ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​! រក​ឃើញ​ករណី​​​​ឆ្លង​​ថ្មី​១៥៧​នាក់ ​ភាគច្រើន​ជាអ្នកនៅភ្នំពេញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សុខា​ភិ​បាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១១ ​មេ​សា​ ឆ្នាំ​២០២១​នេះ​ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១៥៧​នាក់ ខ​ណៈបាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៧២​នាក់​។ ក្រសួង​បាន​ឲ្យ​ដឹ​ង​បន្ត​ថា ​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​ចំនួន​១៥៦​នាក់ និង​១​នាក់​ជា​អ្នកដំណើរ…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សុខា​ភិ​បាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១១ ​មេ​សា​ ឆ្នាំ​២០២១​នេះ​ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១៥៧​នាក់ ខ​ណៈបាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៧២​នាក់​។

ក្រសួង​បាន​ឲ្យ​ដឹ​ង​បន្ត​ថា ​អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​ចំនួន​១៥៦​នាក់ និង​១​នាក់​ជា​អ្នកដំណើរ ហើយ​អ្នក​ឆ្លង​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ។ ដោយ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​៧២​នាក់​សុទ្ធតែ​ជា​អ្នក​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​។

ក្រសួង​បន្ត​ថា​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី១៥៧​នាក់​ទៀត និង​ជា​សះស្បើយ៧២​នាក់​ក្នុង​នោះ​អ្នក​នៅ​រាជធានី​ភ្នំពេញ១៤១​នាក់​ ខេត្តកោះកុង៨​​នាក់ ខេត្តស្វាយរៀង៤​នាក់​ ខេត្តតាកែវ២​នាក់ និងខេត្ត​​កណ្ដាល​១​នាក់​។

ក្រសួង​បន្ថែម​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​៤២៣៨នាក់ អ្នកជា​សះស្បើយ២១៥២នាក់​ អ្នក​កំពុង​ព្យាបាល​២០៥២នាក់ អ្នក​ស្លា.ប់២៩នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ