ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខណៈកូវីដកំពុងរីក​រាលដាល បែរជា​ពួកគាត់ប្រមូលផ្តុំគ្នាលេងល្បែ.ង​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១​និង​​២០​នាទី​រហូត​ដល់​​ម៉ោង​២និង​៥០​នាទី​រសៀល​​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ​២០២១ លោក​វ​រ​សេនីយ​ត្រី ស៊ីម វ​ណ្ណៈ អធិការរង ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ករណី​លេង​ល្បែ.ងស៊ីសង​ខុសច្បាប់​(​លេង​បៀ…

ខេត្ត​ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១​និង​​២០​នាទី​រហូត​ដល់​​ម៉ោង​២និង​៥០​នាទី​រសៀល​​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ​២០២១ លោក​វ​រ​សេនីយ​ត្រី ស៊ីម វ​ណ្ណៈ អធិការរង ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ករណី​លេង​ល្បែ.ងស៊ីសង​ខុសច្បាប់​(​លេង​បៀ និង​ខ្លា​ឃ្លោក​) ចំនួន២ទីតាំង​ ដោយ​ឃាត់ខ្លួន​​មនុស្សប្រុសស្រី​សរុប​ចំនួន​​១០​នាក់ ស្ថិត​ក្នុង​​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ ។

​ទីតាំង​ទី១- ​នៅ​ភូមិ​ជប់​គគី​ខាងលិច ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ ឃាត់​ខ្លួន​​អ្នក​លេងល្បែ.ង​ស៊ី​សង​ខុសច្បាប់ (​លេង​បៀ​)​ ចំនួន​៤​នាក់ ​រួម​មាន​ ១-​ឈ្មោះ សួន មុំ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ ឡេ​ង គិ​ម​លី ភេទ​ស្រី​ អាយុ២៣​ឆ្នាំ ៣-​ឈ្មោះ​សា​វឿ​ន សា​លឿ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ​និង​៤-​ឈ្មោះ ភួ​ន ធា​ភេទ​ស្រី អាយុ​៥២​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​ ដោយឡែក​វត្ថុ​តាង​​ដកហូតបានរួម​មាន​ បៀ​ចំនួន​២​ហ៊ូ កម្រាល​ចំនួន​២ និង​ប្រាក់​ចំនួន​៣៨០០០​រៀល​ ។

ទីតាំង​ទី ២ ស្ថិត​នៅ​ភូមិ​តា​ហាំ ឃុំ​គោក​មន ស្រុក​បន្ទាយ​យ​អំពិល ខេត្តឧត្ដរមានជ័យ ឃាត់​ខ្លួន​​អ្នក​​លេងល្បែ.ង​ស៊ីសង​ខុសច្បាប់ (​លេង​ខ្លា​ឃ្លោក​) ចំនួន៦​នាក់​ រួម​មាន​ ទី​១-​ឈ្មោះ ទុំ កែវ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ​ទី​២-​ឈ្មោះ រៀត រ៉ុញ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ទី​៣-​ឈ្មោះ​ខេ​ម ណូ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ​ទី​៤-​ឈ្មោះ លឿង រៀប ភេទ​ស្រី អាយុ​៤៦ឆ្នាំ ទី​៥-​ឈ្មោះ​ណូ នួ​ត ​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ​និង​​ទី​៦-​ឈ្មោះ​អុល សារី​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​ ដោយឡែក​ វត្ថុ​តាង​ដកហូត​បាន រួម​មាន គ្រាប់​ខ្លា​ឃ្លោក​ចំនួន៦​គ្រាប់ កម្រាល​ចំនួន​១ គម្រប​សម្រាប់​ក្រឡុក​ចំនួន​១ និង​ប្រាក់​ចំនួន​១២០០០​រៀល​​។

​ក្រោយពេលឃាត់ខ្លួន​មនុស្ស​​ប្រុសស្រី​ខាងលើ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​អប់រំ ​និង​ណែនាំ​ដល់​ម្ចាស់ផ្ទះ​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​ការ​លេងល្បែ.ង​ស៊ី​សងគ្រប់​ប្រភេទ ចាប់ពី​ពេល​នេះ​ទៅ និង​អោយ​គោរព​តាម​វិធាន​ការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់​ស្កាត់​​ការឆ្លងរីករាល​​​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ