ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប៉ែន ចំរ៉ុង ចូលបំភ្លឺ​នៅតុលាការ​តាមបណ្តឹង​ឪពុក ភិន សុដាលីស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច នា​ថ្ងៃ​ទី​០៤ កញ្ញា ២០១៥ លោក​ប៉ែន ចំ​រ៉ុ​ង តារា​សម្តែង និង​ជា​ពិធីករ បាន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​លើ​បណ្តឹង​របស់​ឪពុកកញ្ញា​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិ​ន សុ​ភិន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច នា​ថ្ងៃ​ទី​០៤ កញ្ញា ២០១៥ លោក​ប៉ែន ចំ​រ៉ុ​ង តារា​សម្តែង និង​ជា​ពិធីករ បាន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​លើ​បណ្តឹង​របស់​ឪពុកកញ្ញា​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិ​ន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស តាម​ដីកា​កោះហៅ​របស់​ព្រះរាជអាជ្ញា​រង​សាលាដំបូងលោក ប៊ុត វង្ស​វិសុត ។

គួរ​រំលឹក​ថា ឪពុក​ដា​លី​ស​ប្រកាន់​ជំហរ​ថា កូនស្រី​លោក​រក​មិន​ទាន់​ឃើញ ដូច្នេះ​លោក​ប៉ែន ចំ​រ៉ុ​ង ត្រូវ​តែ​ទៅ​បំភ្លឺ​នៅ​តុលាការ​ពេល​មានការ​កោះហៅ ។

លោក​អ៊ិ​ន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស​បាន​ធ្វើ​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែសីហា ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន មហាហង្ស ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្រកាស​ធ្វើសង្គ្រាម ឬ​ចង​សត្រូវ​ជាមួយ​តារា​សម្តែង​លោក​ប៉ែន ចំ​រ៉ុ​ង ។

ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន​ថា​តើ​មាន​ដំណោះស្រាយ​អ្វី​ចំពោះ​បញ្ហា​នេះ​ទេ លោក​ចាងហ្វាង​ផលិតកម្ម​អ៊ិ​ន សុ​ភិន ឆ្លើយ​ថា «​រឿង​ហ្នឹង​អាច​ចប់​បាន ពេល​ដែល​គាត់​ធ្វើ​អ្វី​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ​ពី​មុន​មក​, បញ្ឈប់​ពាក់ព័ន្ធ​ជាមួយ​កូន​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ ។ បើ​គាត់​បញ្ចប់ ខ្ញុំ​នឹង​បញ្ចប់ តែបើ​គាត់​បន្ត គាត់​នឹង​មាន​បញ្ហា​ជាមួយ​ខ្ញុំ​រហូត​» ។