ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​ស្ទះ​ខ្លាំង​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ព្រឹក​នេះ​ចាប់​ដំណើរការ​សាឡា​ង​ខ្នាត​ធំ​២​គ្រឿង​សម្រាប់​ដឹក​យានយន្ត​ឆ្លងកាត់​ពី​កោះ​ពេជ្រ ទៅ​កោះន​រា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នា​​ព្រឹកថ្ងៃ​ទី​៩​ ខែមេសា​ ២​ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឱ្យ​ដំណើរការ​សាឡា​ង​ខ្នាត​ធំ​ចំនួន ២​គ្រឿង​ដឹក​យានយន្ត​ឆ្លងកាត់​ទន្លេបាសាក់​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះន​រា ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹករហូត​ដល់​ម៉ោង​៨យប់…

រាជធានី​ភ្នំពេញ​ ៖ ​នា​​ព្រឹកថ្ងៃ​ទី​៩​ ខែមេសា​ ២​ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឱ្យ​ដំណើរការ​សាឡា​ង​ខ្នាត​ធំ​ចំនួន ២​គ្រឿង​ដឹក​យានយន្ត​ឆ្លងកាត់​ទន្លេបាសាក់​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះន​រា ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹករហូត​ដល់​ម៉ោង​៨យប់ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​លើ​ស្ពាន​ព្រះ​មុនី​វង្ស ក្នុង​ខណ្ឌចំការមន និ​ងខណ្ឌ​ច្បារ​អំពៅ ។

នាព្រឹកថ្ងៃដដែលនេះដែរ ​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចាត់​ឱ្យ​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អភិបាល​ខណ្ឌចំការមន ខណ្ឌ​ច្បារ​អំពៅ និង​តំណាង​ក្រុមហ៊ុន អភិវឌ្ឍ​ន៏​ទីក្រុង​កោះ​ពេជ្រ រៀបចំ​សាឡា​ង​ចំនួន​០២​គ្រឿង ដើ​ម្បី​​ឱ្យ​យានយន្ត​ឆ្លងកាត់​ទន្លេបាសាក់​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះន​រា ចាប់ពី​ម៉ោង៥និង​៣០​នាទី​ព្រឹក ដល់​ម៉ោង៨​យប់ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​លើ​ស្ពាន​ព្រះ​មុនី​វង្ស ក្នុង​ខណ្ឌចំការមន និង​ខណ្ឌ​ច្បារ​អំពៅ ។

ថ្មី​ៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ជួសជុល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ឆ្លងកាត់​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី ២៧ ខែ មក​រា​ឆ្នាំ​២០២១ ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​បញ្ចប់​ការ​ជួសជុល​កម្រាល​ថ្មើរជើង បង្កាន់ដៃស្ពាន និង​កំពុង​រៀបចំ​ផ្លាស់​ប្តូរ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចាស់​ចេញ ដោយ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ថ្មី​ជំនួស​វិញ​។ ចំពោះ​មុខ​នេះ​ការដ្ឋាន​នឹង​ចាប់ផ្តើម​ដំណើរការ​ជួសជុល​កម្រាល​ស្ពាន ដោយ​ត្រូវ​កាយ​បក​កៅស៊ូ​ចាស់​ចេញ រួច​អ៊ុត​កៅស៊ូ​ថ្មី ដែល​ការងារ​នេះ​ចាំបាច់​ត្រូវ​បិទ​ចរាចរ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ជា​បណ្តោះអាសន្ន​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ម៉ោង៨ព្រឹក​ថ្ងៃ​ទី៨ ខែ មេ​សា​ដល់​ថ្ងៃ​ទី​១០ ខែ មេ​សា ឆ្នាំ​២០២១​។ ផុត​រយៈពេល​នេះ​នឹង​បើក​ចរាចរ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ជា​ធម្មតា​ឡើង​វិញ​។

សេចក្ដីជូនដំណឹង​បានឱ្យ​ទៀត​ថា អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​អនុវត្ត​ដោយ​ត្រូវ​ពង្វាង​ចរាចរ​មក​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ដែល​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​នេះ នឹង​ដាក់​ឱ្យធ្វើ​ចរាចរ​ព្ធ​ទិស​ជា​បណ្តោះអាសន្ន​។ ទន្ទឹម​នឹង​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​១ អាច​ពង្វាង​ចរាចរ​ទៅ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​២ (​ផ្លូវ​ថៃ​ហ្គ័​រ​) ដើម្បី​ចៀសវាង​ការ​កកស្ទះ​ចរាចរ​នៅ​ទីតាំង​ការដ្ឋាន​ខាងលើ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​មានការ​បិទ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ដើ​ម្បី​ជួសជុល​កែ​លម្អ​នេះ គេ​សង្កេត​ឃើ​ញ​មានការ​កកស្ទះ​ចរាចរ ជា​ពិសេស​នៅ​លើ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវ​មួយ​ចំនួន​នៅ​តំបន់​នោះ ទើ​ប​ពេល​នេះ ​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​រៀបចំ​ដាក់​សា​ឡង់​ក្នុង​ពេល​នេះ ដើ​ម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ឱ្យ​មាន​ភាព​ប្រ​សើ​រ​ឡើ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ