ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៩និង៤០នាទីព្រឹកនេះ​ សមត្ថកិច្ចបញ្ចូន​ជនសង្ស័យគំរាម​សម្លា.ប់លោកបណ្ឌិត្យ ​សុខ ទូច​ មកតុលាការ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅ​ជនសង្ស័យ​ដែលគំរាមបា.ញ់សម្លា.ប់​លោកបណ្ឌិត្យ សុខ ទូច​ បានត្រូវសមត្ថកិច្ច​បញ្ជូនមកសាលាដំបូង​រាជធានីភ្នំពេញ​ហើយនៅ​ម៉ោង៩និង​៤០​នាទីព្រឹកថ្ងៃទី០៧ ​កញ្ញា ២០១៥ ​ដើម្បីចាត់ការតាមច្បាប់ ។

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅ​ជនសង្ស័យ​ដែលគំរាមបាញ់សម្លាប់​លោកបណ្ឌិត្យ សុខ ទូច​ បានត្រូវសមត្ថកិច្ច​បញ្ជូនមកសាលាដំបូង​រាជធានីភ្នំពេញ​ហើយនៅ​ម៉ោង៩និង​៤០​នាទីព្រឹកថ្ងៃទី០៧ ​កញ្ញា ២០១៥ ​ដើម្បីចាត់ការតាមច្បាប់ ។

ជនសង្ស័យ​​ដែល​គំរាម​សម្លាប់​លោក​បណ្ឌិត ​សុខ ទូច​ ​ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ឈ្មោះ ផង់ សីហា ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ មាន​ទីកន្លែង​កំណើត ​ភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ​ខេត្តព្រៃវែង និង​ឪពុក​ឈ្មោះ​ ផង់ សា​រ៉​ន ​អាយុ​៧២​ឆ្នាំ រីឯ​ម្ដាយ​ឈ្មោះ ​ម៉ៅ សុ​ភ័​ក្រ អាយុ​៥២​ឆ្នាំ ។

ក្រោយ​ពី​សាកសួរ​តាម​ជំនាញ​​ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា ​ ​ខ្លួន​ពិតជា​អ្នក​ធ្វើ និង​បង្ហោះ​​សាមាន​រូបភាព​គំរាម​សម្លាប់​​លោក​បណ្ឌិត សុខ ទូច ​ដោយ​ប្រើ​តាម​ទូរស័ព្ទ​ដៃ ហើយ​រូបគេ​កន្លង​មក​​នៅ​ឆ្នាំ​២០១២ ​ធ្លាប់​​លួច​លុយ​ព្រះសង្ឃ​ក្នុង​​វត្តនៅ​ស្រុក​កំណើត​ និង​បាន​រត់គេច​ខ្លួន​ ​សមត្ថកិច្ច​ទៅ​ធ្វើ​ពលករ​​នៅ​ប្រទេស​ថៃ​រហូត​មក ។

លុះដល់​ល្ងាច​ថ្ងៃ​ទី​៥​ ​កញ្ញា ​២០១៥​ ខ្លួន​បាន​ឆ្លង​ដែន​​តាម​ច្រកអន្តរជាតិ​ប៉ោ​យ​ប៉ែ​​គោល​បំ​ណ​ង​ទៅ​លេង​ស្រុក​កំណើត​​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ ​ដោយ​មិន​នឹក​ស្មានថា សមត្ថកិច្ច​ដឹង​ថា ​​រូបគេ​ជា​អ្នក​បង្ហោះ​រូបភាព​​គំរាម​សម្លាប់​លោក​បណ្ឌិត​ សុខ ទូច​ តាម​ហ្វេ​សប៊ុ​ក​នោះ​ទេ ៕