ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​៣១ ខែមីនា ដល់​ថ្ងៃ​ទី​៦ ខែមេសា​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​បង្គួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២១​នេះ ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣១ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២១​នេះ ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣១ ខែមីនា ដល់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​បង្គួរ ។

ក្រសួង​បាន​បន្ត​ថា កម្ពុជា​យើង​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ ទាប​ឥណ្ឌា ។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖
១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៩ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣៦-៣៩ °C មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​បង្ហូរ ។ ២-​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣៦-៣៩ °C – មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​បង្គួរ ។
៣-​តំបន់​មាត់សមុទ្រ ៖ – សីតុណ្ហភាព​អប្បបរមា មាន ពី ២៤-២៧ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C – មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​មធ្យម ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​នូវ​បាតុភូត​ខ្យល់​កន្ត្រាក់ បន្តិចបន្តួច ដែល​អាច​កើត​មាននៅ​ថ្ងៃ​ទី​១ ខែមេសា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ