ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​រាប់រយ​ក្បាល​នៅ​​តំបន់​អភិរក្ស​​ងា.ប់​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេតុ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ លោក ពុធ បូ ប្រធាន​សហគមន៍​បឹង​ស្នេហ៍ ទួល​ពាន់តា​ឡី ដែល​ស្ថិត​នៅ​ឃុំ​ធា​យ ស្រុក​បារ​ភ្នំ ខេត្តព្រៃវែង…

ខេត្ត​ព្រៃវែង ៖ លោក ពុធ បូ ប្រធាន​សហគមន៍​បឹង​ស្នេហ៍ ទួល​ពាន់តា​ឡី ដែល​ស្ថិត​នៅ​ឃុំ​ធា​យ ស្រុក​បារ​ភ្នំ ខេត្តព្រៃវែង បាន​ប្រាប់​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​១៧ មក​ដល់​ថ្ងៃ​ទី​២១​ មីនា​នេះ គេ​ឃើញ​មាន​សត្វ​ស្លាប​រាប់រយ​ក្បាល ដែល​រស់នៅ​តំបន់​ទួល​ពាន់តា​ឡី បាន​ងា.ប់​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​ពី​មូលហេតុ​នោះ​ទេ​។

លោក​ប្រធាន​សហគមន៍ បាន​បន្ត​ទៀត​ថា បើ​តាម​ការ​សន្និដ្ឋាន​របស់​លោក ប្រហែល​មក​ពី​សត្វ​ទាំង​អស់នោះ ហើរ​ទៅ​រក​ចំណី​នៅ​ទី​ឆ្ងាយ ហើយ​ប៉ះ​ចំ​កន្លែង​ដែល​មាន​គេ​ដាក់​ថ្នាំ​បំពុល ឬ​ក៏​បាញ់ថ្នាំ​​កម្ចាត់​ស្មៅ ​និង​​ខ្យង នៅ​តាម​វាលស្រែ ទើប​បណ្ដាល​ឲ្យ​ពុល​ងា.ប់​បែប​នេះ និង​ម្យ៉ាងទៀត អាច​មក​ពី​អាកាសធាតុ​ប្រែប្រួល​ផង​ដែរ ដោយ​មួយ​រយៈ​នេះ​គឺ​ក្តៅ​ខ្លាំង​ណាស់​។

ដោយឡែក ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតបឹង​ស្នេហ៍ ទួល​ពាន់តា​ឡី​នេះ ក៏​បានអោយ​ដឹង​ដែរ​ថា ពិតជា​មាន​សត្វ​ស្លាប​ងា.ប់​ច្រើន​ពិតមែន គឺ​រហូត​ដល់​ជាង​៣០០​ក្បាល​ឯណោះ ហើយ​ភាគច្រើន​គឺជា​ប្រភេទ​សត្វ​ចង្កៀលខ្យង ដោយ​ពួក​វា​ចាប់​ផ្តើម​ងា.ប់​ក្នុង​រយ​:​ពេល​៣​ទៅ​៤​ថ្ងៃ​មក​ហើយ ដោយ​មិនដឹង​មូលហេតុ​នោះ​ទេ សត្វ​ខ្លះ​ឃើញ​ទុំ​លើ​មែកឈើ​សុខៗ ក៍​ស្រាប់តែ​ធ្លាក់​ចុះ​មក​ដីប្រកាច់​ងា.ប់​ភ្លាម​ៗ រី​ឯ​សត្វ​ខ្លះ​ទៀត​មាន​អាកា​រៈ​ទន់​លោង ពេល​ហើរ​ចុះ​ទឹក​ហែល​ចុះឡើង​ៗ ក៏​នៅ​ទ្រឹង​ក្នុង​ទឹកតែ​ម្តង ទោះ​មាន​មនុស្ស​ទៅ​ជិត ក៍​វា​មិន​ផ្អើល​ហើរ​ចេញ​ទៅ​ដែរ ទំនង​វា​មាន​ជម្ងឺ​ហើរ​មិន​រួច ។

ជុំវិញ​ករណី​ខាងលើ​នេះ ​លោក ទេព ភា​រុន អភិបាលស្រុក​បារ​ភ្នំ បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​បសុពេទ្យ​ចុះ​ទៅ​ពិនិត្យ​តាមដាន​​ហើយ ហើយក៍​បាន​រាយការណ៍​ជូន មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង និង​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង ឲ្យ​ចុះ​មក​ពិនិត្យ រក​មូលហេតុ នៃ​ការ​ងា.ប់​របស់​សត្វ​ទាំងនោះ​ដែរ​។

លោក​អភិបាលស្រុក​បាន​បន្ត​ថា ឃើញ​សត្វ​ភាគច្រើន​ចុះ​មក​ផឹកទឹក ទំនង​វា​ក្តៅ​ពេក​ទេ​ដឹង បានជា​វា​ងាប់ ហើយ​មន្ត្រី​ជំនាញ​ៗ​បាន​ប្រាប់​ថា គេ​នឹង​មក​ចុះ​ពិនិត្យ​នៅ​ថ្ងៃស្អែក​។ ដ្បិត​យើង​មិនដឹង​ថា​វា​មាន​មេរោគ​អ្វី​ទេ ហើយ​បារម្ភ​បំផុត​នោះ គឺ​ខ្លាច​វា​មាន​ជម្ងឺឆ្លង​ពី​សត្វ​មក​មនុស្ស​ថែម​ទៀត​ផង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ឆ្លង​ចូល​សហគមន៍​ ២០ ​គុ​ម្ភ​:​នោះ​មក គឺ​ស្ទើរតែ​គ្មាន​ភ្ញៀវ​ទេសចរ​ចូល​​មក​ទស្សនានៅ​តំបន់​បឹង​ស្នេហ៍ ទួល​ពាន់តា​ឡី​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ