ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​មីយ៉ាន់ម៉ា​ ថ្លែងទាំងទឹកភ្នែកថា «ខ្ញុំដឹងច្បាស់ថាពេលខ្ញុំត្រឡប់ទៅវិញ​ខ្ញុំនឹងមិនមានសុវត្ថិភាពទេ​ ព្រោះខ្ញុំនិយាយអំពីបញ្ហាយោធា»

3 ឆ្នាំ មុន

អន្តរជាតិ ៖ មានការ​សារ​ទរ​ជា​ច្រើន​សម្រាប់​ជ័យជម្នះ​របស់​បវរកញ្ញា​អា​មេ​រិ​ក Abena Akuaba Appiah ដែល​គ្រង​មកុដ​បវរកញ្ញា Miss Grand International…

អន្តរជាតិ ៖ មានការ​សារ​ទរ​ជា​ច្រើន​សម្រាប់​ជ័យជម្នះ​របស់​បវរកញ្ញា​អា​មេ​រិ​ក Abena Akuaba Appiah ដែល​គ្រង​មកុដ​បវរកញ្ញា Miss Grand International ប្រចាំឆ្នាំ ២០២០ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី ២៧ ខែ មីនា កាលពី​ម្សិលមិញ​។ ប៉ុន្តែ​ក្នុង​នោះ​គ្រប់​គ្នា​ក៏​បាន​បង្វែរ​ការ​ចាប់អារម្មណ៍ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​របស់​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា Han Lay ដែល​យក​វេទិកា​នៃ​កម្មវិធី​ខាងលើ ដើម្បី​បង្ហាញ​ពី​ការ​ប្រយុទ្ធ​ប្តូរផ្តាច់​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​កំណើត​របស់​នាង​។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោមឆាកប្រកួត បវរកញ្ញាមីយ៉ាន់ម៉ា ថ្លែងទាំងទឹកភ្នែកថា «ខ្ញុំដឹងច្បាស់ថាពេលដែលខ្ញុំត្រឡប់ទៅវិញ​ខ្ញុំនឹងមិនមានសុវត្ថិភាពទេ​ ព្រោះខ្ញុំបាននិយាយអំពីបញ្ហាយោធា តែមិនអីទេសម្រាប់ខ្ញុំ​ យ៉ាងណាខ្ញុំត្រូវតែនិយាយអំពីបញ្ហានេះនៅលើឆាកអន្តរជាតិ» ។

នៅពេលដែលគាត់ប្រកួត គាត់តែងតែនិយាយអំពីបញ្ហារដ្ឋប្រហារនៅក្នុងប្រទេសរបស់គាត់​ គាត់ស្នេីរឲ្យអន្តរជាតិជួយដល់ប្រទេសមីយ៉ានម៉ាដែលកំពុងតែជួបនូវបញ្ហាដ៏ក្ដៅកគុកនេះផង​ ។ បច្ចុប្បន្ន​មី​យ៉ា​ន់​ម៉ា​កំពុង​ជួប​វិបត្តិ​នៃ​លទ្ធិប្រជាធិបតេយ្យ បន្ទាប់​ពី​របប​សឹក​យោធា​បាន​កាន់កាប់​ប្រទេស​នេះ​ចាប់តាំងពី​ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ​។ ដោយ​បាន​ឃុំខ្លួន​មេដឹកនាំ​ជាប់​ឆ្នោត​លោកស្រី អ៊ុ​ង​សាន​ស៊ូ​ជី និង​សមាជិក​ដទៃ​ទៀត​នៃ​គណបក្ស​របស់​លោកស្រី​។

ចាប់តាំងពី​ពេល​នោះ​មក ពលរដ្ឋ​របស់​ប្រទេស​នេះ បាន​ផ្ទុះ​កំហឹង​ឈាន​ដល់​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ ដើម្បី​ប្រឆាំង​នឹង​របប​សឹក​យោធា​។ មនុស្ស​ជិត ៤០០​នាក់​បាន​បា​.​ត់​.​ប​.​ង់​ជី​.​វិ​.​ត​ចាប់តាំងពី​រដ្ឋប្រហារ​បាន​កើតឡើង​។ ខណៈ​ដែល​កាលពី​ថ្ងៃ​ទី ២៧ ខែមីនា កាលពី​ម្សិលមិញ​ជា​ថ្ងៃ​ដែល​បាន​មនុស្ស​បាត់​.​ប​.​ង់​ជី​.​វិ​.​ត​ច្រើន​បំផុត​រហូត​ដល់ ១១៤​នាក់​ក្នុង​នោះ​មាន​ទាំង​ក្មេង​ប្រុស​ម្នាក់​ផង​ដែរ​។

ក្នុង​ឱកាស​នៃ​ការ​ប្រកួតប្រជែង​កាលពី​យប់មិញ​បវរកញ្ញា Han Lay ថ្លែង​ទាំង​ទឹកភ្នែក​ថា «​វា​ពិតជា​លំបាក​ណាស់​សម្រាប់​ខ្ញុំ ដែល​ខ្ញុំ​អាច​ឈរ​នៅ​លើ​ឆាក​យប់​នេះ​។ នៅ​ក្នុងថ្ងៃនេះ​ប្រទេស​របស់ខ្ញុំ ដែល​ជា​ហេតុផល​នាំ​ឱ្យ​ខ្ញុំ​ធ្វើ​សុន្ទរកថា​នៅ​លើ​ឆាក​នេះ​។ មាន​មនុស្ស​ជា​ច្រើន​បាន​ស្លា​.​ប់​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ប្រជាជន​ទាំងអស់​ដែល​បា​.​ត់ប​.​ង់​ជី​.​វិ​.​ត​»​។

ទាំង​ដឹង​ថា​ខ្លួន​មិន​មាន​សុវត្ថិភាព​ទេ នៅ​ពេល​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ប៉ុន្តែ Han Lay បាន​បន្ត​ទៀត​ថា «​សូម​ជួយ​មី​យ៉ា​ន់​ម៉ា​ផង​។ យើង​ត្រូវការ​ជំនួយ​អន្តរជាតិ​បន្ទាន់​របស់​អ្នក​ឥឡូវនេះ​។ ចូរ​បង្កើត​ពិភពលោក​មួយ​ដែល​ប្រសើរ​ជាង​នេះ​។ ប្រហែលជា​ពិភពលោក​ដែល​មាន​សន្តិភាព​ជាមួយ​មី​យ៉ា​ន់​ម៉ា​»​។

អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ទប់ទឹក​ភ្នែក​លែង​ជាប់​នោះ​គឺ នៅ​ពេល​ដែល​នាង​បញ្ចប់​សុន្ទរកថា​របស់​នាង ដោយ​ច្រៀង​ផ្នែក​មួយ​នៃ​បទ «Heal the World» របស់​ស្តេច​ម្រៀ​ង​ប៉ុប Michael Jackson​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​បវរកញ្ញា​មី​យ៉ា​ន់​ម៉ា​ដែល​ជាប់​ក្នុង​តំណែង Top 20 សម្រាប់​កម្ម​វី​ធី​ប្រកួត​កាលពី​យប់មិញ​រូប​នេះ ដើម្បី​ក្រោកឈរ​ប្រឆាំង​អំពើ​ហឹ​ង្សា​នៅ​មី​យ៉ា​ន់​ម៉ា​។ ដោយ​ក្នុង​ការ​បង្ហោះ​មុន​ៗ​នៅ​លើ​បណ្តាញ​សង្គម នាង​បាន​ចែករំលែក​ការ​រៃ​អង្គាសប្រាក់​សម្រាប់​ចលនា​មិន​គោរព​តាម​ស៊ី​វិល​របស់​មី​យ៉ា​ន់​ម៉ា ដែល​ដឹកនាំ​ការ​តវ៉ា​អហិង្សា​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​យោធា​។

ហើយ​នាង​ក៏​បាន​ចែករំលែក​សារ​រំលែក​ទុក្ខ និង​ការ​ដឹងគុណ​អ្នក​ដែល​ត្រូវ​បាន​ស​.​ម្លា​.​ប់ និង​ព្រមទាំង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​ការ​ចាប់ខ្លួន​ក្រុម​បាតុករ រួម​ទាំង​និស្សិត​មួយ​ចំនួន​នៅ​ឯ​សាកលវិទ្យាល័យ Yangon ផង​ដែរ​៕ (​ដកស្រង់​ចេញពី rappler/ រូបភាព​៖THE STANDARD)

https://www.youtube.com/watch?v=SRXlMUmKthU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ