ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​ភ្នំ​ ឬ​អណ្ដើកព្រិច ​៖ សត្វ​ល្មូ​ន​​ងាយ​នឹង​ផុត​ពូជ មាន​ដើម​កំណើត​នៅ​តំបន់​ព្រៃ​អាស៊ី​អាគ្នេយ៍

3 ឆ្នាំ មុន

យោង​តាម​គម្រោង​អច្ឆរិយៈ​ភាព​នៃ​ទន្លេមេគង្គបាន​ដក់ស្រង់នូវ​ប្រវត្តិ​ខ្លះ​របស់​សត្វ​អណ្តើក​មួយ​ប្រភេទ ដែល​ជា​សត្វ​កម្រ ហើយ​ជិត​ផុត​ពូជ​ផង​ដែរ​ ។ តោះ​! ចង់​ដឹង​ថា ​សត្វ​នេះ​មាន​ប្រវត្តិ​យ៉ាងណា មក​ស្តាប់​ការ​ចែករំលែក​ទាំងអស់​គ្នា ​។ គម្រោង​អច្ឆរិយៈ​ភាព​នៃ​ទន្លេមេគង្គ​បាន​បន្ត​ឱ្យ​ដឹង​ថា…

យោង​តាម​គម្រោង​អច្ឆរិយៈ​ភាព​នៃ​ទន្លេមេគង្គបាន​ដក់ស្រង់នូវ​ប្រវត្តិ​ខ្លះ​របស់​សត្វ​អណ្តើក​មួយ​ប្រភេទ ដែល​ជា​សត្វ​កម្រ ហើយ​ជិត​ផុត​ពូជ​ផង​ដែរ​ ។ តោះ​! ចង់​ដឹង​ថា ​សត្វ​នេះ​មាន​ប្រវត្តិ​យ៉ាងណា មក​ស្តាប់​ការ​ចែករំលែក​ទាំងអស់​គ្នា ​។

គម្រោង​អច្ឆរិយៈ​ភាព​នៃ​ទន្លេមេគង្គ​បាន​បន្ត​ឱ្យ​ដឹង​ថា អណ្តើក​ភ្នំ​ ឬ​អណ្ដើកព្រិច ឬ​ត្រូវ​បាន​គេ​ស្គាល់​ម្យ៉ាងទៀត​ថា​ ជា​អណ្តើក​ពណ៌​លឿង គឺជា​សត្វ​ល្មូ​ន​ដែល​ងាយ​នឹង​ផុត​ពូជ និង​មាន​ដើម​កំណើត​នៅ​តំបន់​ព្រៃ​អាស៊ី​អាគ្នេយ៍ និង​វាលស្មៅ រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។ សត្វ​គួរ​ឱ្យ​ស្រឡាញ់ ទាំងនេះ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ស្នូក​ដ៏​ស្រស់​ស្អាត​និង​ពណ៌​របស់​វា ដែល​អាច​មាន​ពណ៌​ខ្មៅ​រហូត​ដល់​ត្នោត​ស្រាល​។

វា​អាច​មាន​ទំងន់​ដល់ ៣.៥​គីឡូក្រាម និង ប្រវែង​៣០​ស​.​ម​។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​អណ្តើក ដែល​មាន​ទំហំ​មធ្យម​។ នៅ​ពេល​ដល់​រដូវ​កាល​បន្ត​ពូជ ច្រមុះ​សត្វ​អណ្តើក​ឈ្មោល ចាប់ផ្ដើម​ប្រែ​ពណ៌​ផ្កាឈូក ដើម្បី​ទាក់ទាញ​សត្វ​ញី​។ សត្វ​ញី​អាច​ទំលាក់​ពង​រហូត​ដល់ ១០​ពង​ក្នុង​មួយ​លើក​។ ក្នុង​កំណើត​ជា​ប្រភេទ​សត្វ​សព្វាសី (​សត្វ​ដែល​ស៊ី​ទាំង​សាច់ និង​រុក្ខជាតិ​ជា​អាហារ​) អណ្តើក​ភ្នំ​ឬ​អណ្ដើកព្រិច មិនមែន​ជា​ពពួកសត្វ​ដែល​ស៊ី​រើស​ខ្លាំង​នោះ​ទេ ព្រោះថា​វា​នឹង​ស៊ី​អ្វី​ទាំងអស់​រាប់​ចាប់ពី​សត្វល្អិត​តូច​ៗ​រហូត​ដល់ រុក្ខជាតិ​ដែល​មាន​ស្លឹក​។ ពួក​វាស​កម្ម​បំផុត​នៅ​ពេល​ព្រលប់​និង​ព្រឹក​ព្រលឹម ជា​ពេល​ដែល​ពួក​វា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ កំពុងស៊ី​ចំណី​ឬ​បន្ត​ពូជ​។

ជា​អកុសល​សត្វ អណ្តើក​ភ្នំ​ឬ​អណ្ដើកព្រិច ត្រូវ​បាន​មនុស្ស​កេង​ប្រ​វ័​ញ្ជ​យ៉ាងធ្ងន់ធ្ងរ ក្នុង​គោលបំណង​ផ្សេង​ៗ ដែល​រាប់​បញ្ចូល​ទាំង​ការ​លក់ដូរ​ធ្វើ​ជា​សត្វ​ចិញ្ចឹម​ដែល​ធ្វើ​ឱ្យ​ចំនួន​របស់​វា​ធ្លាក់​ចុះ​។ ពួក​វា​ក៏​ទទួល​រង​ផល​ប៉ះពាល់ ពី​ការ​រិច​រិល និង​ការ​បាត់បង់​ជម្រក​ផង​ដែរ​។ ខណៈ​ដែល​វា​ត្រូវ​បាន​ចុះបញ្ជី​ការពារ​ក្រោម​ច្បាប់​ផ្សេង​ៗ​ក្នុង​ប្រទេស​ថៃ វៀតណាម ម៉ា​ឡេ​ស៊ី និង​បង់​ក្លា​ដែ​ស ព្រមទាំង​មានការ​ខិតខំ​បង្កើន​ចំនួន​វា​ឡើង​វិញ ក៏​អណ្តើក​ភ្នំ​ឬ​អណ្ដើកព្រិច នៅ​តែ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​។ យើង​សង្ឃឹមថា​ចំនួន​សត្វ​គួរ​ឱ្យ​ស្រឡាញ់​ទាំងនេះ​អាច ត្រឡប់​មក​វិញ ក្រោម​ការ​ជួយ និង​ការ ការពារ​របស់​យើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​អច្ឆរិយៈ​ភាព​នៃ​ទន្លេមេគង្គ​បានដកស្រង់ ដំណើររឿង​នេះ​ចេញពី​អត្ថបទ ដែលសរសេរ​ដោយ​លោក នី​កូ​ឡាស សី​ហ្វ្រា​យ​៕

អត្ថបទសរសេរ ដោយ