ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ជំហានសន្សំប្រាក់​បានលឿន និង​ប្រកបដោយ​ប្រសិទ្ធភាព ​!

3 ឆ្នាំ មុន

កំពុង​មាន​បញ្ហា​រឿង​សន្សំ​លុយ​មែន​ទេ ? បងប្អូន​យើង​ខ្លះព្យាយាម​សន្សំ​លុយ​ហើយ ​ចុះហេតុ​អ្វី​សន្សំ​មិន​សល់​សោះ​អអុីចឹ​ង ​។ តើ​អ្នក​ចង់​ដឹង​ពី «​អាថ៌​កំបាំង​ក្នុង​ការ​សន្សំ​ប្រាក់​» ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​អ្នក​មានបាន​ដែរ​ ឬទេ ?​…

កំពុង​មាន​បញ្ហា​រឿង​សន្សំ​លុយ​មែន​ទេ ? បងប្អូន​យើង​ខ្លះព្យាយាម​សន្សំ​លុយ​ហើយ ​ចុះហេតុ​អ្វី​សន្សំ​មិន​សល់​សោះ​អអុីចឹ​ង ​។ តើ​អ្នក​ចង់​ដឹង​ពី «​អាថ៌​កំបាំង​ក្នុង​ការ​សន្សំ​ប្រាក់​» ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​អ្នក​មានបាន​ដែរ​ ឬទេ ?​ លុយ​វា​នឹង​មិន​សន្សំ​ដោយ​ខ្លួនឯង​ទេ ប្រសិនបើ​អ្នក​ប្រាប់​ខ្លួន​ថា​ ចាំ​ចាប់ផ្តើម​សន្សំ​នៅ​ថ្ងៃស្អែក​នោះ ដូចនេះ អ្នក​ត្រូវ​តែចាប់ផ្តើម​នៅ​ថ្ងៃនេះ ​! តោះ​កុំស្មុគ ​! អាន​អត្ថបទ​នេះ​ហើយ​អ្នក​អាច​សាកល្បង​ជំហាន​នីមួយ​ៗ​បាន ​។

ជំហាន​ដំបូង​អ្នក​ត្រូវ​បង្កើត​បរិយាកាស​នៃ​ការ​សន្សំ​ប្រាក់​ឱ្យ​បាន​ខ្លាំងក្លា ​៖ យើង​ត្រូវ​តែ​ប​ង្កើ​ការ​តាំងចិត្ត​ឱ្យ​ខ្លាំងក្លា​ ឬ​បង្កើត​បរិយាកាស​ក្នុង​ការ​សន្សំ​ប្រាក់ ​។ អ្នកខ្លះ​ប្រហែលជា​មាន​ហេតុផល​ជា​ច្រើន ដែល​មិន​អាច​សន្សំ​ប្រាក់​បាន ​។ តើ​មូលហេតុ​ដែល​អ្នក​ខកខាន​មិន​សន្សំ​នោះ អ្នក​គួរ​មានការ​ស្តីបន្ទោស​ឱ្យ​ខ្លួនឯង​ដែរ​ទេ ? តើ​អ្នកមាន​សួរ​ខ្លួនឯង​ថា វា​មាន​ប្រាក់​សន្សំ​មក​ពី​កង្វះ​ការ​តស៊ូ ឬ​ការ​ស៊ូទ្រាំ​ខ្លួនឯង​ដែរ​ ឬទេ ? ប្រសិនជា​អ្នក​គិត​បែប​នេះ​មែន វិធី​នៃ​ការ​គិត​របស់​អ្នក​មិន​ត្រឹមត្រូវ​ទេ​ ។ ការ​សន្សំ​ប្រាក់​មិន​គួរ​គ្រាន់តែ​ជាករ​ស្ថិត នៅ​ក្នុង​កម្រិត​អារម្មណ៍​ប៉ុណ្ណោះ​ទេ ដូចនេះ​ហើយ​បានជា ការ​បង្ខំ​ខ្លួនឯង ឱ្យ​បង្កើត​បរិយាកាស​សន្សំ​ប្រាក់ គឺ​សំខាន់​ណាស់ ​។

ឧទាហរណ៍ អ្នក​ចង់​សម្រក​ទម្ងន់ដូចនេះ​អ្នក​ប្រាកដជា​គិត​ថា អ្នក​នឹង​តម​អាហារ ឬ​ហាត់ប្រាណ ទាំងនេះ​ចង់​មាន​ន័យ​ថា មិនមែន​ត្រឹមតែ​គិត នោះ​វា​ស្រក​នោះ​ទេ អ្នក​ត្រូវ​មាន​សកម្មភាព​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​ផង ​។ ដូចនេះ អ្នក​ត្រូវ​សម្រេចចិត្ត លើ​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ​របស់​អ្នក ហើយ​ញ៉ាំ​តែ​អ្វី​ដែល​អ្នក​គួរ​បរិភោគ ដែល​ជំនួស​ឱ្យ​ប្រភេទ​អាហារ​ណាមួយ ​។ ទីបំផុត​អ្នក​នឹង​ស្រក​ទម្ងន់ ​។ ដូចនេះ គំនិត​តែ​មួយ​ដែល​អ្នក​ត្រូវធ្វើ​គឺ​ការ​អនុវត្ត​ជាក់ស្តែង និង​ការ​តាំងចិត្ត​ខ្ពស់​ផង​ដែរ តោះ​ជំហាន​ខាងក្រោម​នឹង​ជំនួយ​ដល់​ការ​សន្សំ​ប្រាក់​ឱ្យ​មាន​ប្រសិទ្ធភាព ​៖

ជំហាន​ទី ១ អ្នក​ត្រូវ​តែ​កត់ត្រា​ការ​ចំណាយ​ទាំងអស់ ទាំង​ប្រាក់​ចំណូល​ និង​ប្រាក់​ចំណាយ​ជា​រៀង​រាល់​ខែ ៖ វា​ពិតជា​ចាំបាច់​ណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នៅពេលអ្នកអាចគ្រប់គ្រង និងដឹងអំពីការចំណាយដែលចំបាច់ និងមិនចាំបាច់ ។ ដូចនេះហើយ នៅ​ពេល​អ្នក​បាន​កត់ត្រាចំណូល ​និង​ចំណាយ​ជា​ប្រចាំ វា​អ្នក​អាចជួយឱ្យអ្នកចេះ​ធ្វើការ​វាយតម្លៃ​ថា​របស់​មួយ​ណា​គួរ​បន្ត​ចំណាយ​ របស់​មួយ​ណា​មិន​គួរ​ចាយ​លើ​ ។ ជា​ពិសេស​កត់​ឱ្យ​បាន​នូវ​តម្លៃ​របស់របស់នីមួយៗ​ និងត្រូវគិតពិចារណាឱ្យម្ម៉ត់ចត់ចៀសវាងការចំណាយឥតប្រយោជន៍ ​។

ជំហាន​ទី ២ កំណត់​ចំនួន​ប្រាក់​ដែល​អ្នក​ចង់​សន្សំ​ ៖ អ្នក​ត្រូវ​តែ​សរសេរ​ចំនួន​ទឹកប្រាក់ ដែល​អ្នក​ចង់​សន្សំ​ក្នុង​មួយ​ខែ​ៗ ឱ្យ​បាន​ច្បាស់លាស់ ហើយ​សូម​ចង​ចាំ​ថា វា​មិនមែន​ជា​ចំនួន​ទឹកប្រាក់ ដែល​អ្នក​អាច​សន្សំ​បាន​នោះ​ទេ ប៉ុន្តែ​ជា​ចំនួន​ទឹកប្រាក់ ដែល​អ្នក​ចង់​សន្សំ​ប្រចាំខែ ដើម្បី​សម្រេច​គោលដៅ​អនាគត​របស់​អ្នក​ ។ មួយវិញទៀត អ្នក​ត្រូវ​កំណត់​ប្រតិទិន ប្រសិនជា​អ្នក​សន្សំ​ក្នុង​មួយ​ខែ​ប៉ុន្មាន ? អ​ញ្ចឹ​ង​តើ​ក្នុង​រយៈពេល ២​ ទៅ ​៣ ឆ្នាំ​ឬ អនាគតអ្នក​នឹង​ទទួល​បាន​ប្រាក់​សរុបពី​ការ​សន្សំ​នឹង​ប៉ុន្មាន​ដែរ ? វិធី​នេះ​អាច​ធ្វើ​ឱ្យ​អ្នកមាន​ក្តី​សង្ឃឹម ក្នុង​ការ​សម្រេច​គោលដៅ​អ្វីមួយ​ដែល​អ្នក​ចង់បាន​ដែរ​ ។ ឧទាហរណ៍​ថា អ្នក​ចង់​ទិញ​ឡាន តម្លៃ ១ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក នៅ ២ ឆ្នាំ​ក្រោយ ដូចនេះ​អ្នក​នឹង​ត្រូវ​គណនា​ថា តើ​អ្នក​ត្រូវការ​សន្សំ​ចំនួន​ប៉ុន្មានក្នុង​មួយ​ខែ​ៗ ចាប់ពី​ថ្ងៃនេះ​តទៅរហូត​ដល់​ឆ្នាំ​ដែល​យើង​ចង់​ទិញ​វា​នោះ ​។

ជំហាន​ទី ៣ បែងចែក​ការ​ចំណាយ​របស់​អ្នកជា ៤ ផ្នែក និង​កំណត់​កំរិត​តម្លៃ​ និង​ការ​ចំណាយ​នីមួយ​ៗ ៖ អ្នក​ត្រូវ​បែងចែក​ការ​ចំណាយ​ឱ្យទៅ​ជា ៤ ផ្នែក និង​ត្រូវ​កំណត់​ពី​ចំនួន​ចាំបាច់​សម្រាប់ នៃ​ផ្នែក​នីមួយ​ៗ​ដែល​បាន​បែងចែក​នោះ ​។ ឧទាហរណ៍​ថា ប្រសិនបើ​ប្រាក់​ចំណូល​ប្រចាំខែ របស់​អ្នកមាន​ចំនួន ២៥០០ ដុល្លារ​អា​មេ​រិ​ក ហើយ​អ្នក​ចង់​សន្សំ ៤២០ ដុល្លារ ក្នុង​មួយ​ខែ ដូចនេះ​ចំនួន​ទឹកប្រាក់​នឹង​ត្រូវ​បាន​បែងចែក​ដូច​ខាងក្រោម​ ៖
ទី​ ១ យើង​ត្រូវ​បូក​ដក ថ្លៃដើម​ក្នុង​ការ​រស់នៅ រួម​មាន​ថ្លៃ​ជួល​ផ្ទះ (​បើ​មាន​) ថ្លៃ​អាហារ និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​ ។ (​អ្នក​អាច​ចំណាយ ១៣៨០ ដុល្លារ​) ។
ទី ​២ ថ្លៃ​ចំណាយ​ក្នុង​សង្គម (​ថ្លៃ​សិក្សាការ ធានា​រ៉ាប់រង ជួបជុំ​ក្នុង​ឱកាស​ពិធី​ផ្សេង​ៗ)​ ។ (​អ្នក​អាច​ចំណាយ ៥០០ ដុល្លារ​)
ទី​ ៣ ការ​កម្សាន្ត ដូច​ជា​ការ​ទិញ​សម្លៀក​បំពាក់ ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​ការ​ចេញ​ញ៉ាំអ្វី​នៅ​ខាងក្រៅ​ ។ (​អ្នក​ចំណាយ ២០០ ដុល្លារ​)
ទី​ ៤ ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​សន្សំ ​។ (​អ្នក​អាច​ចំណាយ ៤២០ ដុល្លារ​)
បន្ថែម​ពី​នេះ អ្នក​ត្រូវ​តែ​ដក​ចំនួន​ទឹកប្រាក់​ដែល​អ្នក​នឹង​ត្រូវ​សន្សំ​ឱ្យ​ហើយ ចំណែក​ដែល​នៅ​សល់​គឺ​យក​ទៅ​បែងចែក​ជា ៣ ចំណែក​ដូច​បាន​រៀបរាប់​ខាងលើ​ ។

ជំហាន​ទី​ ៤ ផ្ទេរ​ចំនួន​ទឹកប្រាក់​ដែល​បាន​កំណត់​ជា​រៀង​រាល់​ខែ ទៅ​គណនី​ដែល​បាន​បែក ​៖
តាំងពី​ជំហាន​ទី​មួយ​មក​ដល់​ជំហាន​នេះ អ្នក​ត្រូវ​មាន​គណនេយ្យ​ទាំងនោះ មាន​ន័យ​ថា​អ្នក​នៅ​ពេល​អ្នក​ទទួល​បាន​ប្រាក់​ចំណូល ​ឬ​បើក​ប្រាក់ខែ ដូចនេះ​អ្នក​ត្រូវ​តែ​ផ្ទេរ​ប្រាក់​ដែល​បាន​បែងចែក​ជា ៤ រួច​ហើយ​នោះ​ទៅ​តាម​កុងនីមួយ​ៗ (​សូម​បញ្ជាក់​ថា​ ការ​ដកស្រង់​អត្ថបទ​នេះ គេ​ប្រាប់​ឱ្យ​យើង​មាន​គណនេយ្យ​ឬ​កុង​ចំនួន ​៤ ដូច​ការ​បែងចែក​នៅ​ខាងលើ នោះ​មិនមែន​មាន​ន័យ​ថា​យើង​ត្រូវ​បង្កើត​គណនេយ្យ​ធនាគារ​ទាំង ​៤ ​នោះ​ទេ គឺ​សំខាន់​អ្នក​ត្រូវ​ដឹង​ថា ប្រាក់​សន្សំ​ត្រូវ​មាន​កុង​មួយ​ដាច់​ដោយឡែក​ពី​កុង​ធនាគារ​ធម្មតា​របស់​អ្នក​) ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​គួរ​ដឹង​នូវ​អ្វី​ដែល​គួរតែ​ចំណាយ មាន​ន័យ​ថា ​មិន​ត្រូវ​ខ្ជះខ្ជាយ​លុយ​ទៅ​លើ​របស់របរ​ដែល​មិន​ចាំបាច់​ច្រើន​នោះ​ទេ​ ។ វា​ជា​ការ​ពិត​ណាស់​ថា ការ​រស់នៅ​ប្រកបដោយ​ភាព​កម្សាន្ត ភាព​រីករាយ​ក្នុង​គ្រួសារ និង​ជាមួយ​មិត្ត​ភ័​ក្ត ដូចនេះ​ហើយ​បានជា​ត្រូវ​បែងចែក​ចំនួន​លុយ​ឱ្យ​ហើយ ពីព្រោះ​កាលណា​អារម្មណ៍​របស់​យើង​ចង់​សប្បាយ​ហើយ នោះ​អ្នកខ្លះ​មិន​ខ្វល់​ថា​អស់​ប៉ុន្មាន​នោះ​ទេ ត្រូវ​តែ​ចំណាយ​ ។ ចំណែកឯ​ការ​ចេះ​បែងចែក​នេះ​ទៀត​សោត វា​នឹង​ជួយ​អ្នក​សម្រេច​នូវ​ក្តី​បំណង ដូច​ជា​ការ​ចង់បាន​ឡាន​ថ្មី​នេះឯង ​៕

អត្ថបទសរសេរ ដោយ