ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ដា​ណេ ប្រកាស​ធ្វើ​រឿង​ល្អ​មួយ​​សម្រាប់​លោក​តា​​​ព្រឹទ្ធា​ចារ្យ គង់ ណៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​ពហុ​ជំនាញ ​នាង ស៊ូ ដា​ណេ បាន​ប្រកាស​ធ្វើ​រឿង​ល្អ​មួយ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ព្រឹទ្ធ​ចា​រ្យ​ចា​ប៉ី​ដង​វែង គង់ ណៃ បន្ថែម​ចំណូល…

រាជធានីភ្នំពេញ ៖ តារា​ពហុ​ជំនាញ ​នាង ស៊ូ ដា​ណេ បាន​ប្រកាស​ធ្វើ​រឿង​ល្អ​មួយ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ព្រឹទ្ធ​ចា​រ្យ​ចា​ប៉ី​ដង​វែង គង់ ណៃ បន្ថែម​ចំណូល និង​ចូលរួម​ផ្សព្វផ្សាយ​ និង​រក្សា​កេរ​មរតក​សិ​ល្បៈចំណាស់​មួ​​យ​នេះ​។

អ្វី​ដែល​តារា​រូប​នេះ​ធ្វើ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​លោកតា គង់ ណៃ នា​ពេល​នេះ ​គឺ​ការ​អញ្ជើញ​ព្រឹទ្ធាចារ្យ​ចា​ប៉ី​ដង​វែង​​នេះ​សម្តែង​តាម​ផ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ជាមួយនឹង​ការ​ផ្តល់​កម្រៃ​សមរម្យ តាម​លទ្ធភាព​ដែល​នាង​មាន​។

ស៊ូ ដា​ណេ បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «ខ្ញុំ​ដឹង​តម្លៃ​លោកតា គង់​ណៃ ​ហើយ​សម្តែង​ម្តង​ចាប់ពី​៥០០​ដុល្លា​រ​ឡើង​ទៅ​។ នាង​បញ្ជាក់​ថា ខ្ញុំ​នឹង​រៀបចំអញ្ជើញ​លោកតា live ក្នុង​ផេ​ក​នេះ រៀង​រាល់​ចុង​ស​ប្តា​ហ៍ ហើយ​ខ្ញុំ​នឹង​ចំណាយ ប្រាក់​​ក្នុង​ហោប៉ៅ តាម​លទ្ធភាព​ខ្ញុំ​ជៀសវាង​ពាក្យ​ថា កេង​ចំណេញ​លើ​លោកតា​!​។នាង​ថា ចំពោះ​ការ​ខ្វះខាត​ខ្ញុំ​នឹង​ទទួល​ការ​សុំ​ចូលរួម បរិច្ចាគ​របស់​បងប្អូន​ប្រិ​យ​មិត្រ​ដែល​ចង់​ចូលរួម ។

នាង​បញ្ជាក់​ថា ខ្ញុំ​មិន​ទទួល​ប្រាក់​លើស​កម្រិត​ឡើយ​! ហើយ​ក៏​មិន​ទទួល​ប្រាក់​បរិ​ច្ចាក​ទុក​មុន​ដែរ ចំណុច​ពិសេស​មួយទៀត គឺ​មិន​ទទួល ស្ព័ន​ស័​រ ពាណិជ្ជកម្ម រត់​ចុះ​រត់ឡើង​នាំ​ខូច​អារម្មណ៍​ សូម​អភ័យទោស​។ បើ​តាម ស៊ូ ដា​ណេ ការ​ដែល​នាង​ធ្វើ​រឿង​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​ គឺ​ចងក្រង​ឯកសារ​ជូន​លោកតា​គង់​ណៃឱ្យ​ក្មេង​ជំនាន់​ក្រោយ បាន​ស្គាល់​ត​ៗ​គ្នា មិនមែន​ត្រឹមតែ​ចម្រៀង​​រ៉េ​ប​មួយ​បទ​។ ពញ្ញាក់​ស្មារតី​កូន​ខ្មែរ​ឱ្យ​យល់​និង​ស្គាល់​អំពី​រសជាតិ គុណ​តម្លៃ ដែល​បាន​មក​ពី​ការ​ស្តាប់​ចម្រៀង​ចាប៉ី​តាម​រយៈ​គេហទំព័រ​មួ​យ​នេះ​។

នាង​បញ្ជាក់​ថា ការ​ពិត​រឿង​ជីវភាព​គាត់​មាន​ឬ​ខ្វះខាត ក៏​ជា​ការ​គិត​មួយ​ដែរ រួម​ទាំង​ព្រឹទ្ធាចារ្យ​ជា​ច្រើន​រូប​ទៀត ។តែ​និយាយ​ត្រង់​ទៅ ខ្ញុំ​នៅ​តែ​បន្ត​គម្រោង​រៀបចំ​ទស្ស​និ​យ​ភាព​ចាប៉ី ខ្នាត​តូច​មួយ​សម្រាប់​live​ជូន​កូន​ខ្មែរ​ទស្សនា ទោះបីជា​គាត់​បាន​ទទួល​
ជំនួយ​។ នាង​ថា ខ្ញុំ​គ្មាន​លុយ​ទេ ជំពាក់​គេ​ជុំ​ទិស​ ជា​ពិសេស​ធានា​គារ តែ​ខ្ញុំ​និង​ធ្វើ​ឱ្យ​បាន ជា​ពិសេស​ លោកតា​ៗ​ផ្សេង​ៗ​ទៀត ព្រមទាំង​កូន​ខ្មែរ​ជា​ច្រើន​កំពុង​រៀន​ចាប៉ី ជា​ឱកាស​សម្រាប់​គាត់​បាន​សម្តែង ដោយ​មានការ​ជ្រោមជ្រែង​ពី​ប្រិ​យ​មិត្រ ។

ខ្ញុំ​មិនមែន​រៃ​អង្គាល​សម្រាប់​ជីវភាព​គាត់​ទេ តែ​ជា​ការ​រួមចំណែក​លើកកម្ពស់​វិស័យ​សិល្បៈ​លើ​រូបភាព​ត្រឹមត្រូវ ហើយ​សិល្បករ​សិល្បការ​នី មាន​កិត្តិយស​ថ្លៃថ្នូរ ក្នុង​ឃឿ​ន​វប្បធម៌​ដ៏​ស្រស់បំព្រង ដែល​កូន​ខ្មែរ​គ្រប់​រូប​បាន​លើកកម្ពស់​ពិត​។នាង​​ថា គម្រោង​របស់ខ្ញុំ​គ្មាន​កម្មសិទ្ធិបញ្ញា​ទេ ជួយ​ដណ្តើម​គ្នា​យក​ទៅ​ធ្វើ​ផង​។

ជា​ការ​កត់​សម្គាល់​ការ​ប្រកាស​ធ្វើ​រឿង​ខាងលើ​ពី ស៊ូ ដា​ណេ នា​ពេល​គឺ កើតឡើង​បន្ទាប់​ពី​MV​បទ​ចម្រៀង​រ៉េ​ប​មួយ​បទ​របស់​តារាចម្រៀង វណ្ណ​ដា ដោយ​ភ្ជាប់​ជាមួយ​ការ​សម្តែង​នឹង​ច្រៀង​ចា​ប៉ីដង​វែង​ពី​ព្រឹទ្ធាចារ្យ គង់ ណៃ នោះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​មាន​អ្នក​ចូល​ទស្សនា​រាប់​ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​៕​

អត្ថបទសរសេរ ដោយ