ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់រវាងរថយន្ត និងម៉ូតូបង្កឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងគួរឲ្យសង្វេគ ។ ករណីនេះកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣០/១៣១ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដបង្កម៉ាក្ស CAMRY ពណ៌ស ពាក់ផ្លាកលេខនគរបាល 2.1463 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗបាត់ស្រមោលបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។ បើកបរពីលិចទៅកើតរថយន្ដខូចខាតធ្ងន់ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូម៉ាក្ស១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង ១J ១៤៦៣ បើកបរដោយឈ្មោះជា សុភាស់មុន្នីរ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង បើកបរឆ្លងផ្លូវពីជើងទៅត្បូងពាក់មួកសុវត្ថិភាពស្របពេលនោះក៏មានរថយន្ត១គ្រឿងពាក់ស្លាកលេខ ន.ប បើកពីទិសខាងលិចទៅកើតយ៉ាងលឿនក៏បុកម៉ូតូជនរងគ្រោះចំពាក់កណ្តាលម៉ូតូលាន់ដូចរន្ទះប៉ើងទាំងម៉ូតូខ្ទាតទៅដល់របងផ្ទះ អ្នកស្រុកចម្ងាយជិត២០ម៉ែត្រ រីឯជនរងគ្រោះផ្លោងឡើងលើធ្លាក់មកបោកក្បាល និងថ្នល់បែកក្បាលធ្ងន់ធ្ងរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ញាក់សាច់ចំណែកម៉ូតូខូចខាតធ្ងន់ ។
ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែង រួចយកមធ្យោបាយរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងរង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ។
សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុ អ្នកបើកបរម៉ូតូឆ្លងផ្លូវពីជើងទៅត្បូងមិនគោរពសិទ្ធិអាទិភាព ។
រីឯអត្តសញ្ញាណអ្នកបើកបររថយន្តបង្កមានអ្នកសុំមិនបញ្ចេញឈ្មោះបង្ហើបឲ្យដឹងថា គឺជាមន្ត្រីនគបាលខេត្តស្វាយរៀងដោយគេស្គាល់ថា រថយន្តនៅស្នងការដ្ឋាននគបាលខេត្តយើងហ្នឹងទាន ៕
ចែករំលែកព័តមាននេះ