ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​ភាគ​ថៃ​ថ្មី​របស់​ទូរទស្សន៍ PNN ឆ្លុះ​បញ្ចាំង​ពី​សាមគ្គីភាព និង​សេចក្តី​ស្រឡាញ់

8 ឆ្នាំ មុន

ខ្សែភាពយន្ត​ភាគ​ថៃ​ថ្មី​របស់​ស្ថានីយទូរទស្សន៍ PNN ដែល​មាន​ចំណងជើង​ថា ព្យុះ​ជីវិត​ក្នុង​ភ្លើងសង្គ្រាម បាន​និង​កំពុង​អប់រំ​ទស្សនិកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ចេះ​រួបរួមសាមគ្គី​គ្នា ដើម្បី​យកជ័យ​ជំនះ​លើ​រាល់​ឧបសគ្គ

ខ្សែភាពយន្ត​ភាគ​ថៃ​ថ្មី​របស់​ស្ថានីយទូរទស្សន៍ PNN ដែល​មាន​ចំណងជើង​ថា ព្យុះ​ជីវិត​ក្នុង​ភ្លើងសង្គ្រាម បាន​និង​កំពុង​អប់រំ​ទស្សនិកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ចេះ​រួបរួមសាមគ្គី​គ្នា ដើម្បី​យកជ័យ​ជំនះ​លើ​រាល់​ឧបសគ្គ និង​ទុក្ខ​លំបាក​ទាំងអស់​។

ខ្សែភាពយន្ត​នេះ ក៏​បាន​ផ្តល់​ជា​មេរៀន​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ស្រឡាញ់​របស់​មនុស្ស​ចំពោះ​គ្នា​ទៅ​វិញ ទើប​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។
រឿង ព្យុះ​ជីវិត​ក្នុង​ភ្លើងសង្គ្រាម ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ PNN កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ សីហា គឺជា​ខ្សែភាពយន្ត​ភាគ​បែប​បុរាណ​ដែល​រៀបរាប់​អំពី​ដំណើររឿង​របស់​វីរបុរស​មួយ​ក្រុម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​ឈ្លានពាន​ដែល​ព្យាយាម​ចង់​ដណ្តើម​យក​ទឹកដី​ភូមិកំណើត​របស់​ខ្លួន​។

តារា​ល្បី​ៗ​ដែល​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​នេះ មាន​ដូច​ជា លោក Toey Pongsakorn កញ្ញា Nichari Chokprajakchat និង​លោក Art Pasut​។ ខ្សែភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​ពី​កម្លាំង​តស៊ូ​របស់​អ្នក​ភូមិ​បាង​រ៉ា​ចាន់ និង​ភាព​និរាស​ព្រាត់ប្រាស់ ល្បិច​កល​ក្នុង​ការ​ធ្វើសង្គ្រាម ដែល​មាននៅ​ក្នុង​រឿង​ពិត​នា​សម័យ​បុរាណ នៅ​ពុទ្ធសករាជ ២៣០៨​។ ខ្សែភាពយន្ត​នេះ ក៏​ឆ្លុះ​បញ្ចាំង​ពី​រឿងរ៉ាវ​ស្នេហា​រវាង​នាយ​ថាប់ និង​នាង​ហ្វឿ​ង ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។

លោក Glen Felgate អគ្គនាយក​ទូរទស្សន៍ PNN បាន​មាន​ប្រសាសន៍​ថា «​ឈុត​ឆាក​សម្តែង​នៅ​ក្នុង​សាច់​រឿង​នេះ​មាន​ភាព​ទាក់ទាញ​អស្ចារ្យ រួម​ទាំង​សម្លៀក​បំពាក់​ផង​ដែរ​។ យើង​ជឿ​ថា ទស្សនិកជន​ទាំងអស់​នឹង​ជក់ចិត្ត​នៅ​ពេល​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ​»​។

ខ្សែភាពយន្ត​ភាគ​មនោសញ្ចេតនា​ស្នេហា​មួយទៀត​របស់​ទូរទស្សន៍ PNN គឺ​រឿង ចិត្ត​ស្អប់​បង្កប់​សេ្ន​ហ៍ ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​០២ កញ្ញា ដែល​សម្តែង​ដោយ កញ្ញា Yaya និង​លោក James​។

កញ្ញា Yaya ដើរតួ​ជា​ក្មេង​កំព្រា​ក្រីក្រ​ម្នាក់​ឈ្មោះ​ប៉ុ​ម ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ក​ម្លោះ​សង្ហា​ឈ្មោះ​ហ្នឹង ជា​កូនប្រុស​របស់​មន្ត្រី​ការទូត​ម្នាក់ ហើយ ហ្នឹង សម្តែង​ដោយ​លោក James​។

ហ្នឹង ចាប់ចិត្ត​ស្រឡាញ់ ប៉ុ​ម ដោយ​មិន​បានដឹង​ថា ខ្លួន​បាន​ស្គាល់​នាង​តាំងពី​វ័យក្មេង​នោះ​ទេ​។ ប៉ុន្តែ ប៉ុ​ម ចាំ​បាន​ថា ហ្នឹង ជា​មនុស្ស​មាន​ច​រិ​ក​ក្រអឺតក្រទម និង​ធ្លាប់​ធ្វើបាប​នាង​កាល​នៅ​ក្មេង​ៗ​។ ប៉ុ​ម មិន​ចង់​ពាក់ព័ន្ធ​នឹង ហ្នឹង ទេ ហើយ​ថែម​ទាំង​ព្យាយាម​គេច​ចេញពី ហ្នឹង ថែម​ទៀត​។ ដោយសារ​តែ​បែប​នេះ​ទើប​ធ្វើ​ឲ្យ ហ្នឹង អាក់អន់ចិត្ត និង​រង​នូវ​ភាព​អាម៉ាស់​។ ក្រោយមក​ជម្លោះ​រវាង ហ្នឹង និង ប៉ុ​ម ក៏​ក្លាយទៅជា​សេចក្តី​ស្នេហា​ដែល​អាច​ព្យាបាល​ជម្លោះ​គេ​បាន​។

នៅ​ខែកញ្ញា ទូរទស្សន៍ PNN ក៏​បាន​បន្ថែម​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ភាគ​ថៃ​រឿង «​ម្ចាស់​គ្រង​ធរណី​» នៅ​វេលា​ថ្ងៃត្រង់ ដោយ​ផ្តើម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១០ កញ្ញា នេះ​ផង​ដែរ​។
លោក Glen Felgate មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​ទូរទស្សន៍ PNN ពិតជា​មាន​ចំណី​អារម្មណ៍​ប្លែក​សម្រាប់​ទស្សនិកជន​ទាំងអស់​នៅ​ក្នុង​ខែកញ្ញា​នេះ ហើយ​យើង​នឹង​រង់ចាំ​មើល​ការ​ឆ្លើយ​តប​ពី​ទស្សនិកជន​វិញ តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook និង Line»​។

លោក​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​មក​កាន់​ទូរទស្សន៍ PNN តាម​រយៈ Facebook: PNN-TV Cambodia និង Line ID: @pnntv ។