ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​លី​អូ​បន្ត​ផ្តល់​សំណាង​ជូន​អតិថិជន​របស់​ខ្លួន​ប្រចាំ​ខែកញ្ញា ២០១៥

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​លី​អូ បាន​បន្ត​យុទ្ធនាការ​ផ្តល់​មហា​សំណាង​ជូន​អតិថិជន​របស់​ខ្លួន តាម​រយៈ​ក្រវិល​កំប៉ុង និង​គម្រប​ដប​របស់​ស្រា​បៀរ​លី​អូ ប្រចាំ​ខែ​កញ្ញា ដោយ​បាន​បង្កើត​ឱកាស​រំភើប​រីករាយ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​លី​អូ បាន​បន្ត​យុទ្ធនាការ​ផ្តល់​មហា​សំណាង​ជូន​អតិថិជន​របស់​ខ្លួន តាម​រយៈ​ក្រវិល​កំប៉ុង និង​គម្រប​ដប​របស់​ស្រា​បៀរ​លី​អូ ប្រចាំ​ខែ​កញ្ញា ដោយ​បាន​បង្កើត​ឱកាស​រំភើប​រីករាយ​នៅ​ក្នុង​កម្មវិធី​កំពូល​ប្រដាល់​ក្បាច់គុន​ខ្មែរ​បុរាណ​របស់​ស្រា​បៀរ​លី​អូ ដែល​ធ្វើ​ឡើង​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​បឹង​ស្នោ កាលពី​ថ្ងៃ​ទី​២០ កញ្ញា ២០១៥​។

ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ លោក​ព្រាប សុវណ្ណ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​រង្វាន់​នេះ​ថា សម្រាប់​ថ្ងៃ​ទី​២០ កញ្ញា ២០១៥ នេះ​ផង​ដែរ រង្វាន់​ដែល​ត្រូវ​ផ្តល់​ជូន​អតិថិជន​មានសំណាង​ពី​ស្រា​បៀរ​លី​អូ សរុប​មាន​ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម​២០១៥ ចំនួន​២​រង្វាន់ ទឹកប្រាក់​សុទ្ធ​ចំនួន​៦.០០០​ដុល្លារ ព្រមទាំង​ទូរស័ព្ទ​ដៃ iPhone 6 ចំនួន​១​រង្វាន់​ផង​ដែរ​។

ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​លី​អូ លោក​អ្នក​គ្រាន់តែ​ជាវ​ស្រា​បៀរ​លី​អូ​មួយ​កំប៉ុង​មក​ទទួលទាន នោះ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម​2015, iPhone6, Ipad, ទូរទស្សន៍ 32 អ៊ី​ញ​, ទឹកប្រាក់​ពី​1​ដុល្លារ​រហូត​ដល់​1.០០០​ដុល្លារ និង​ស្រា​បៀរ​លី​អូ​ជា​ច្រើន​រង្វាន់​ទៀត​។ ជាវ​ស្រា​បៀរ​លី​អូ​ដប​ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម​, ទូរទស្សន៍​, ទូរស័ព្ទ​ដៃ iPhone 6, iPad និង​ស្រា​បៀរ​លី​អូ​ជា​ច្រើន​ទៀត​។

ថ្លែង​ដោយ​ក្តី​រំភើប​រីករាយ លោក​ម៉ៅ ចឹក ដែល​ជា​អតិថិជន​បាន​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​២០១៥ មួយ​គ្រឿង​ពី​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ​លី​អូ​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ពិតជា​មាន​ទឹកចិត្ត​រំភើប​រីករាយ​បំផុត ចំពោះ​ការ​ឈ្នះ​រង្វាន់​ម៉ូតូ​មួយ​គ្រឿង​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​។ ជា​ចុង​ក្រោយ ខ្ញុំ​សូម​ផ្តាំផ្ញើ​ដល់​អតិថិជន​របស់​ស្រា​បៀរ​លី​អូ​ទាំងអស់ សូម​បន្ត​គាំទ្រ​ស្រា​បៀរ​លី​អូ​បន្ត​ទៀត ព្រោះថា រង្វាន់​លើក​ក្រោយ​អាច​ជា​របស់​អ្នក​»​។

ក្រុមហ៊ុន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន ដៃគូ​ពាណិជ្ជកម្ម បណ្តាញ សារព័ត៌មាន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន CP & A Trading Co., Ltd ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ផ្តល់​សំណាង​ជូន​ដល់​អតិថិជន​របស់​ស្រា​បៀរ​លី​អូ​ជា​បន្តបន្ទាប់​ទៀត​៕