ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ស្តាយ​អាល័យ​អតីតកាល

3 ឆ្នាំ មុន

បើ​យើង​នៅ​តែ​ស្តាយ ខ្វា​យ​អាល័យ​នឹង​អតីតកាល វា​ធ្វើ​ឱ្យ​យើង​រឹតតែ​ខាត​ពេលវេលា ថែម​ទាំង​ឈឺក្បាល​ព្រោះតែ​គិត​រឿង​ឥតប្រយោជន៍ ។ របស់​ខ្លះ​ក្នុង​លោក​នេះ បើ​យើង​មិន​ព្រម​បោះបង់​ចោល​ទេ គឺ​មាន​តែ​ខាតបង់​មិន​ចំណេញ​អ្វី​សោះ ប្រៀប​ដូច​ជា ស៊ី​មកា​ត​ទូរ​សព្ទ​ដូច្នោះ​ដែរ…

បើ​យើង​នៅ​តែ​ស្តាយ ខ្វា​យ​អាល័យ​នឹង​អតីតកាល វា​ធ្វើ​ឱ្យ​យើង​រឹតតែ​ខាត​ពេលវេលា ថែម​ទាំង​ឈឺក្បាល​ព្រោះតែ​គិត​រឿង​ឥតប្រយោជន៍ ។

របស់​ខ្លះ​ក្នុង​លោក​នេះ បើ​យើង​មិន​ព្រម​បោះបង់​ចោល​ទេ គឺ​មាន​តែ​ខាតបង់​មិន​ចំណេញ​អ្វី​សោះ ប្រៀប​ដូច​ជា ស៊ី​មកា​ត​ទូរ​សព្ទ​ដូច្នោះ​ដែរ ។ ស៊ី​មកា​ត ដែល​លើស​សុពលភាព​ពី​ការ​ប្រើប្រាស់​អ៊ីចឹង បើ​យើង​ស្ដាយ មិន​ព្រម​បោះចោល​ទេ នៅ​តែ​មានះ​ដាក់​បញ្ចូល​លុយ ដើម្បី​សុពលភាព ក៏​កាត​នោះ​នៅ​តែ​មិន​អាច​ប្រើប្រាស់​បាន​ដដែល ។

ដូចនេះ​យើង​មិន​គួរ​ស្ពាយ​រឿង​អតីតកាល​ជាប់​តាម​ខ្លួន​ច្រើន​ពេក​ទេ រឿង​ណា​ដែល​យើង​គិត​ថា​ជា​រឿង​ឥតប្រយោជ​ន៍ គួរ​លះ​វៀរ​ខ្លះទៅ កុំ​ស្ពាយ​ជាប់​តាម​ខ្លួន​ច្រើន​ពេក​ធ្ងន់​ណាស់ ហើយ​ក៏​ពុំ​បាន​ផ្តល់​ផលប្រយោជន៍​អ្វី​នោះ​ទេ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ