ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិឆោឡោ! ពេលឃើញ​បុរស​ម្នាក់​បាត់បង់ជីវិត​កណ្តាល​វាលស្រែ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​​ប្រទះឃើញ​បុរស​​ម្នាក់​បាន​បាត់បង់ជីវិត​​នៅ​កណ្តាល​វាលស្រែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល និង​រាយការណ៍​​ទៅ​សមត្ថកិច្ច​ឲ្យ​មក​​​ពិនិត្យ​ ដោយ​គេដាក់​ការ​សង្ស័យ​ថា​អាច​​ជា​អំពើ​ឃា.តកម្ម​ ។ ​បើ​តាម​គ្រូពេទ្យជំនាញចុះពិនិត្យ និង​ធ្វើកោសល្យវិច្ច័យបានបញ្ជាក់​ថា បុរសរងគ្រោះ​បាត់បង់ជីវិត​ដោយសារ​ខ្យល់គ ។​…

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​​ប្រទះឃើញ​បុរស​​ម្នាក់​បាន​បាត់បង់ជីវិត​​នៅ​កណ្តាល​វាលស្រែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល និង​រាយការណ៍​​ទៅ​សមត្ថកិច្ច​ឲ្យ​មក​​​ពិនិត្យ​ ដោយ​គេដាក់​ការ​សង្ស័យ​ថា​អាច​​ជា​អំពើ​ឃា.តកម្ម​ ។ ​បើ​តាម​គ្រូពេទ្យជំនាញចុះពិនិត្យ និង​ធ្វើកោសល្យវិច្ច័យបានបញ្ជាក់​ថា បុរសរងគ្រោះ​បាត់បង់ជីវិត​ដោយសារ​ខ្យល់គ ។​

ហេតុការណ៍៍​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២១ ​ស្ថិត​ក្នុងភូមិ​ថ្នល់កែង ​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កណ្តៀ​​ង​រាយ​បាន​បាន​ឲ្យ​ដឹង​ថា លោក​ទទួល​ព័ត៌មាន​តាម​រយ​:​ទូរស័ព្ទ​ពី​ឈ្មោះ​ឃ្លាំង សុ​ភ័​ក្រ ជា​មេ​ភូមិ ថ្នល់កែង​ថា ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ឈ្មោះ​ហែ​ន សា​វ៉ុ​ន អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ ​បាន​ដេក​ស្លា.ប់​កណ្តាល​វា​ស្រែ​នៅ​វេលា​ចន្លោះ​ពី​ម៉ោង​​៩ព្រឹក​​ទៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៥ មេសា នៅ​ចំណុច​វាលស្រែ​ខាងលិច​ផ្ទះ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយរៀង​។

​តាម​ប្រភព​ដដែលបាន​បន្ត​ទៀត​ថា ​ក្រោយ​ពីទទួល​បាន​ព័ត៌មាន​​ខាងលើ​នេះ​ភ្លាម ​សមត្ថកិច្ច​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួម​ជាមួយ​លោក​វិ​ជ្ជ​ប​ណិ្ឌ​ត​អូយ ថៃ ជា​គ្រូពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ដើម្បី​ធ្វើការ​សាកសួរ​និង​ពិនិត្យ​ស​.ព លទ្ធផល​នៃ​ការ​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​ បាន​រក​ឃើញ​ថា​ ជន​រង​គ្រោះ​ស្លា.ប់​ដោយ​សារ​ខ្យល់​គ ពុំ​មែន​ជា​អំពើ​ឃា.តកម្ម​នោះទេ​។

​បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ស្ទើ​រាល់ថ្ងៃ ហើយ​មុន​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​ដើរមក​ពី​ផ្ទះ​បង​បង្កើត​ឈ្មោះ​ហែ​ន សា​វី ភេទ​ប្រុស ​នៅ​ភូមិ​ជាមួយ​គ្នា ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ប៉ុន្តែ​ដោយសារ​​ជន​រង​គ្រោះ​ស្រវឹង​ខ្លាំង​ក៏​កើត​ខ្យល់គ ដួល​ស្លា.ប់​នៅ​កណ្តាល​វាលស្រែ​បែបនេះ​តែ​ម្តង​។

បច្ចុប្បន្ន​ ស.ព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ