់​លើ​ផ្លូវ ស្រាប់តែ​ឃេ​ី​ញ​មនុស្ស​ម្នាក់​ដេក​ស្លាប់​នៅ​លេ​ី​ផ្លូវ​ក្បែរ​ម៉ូតូ ទើប​គាត់​រាយការណ៍​ប្រាប់​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ។ បន្ទាប់​សមត្ត​កិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ នឹង​បាន​ប្រគល់​ជូន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ