ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ចិន​មុខ​ស្រ​ដៀង​លោក​អូ​បា​ម៉ា ក្លាយជា​ជន​ល្បីឈ្មោះ​និង​មាន​អាជីព​ល្អ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​កំពុង​លេចធ្លោ​នៅ​ក្នុង​សង្គម ដោយសារ​មានមុខមាត់​ស្រ​ដៀង​មេដឹកនាំ​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​កំពុង​លេចធ្លោ​នៅ​ក្នុង​សង្គម ដោយសារ​មានមុខមាត់​ស្រ​ដៀង​មេដឹកនាំ​សហរដ្ឋអាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។

បច្ចុប្បន្ន​បុរស​នោះ​ក្លាយជា​មនុស្ស​ល្បី ដោយ​តែងតែ​បង្ហាញមុខ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​បាន​ធ្វើ​ជា​តារា​សម្ដែង ។ បុរស​នោះ​ឈ្មោះ​ចាវ ជី​កាវ អតីត​ជា​កម្មករ ។ ស្ថានភាព​រស់នៅ​របស់​ចាវ ជី​កាវ បាន​ប្រែប្រួល​ក្រោយ​ពី​គេ​ស្ម័គ្រចិត្ត​ចូល​ប្រឡូក​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ និង​មាន​មិត្ត​ភ​កិ្ត​បង្ហាញ​រូបភាព​ដែល​គេ​ច្រៀង​តាម​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត ហើយ​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា មុ​ក​មាត់​របស់​គេ​ដូច​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។

ក្រោយមក​សាមីខ្លួន​បាន​សម្រេចចិត្ត​ច្បិច​យក​ចំណុច​ដ៏​លេចធ្លោ​នេះ ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ខ្លួន​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក រហូត​ក្លាយជា​មនុស្ស​ល្បី​បាន​ចូលរួម​ក្នុង​កម្មវិធី​លេង​កម្សាន្ដ​នានា​របស់​ទូរទស្សន៍ និង​បច្ចុប្បន្ន​បាន​កែ​ផ្ទៃមុខ​បន្ថែម ធ្វើ​ឱ្យ​មុខមាត់​កាន់តែ​ដូច​មេដឹកនាំ​អា​មេ​រិ​ក​ខ្លាំង​ឡើង ។

បុរស​នោះ​រៀបរាប់​ថា «​ដើម្បី​ធ្វើ​ឱ្យ​មើលទៅ​ដូច​មេដឹកនាំ​អា​មេ​រិ​ក ក្រៅពី​កោរ​ចិញ្ចើម ខ្ញុំ​គ្រាន់តែ​តុបតែង​កាយ ដោយ​ពាក់អាវ​ចង​ក្រវាត់ក​គឺ​មាន​លក្ខណៈ​ដូច​បេះបិទ​តែ​ម្ដង ។ បច្ចុប្បន្ន​ខ្ញុំ​កំពុង​ឃ្លាំមើល និង​សិក្សា​ពី​បុគ្គលិកលក្ខណៈ និង​អត្ត​ចរិត​របស់​លោក​អូ​បា​ម៉ា​» ។

លោក​ចាវ ជី​កាវ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ដែល​មានមុខ​ដូច​មេដឹកនាំ កំពូល​ៗ​លើ​ពិភពលោក គឺ​កន្លង​មក​មាន​បុរស​ម្នាក់​មានមុខមាត់​ស្រ​ដៀង​លោក​គី​ម ជុង​អ៊ុ​ន អតីត​មេដឹកនាំ​កូរ៉េ​ខាងជើង និង​បុរស​ម្នាក់​ទៀត​ស្រ​ដៀង​លោក​ម៉ៅ សេង​ទុង អតីត​មេដឹកនាំ​ចិន ៕