ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! សុ​ផា លី​ន​ដា សម្រាល​បានកូន​ស្រី​ដំបូង​ដោយ​ជោគជ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​ម៉ូ​ដែល និង​សម្តែង អ្នក​នាង សុ​ផា លី​ន​ដា ដែល​បាន​បង្កាត់​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ជា​អាណិកជន​អា​មេ​រិ​ក បាន​ពពោះ​ពេញ​៩​ខែ​១០​ថ្ងៃ​ដោយ​បរិបូរណ៍​។ ពេល​នេះ​អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​ម៉ូ​ដែល និង​សម្តែង អ្នក​នាង សុ​ផា លី​ន​ដា ដែល​បាន​បង្កាត់​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ជា​អាណិកជន​អា​មេ​រិ​ក បាន​ពពោះ​ពេញ​៩​ខែ​១០​ថ្ងៃ​ដោយ​បរិបូរណ៍​។ ពេល​នេះ​អ្នក​នាង បាន​ឆ្លងទន្លេ ទទួល​ចំណងដៃ​កាដូ​បេះដូង​នូវ កូនស្រី​ម្នាក់​។

ដំណក់ឈាម​នេះ បាន​ធ្វើ​ឱ្យ​សាច់ញាតិ​ទាំង​សងខាង​កាន់តែ​រីករាយ​។ ឯ​ស្វាមី​បណ្តូលចិត្ត​របស់​លី​ន​ដា រឹតតែ​រំភើប​ពេល​បាន​ក្លាយជា​លោក​ឪពុក​គេ​។ យ៉ាងណាមិញ​ចំណង​ស្នេហ៍​មួយ​នេះ មាន​ងារ​ត្រឹមតែ​ជា​គូ​ដណ្តឹង​គ្នា​ប៉ុណ្ណោះ ដោយ​មិន​ទាន់​បាន​រៀប​ការ​ក្រាប​សំពះ​ផ្ទឹម​នៅ​ឡើយ​ទេ​។ នេះ​ជាតា​រា​សិល្បៈ​ម្នាក់​ទៀត ដែល​មានកូន​មុន​រៀប​ការ ឬ​ជាប់​នាម​ត្រឹមតែ​គូ​ដណ្តឹង​។

ទោះបី​បែប​នេះ​ក្តី នេះ​ជា​វិ​ថី​ជីវិត​ឯកជន​របស់​សុ​ផា លី​ន​ដា​។ លើស​ពី​នេះ ប្រហែលជា​ពេលវេលា​ទៅ​មុខ​ល្អ ណាមួយ​អំណោយផល ប្រហែល​ជា​នាង​នឹង​បុរស​បណ្តូលចិត្ត រួមចិត្ត​គ្នា​រៀប​ការ​ឱ្យ​គេ​មើលឃើញ​នឹង​មិន​ចោល​រំលង​ច្បាប់​ប្រពៃណី​ឡើយ​។

បន្ទាប់​ពី​បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព ឃើញ​ថា មាន​មិត្តភក្តិ និង​សិល្បករ​រួម​អាជីព​មួយ​ចំនួន បាន​ជូនពរ​ម្តាយកូន​ឱ្យ​សុខភាព​ល្អ​រឹង​មាំ​តទៅ​ទៀត​។ ចំពោះ​វិ​ថី​សិល្បៈ នៅ​មិន​ទាន់​ដឹង​ថា លី​ន​ដា បោះបង់​ទាំងស្រុង ឬ​មួយ​ទុក​មួយអន្លើ​សិន គ្រា​កំពុង​តែ​ជាប់ដៃ​មានកូន និង​មើលថែ​ទាំ​ស្វាមី​ឱ្យ​កាន់តែ​សុខសាន្ត​បន្ថែម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ