ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើន​ការយកចិត្តទុកដាក់ទប់ស្កាត់ពលករ ឆ្លងដែន​មកពីថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករចំណាកស្រុក ដែលឆ្លងដែនចូលពីប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខាងមុខ។ វិធានការនេះ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​កូវីដ១៩។ នេះបើតាម​អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម…

បន្ទាយមានជ័យ៖ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករចំណាកស្រុក ដែលឆ្លងដែនចូលពីប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខាងមុខ។ វិធានការនេះ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​កូវីដ១៩។ នេះបើតាម​អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បាន​លើកឡើងក្នុង​ឱកាសប្រគល់អំណោយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅមុខាសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា ដាក់វិធានការដល់អាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវទប់ស្កាត់អោយបាន​ ចំពោះពលករចំណាកស្រុក ដោយខុសច្បាប់ ដែលគេចវេះ​ពីធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ មិនអោយរាលដាល​ក្នុងសហគមន៍ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ​ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន និងបិទរមណីយដ្ឋានទេសចរណ៍ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម បានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយខ្មែរខាងមុខនេះ បានឧបត្ថម្ភអំណោយជូនកងកម្លាំង ដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី និងទប់ស្កាត់ពលករចំណាកស្រុក ដែលគេចវេះ​ធ្វើចត្តាឡីស័ក។

ឯកឧត្តម អ៊ុំ​ រាត្រី បានបញ្ជាក់ថា កងកម្លាំង ដែលត្រូវបានទទួលអំណោយមានចំនួន ១៣អង្គភាព ដែលត្រូវបានទទួល​អំណោយ មានអង្ករ ៤​០០០គីឡូក្រាម មី ១៧០កេស​ ទឹកស៊ីអ៊ីវ ១៤០យួរ ទឹកត្រី ១៤០យួរ ត្រីខកំប៉ុង ៥១កេស ទឹកបរិសុទ្ធ ៧៩០កេស ស្ករស​ ១០០គីឡូក្រាម ប៊ីចេង ១០០គីឡូក្រាម អំបិលអ៊ីយ៉ូត ១០០គីឡូក្រាម ខ្ទឹមស ១០គីឡូក្រាមថវិកាមួយចំនួន៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ