ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​ទេ? តារា​ហ្វេ​ស​ប៊ុ​ក KaKa ទ្រាំ​មិន​បាន​បង្ហាញ​តម្រុយ​​បែកបាក់​ស្នេហា​ប្តី​ប្រពន្ធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​អ្នក​នាង កា​កា បង្ហោះ​សារ​ស្តី​ពី​ស្នេហា​បាក់បែក​ប្តី​ប្រពន្ធ​មក ក៏ បង្ហាញ​ឱ្យ​មានការ​ឆ្ងល់ សុខ​ៗ​ស្រាប់តែ​មាន​ភាព​ល្វក់​កក​គ្នា ខណៈ​ប្តី​ប្រពន្ធ​១​គូ​នេះ ស្រឡាញ់​គ្នា​ណាស់​។…

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​អ្នក​នាង កា​កា បង្ហោះ​សារ​ស្តី​ពី​ស្នេហា​បាក់បែក​ប្តី​ប្រពន្ធ​មក ក៏ បង្ហាញ​ឱ្យ​មានការ​ឆ្ងល់ សុខ​ៗ​ស្រាប់តែ​មាន​ភាព​ល្វក់​កក​គ្នា ខណៈ​ប្តី​ប្រពន្ធ​១​គូ​នេះ ស្រឡាញ់​គ្នា​ណាស់​។ នេះ​ពិតជា ចង្កៀង​ផ្ទះ​អ្នក​ណា​ភ្លឺ​ផ្ទះ​អ្នក​នោះ​មែនហើយ សល់​ត្រឹមតែ ពាក្យ​ថា សោកស្តាយ​។

អ្នក​នាង​កា​កា​អូស្ត្រាលី ដែល​មហាជន​នៅ​កម្ពុជា ស្គាល់​ច្បាស់​ដូច​ថ្ងៃ ព្រោះតែ​ចូល​ចិត្ត និយាយ​បកស្រាយ​វែកញែក​ហេតុផល ស្រាប់តែ​មានរឿង​ចម្រូងចម្រាស់​មួយ​។ អ្នក​នាង​ស្រាប់តែ​ប្រកាស​ចែក​ខណ្ឌ​ស្នេហា ក្រោយ​ពេល​បាន​ដំណក់ឈាម​មួយ ។ តើ​មានរឿង​ដើមហេតុ ស៊ីជម្រៅ​បែប​ណា ដែល​បណ្តាល​ឱ្យទៅ​ជា​មានរឿង​បែប​នេះ?

អ្នក​នាង​កា​កា ដែល​និយម​លេងសើច​បែប​កំប្លែង​មួយ​ផង​នោះ បាន​សរសេរ​ថា « បើ​ចង់​បញ្ជាក់​ថា ខ្ញុំ​និយាយ​លេង ឬ​ក៏​និយាយ​មែន ខ្ញុំ​ផ្ដល់​សិទ្ធិ​ឲ្យ​បងប្អូន​សារព័ត៌មាន អាច​យក​ចុះ​ផ្សាយ​បាន​គ្រប់​ស្ថាប័ន​! សុំ​ទោស គ្រួសារ​ទាំង​សងខាង​! ខ្ញុំ​បាន​ទុក​ឱកាស​ឲ្យ​អ្នក​ច្រើន​ដង​ហើយ អ្នក​មើលងាយ​ខ្ញុំ មនុស្ស​ដែល​អ្នក​រាប់អាន​ក៏​មើលងាយ​ខ្ញុំ រំលង​ក្បាល​ខ្ញុំ​គ្រប់​គ្នា​»​។

អ្នក​នាង​កា​កា បាន​សរសេរ​បន្ត​ថា «​អ្នក​ជាន់ពន្លិច​ខ្ញុំ ជា​ពិសេស​កិត្តិយស​កេរ្តិ៍ឈ្មោះ​ដែល​ខ្ញុំ​ខំ​សាង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ អ្នក​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​សម្លឹង​មើល​ខ្ញុំ​ដូច​មនុស្ស​ឆ្កួត​។ ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​ស្គម ខ្លួន​បាក់ទឹកចិត្ត​! ខ្ញុំ​ស្បថ​មួយ​ជីវិត​នេះ ខ្ញុំ​មិន​ចង់​ជួប​ស្គាល់​ពួក​អា​ប្រមឹក ខ្វះ​ស្រា​មិន​បាន​! បញ្ចប់​ចំណងអាពាហ៍ពិពាហ៍​នេះ​តែត្រឹម​នេះ ចប់​ដោយ​សន្តិវិធី ដោយ​ភាព​ស្ងៀមស្ងាត់ ទុក​មុខ​រាប់អាន​គ្នា​ដើម្បី​កូន​»​។

អ្នក​នាង​កា​កា សរសេរ​បន្ត​ទៀត​ថា «​ហើយ​អ្នក​ណា​ក៏​ដោយ កុំ​ប្រើ​ពាក្យ​ថា ខ្ញុំ​មិន​ចេះ​អាណិតកូន​!!! មាន​ឪពុក​ដែល​ស្រឡាញ់​ស្រា ពួកម៉ាក​ធ្វើ​អី​ដើម្បី​គេ ប្រពន្ធ​កូន​ទុក​ក្រោយ មិន​ចាំបាច់​មាន​ក៏​បាន​ដែរ អញ​ចិញ្ចឹម​កូន​អញ​រស់​!!!​។ (​ខ្ញុំ​ធ្លាប់​រំលឹក​ច្រើន​ដង​ហើយ កុំ​ចូល​ចិត្ត​គិត​ថា ប្រពន្ធ​លួង​តែ​បន្តិច​បាត់​ហើយ ព្រោះ​ថ្ងៃ​ណាមួយ​ថ្ងៃនេះ​ហ្នឹង​មក​ដល់​)…»​។

ផ្អែក​លើ​អនុស្សាវរីយ៍​ពី​មុន រវាង​ប្តី​ប្រពន្ធ​មួយគូ​នេះ គេ​រំពឹង​ថា អ្នក​ទាំង​២​នឹង​បន្ត​ដោះស្រាយ​រក​ច្រកចេញ ម្តងទៀត​ដើម្បី​បន្ត​ការ​រស់នៅ​។ ឬ​អាច​និយាយ​ថា ជា​ការ​ខឹង​មួយ​ឆាប​ប៉ុណ្ណោះ ក៏​អាច​ថា​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ