ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! លោក​នាយ​ប៉ុ​ស្តិ៍ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​បា​វិត​ទទួលមរណភាពហើយ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​​លោក​ឧត្តមសេនីយ៍ត្រី​ខាត់ សា​រ៉ាត់ នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ខេត្តស្វាយរៀង ដែល​ត្រូវជា​ប្អូនថ្លៃ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ទទួលមរណភាពហើយ​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែមីនា​…

ខេត្តស្វាយរៀង ​៖​​លោក​ឧត្តមសេនីយ៍ត្រី​ខាត់ សា​រ៉ាត់ នាយ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ខេត្តស្វាយរៀង ដែល​ត្រូវជា​ប្អូនថ្លៃ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ទទួលមរណភាពហើយ​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែមីនា​ ឆ្នាំ​២០២១ ដោយ​រោគាពាធ​​។ នេះ​បើ​យោង​តាម​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​បានប្រាប់​​ឲ្យ​ដឹង​។​

បើ​តាម​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ខាត់ សា​រ៉ាត់ បាន​តស៊ូ​នឹង​ជំងឺ​រ៉ាំរ៉ៃ​របស់​គាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ក៏​មិន​បាន​ធូរស្បើយ​ដែរ​ ហើយ​​លោកបានទទួលមរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ មិ​នា ឆ្នាំ​​២០២១ កន្លងទៅ​នេះ​។​

សូម​បញ្ជាក់​ថា លោក​ខាត់ សា​រ៉ាត់ បាន​ផ្ទេរ​មក​ជំនួស​តំណែង​លោក អ៊ឹ​ង សុង​យូ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ចាស់​ក្នុង​អំឡុង​ឆ្នាំ​២០១៤​ បើ​គិត​មក​ដល់​ឆ្នាំ​២០២១​នេះ​គឺ​មាន​រយៈពេល​ជិត​៨​ឆ្នាំ​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ