ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកូវីដ-១៩ មាន​ត្រឹម​តែកង់​មួយក៏​អាចធ្វើ​ការងារ​អ្នក​ដឹក​ជញ្ជូន​បាន​ដែរ ​!

3 ឆ្នាំ មុន

ប្រទេស​សឹ​ង្ហ​បុរី ៖ កាលពី​មួយ​ឆ្នាំ​មុន មាន​ជនជាតិ​សឹ​ង្ហ​បុរី​ ម្នាក់ឈ្មោះ​ថា Chiya Amos គាត់​បាន​រស់​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​គាត់ថា ​ថ្ងៃ​ណាមួយគាត់​នឹង​អាច​ក្លាយជា​អ្នកដឹកនាំវង់​តន្ត្រី​របស់​គាត់​ទៅ​បង្ហាញនៅ​ក្នុង​ប្រទេស​នានាក្នុង​ប៉ែក​អ៉ឺ​រ៉ុ​ប ដោយ​ក្នុង​នាម​ជា​អ្នក​ប្រគំ​តន្ត្រីបុរាណ…

ប្រទេស​សឹ​ង្ហ​បុរី ៖ កាលពី​មួយ​ឆ្នាំ​មុន មាន​ជនជាតិ​សឹ​ង្ហ​បុរី​ ម្នាក់ឈ្មោះ​ថា Chiya Amos គាត់​បាន​រស់​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​គាត់ថា ​ថ្ងៃ​ណាមួយគាត់​នឹង​អាច​ក្លាយជា​អ្នកដឹកនាំវង់​តន្ត្រី​របស់​គាត់​ទៅ​បង្ហាញនៅ​ក្នុង​ប្រទេស​នានាក្នុង​ប៉ែក​អ៉ឺ​រ៉ុ​ប ដោយ​ក្នុង​នាម​ជា​អ្នក​ប្រគំ​តន្ត្រីបុរាណ ជា​អ្នករបាំ​បា​ឡេ និង​ល្ខោន​អូ​ប៉េ​រ៉ា​ ។

ប៉ុន្តែចាប់តាំងពី​ខែមក​រា មកគាត់​បាន​ប្រែក្លាយ​ជីវិត​របស់​គាត់ ដោយ​ធ្វើការ​រយៈពេល ១២ម៉ោង​ក្នុង​មួយ​ថ្ងៃ ក្នុង​ការ​ជិះ​កង់ក្រោម​កំ​ដៅថ្ងៃ​ដ៏​ក្តៅ​ និង​ការ​ចុះ​អាប់ (​នៅ​ពេល​រាត្រី​) ដើម្បី​ដឹក​ជញ្ជូនចែកចាយ​អាហារ ភេសជ្ជៈ​ និង​អាហារ​សម្រន់​ជាដើមជុំវិញ​ប្រទេស​សឹ​ង្ហ​បុរី​ ។ ដូច​អ្នក​គ្រប់​គ្នា​ទូ​ទាំង​ពិភពលោក​បានដឹង​ហើយ​ថា ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩ បាន​ធ្វើ​ឱ្យ​អាជីវកម្ម ក៏​ដូច​ជា​អាជីព​ជា​ច្រើន​ត្រូវ​បាន​ផ្អាក និង​ភាគច្រើន​បាន​ផ្លាស់​ប្តូរ​មក​ជា​អាជីវកម្ម​អន​ឡាញ ឬ​ក៏​កន្លែង​ខ្លះ​បិទ​តែ​ម្តង រួម​ទាំង​ប៉ែក​អ៉ឺ​រ៉ុ​ប​ឯនោះ​វិញ​ក៏​មិនធម្មតា​នោះ Chiya Amos អត់​ការងារ​ធ្វើ​អស់​រយៈពេល ១០ខែ ក្នុង​ប្រទេស​រ៉ុ​ស្សី ដូចនេះ​គាត់​បាន​សម្រេចចិត្ត​វិល​ត្រឡប់​មក​ប្រទេស​សឹ​ង្ហ​បុរី​វិញ ដើម្បី​ត្រឡប់​មក​ទីជម្រក​ដែល​មាន​សុវត្ថិភាព​វិញ ​។

ដោយឡែក​នៅ​ក្នុង​ប្រទេស​របស់​គាត់​នេះ ក៏​មិន​មានការ​ងារ​ជា​តន្ត្រីករ​ឱ្យ​គាត់​ធ្វើ​នោះ​ដែរ​។ យោង​តាម​ការ​ស្រង់​សម្តី​របស់ Chiya Amos បាន​ប្រាប់​សារព័ត៌មាន​រ័យ​ទ័​រ នៅ​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ ២០២១​នេះ​ថា ៖ «​មាន​តន្ត្រីករ​ជា​ច្រើន​មិន​មានការ​ងារ​ធ្វើ​នោះ​ទេ​ ។ ហើយ​ខ្ញុំ​បាន​ដាក់​ពាក្យសុំ​ការងារ​ជាង ៤០កន្លែងចាប់តាំងពី​ខែមក​រា ឆ្នាំ​មុន​មក ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​ពី​ពួក​គេ​ទាំង​អស់នោះ​ទេ​»​ ។

បុរស​ដែល​ធាក់​កង់​ដឹក​ជញ្ជូន​អាហារវ័យ ៣០ឆ្នាំ​រូប​នេះបាន​បន្ត​ថា ទោះបីជា​ការ​រឹត​បន្តឹង ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ ក៏​ដោយក៏​នៅ​តែ​មិនសូវ​មាន​ការងារ​សម្រាប់​ជនបរទេស​ដែល​ទៅ​ធ្វើការ​នៅ​ទីនោះ​ដែរ​ ។

បើ​ទោះបីជា​គាត់​ធាក់​កង់ ដើម្បី​ដឹក​ជញ្ជូន​អាហារក្នុង​មួយ​ថ្ងៃជា​មធ្យម ៣០ដង​ក្តី ក៏​គាត់​នៅ​តែ​មាន​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​នោះ ​គឺ​តន្ត្រី ដោយ​គាត់​ស្តាប់​តន្ត្រី​បណ្តើរធាក់​កង់​បណ្តើរ​ ។ ការងារ​មួយ​នេះ វា​ពិតជា​ជួយ​គាត់​ខ្លាំង​ណាស់ Chiya Amos អាច​រក​ចំណូល​សឹងតែ​ប្រហាក់ប្រហែល​នឹង​ចំណូល​គាត់​ពី​មុន ប៉ុន្តែ​គ្រាន់តែ​គាត់​ត្រូវការ​ប្រើ​ពេលវេលា​យូរ​ជា​ការងារ​ធម្មតា និង​ត្រូវ​កម្លាំង​ដើម្បី​ធាក់​កង់​នោះ​ ។

សូម​ជម្រាប​ថា នៅ​ពេល Chiya Amos អ្នក​សម្តែង​ល្ខោន​អូប៉េ​រ៉ា នៅ​ក្នុង​ប្រទេស​រ៉ុ​ស្សី​ នោះ គាត់​ក៏​មាន​ភរិយា​ជា​ជនជាតិ​រ៉ុ​ស្សី​ ផង​ដែរ ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​មិន​អាច​មក​ប្រទេស​សឹ​ង្ហ​បុរី​ ជាមួយ​នោះ ដូចនេះ​អ្នក​ទាំង​ពីរ ជួប​គ្នា​ត្រឹម​ក្នុង​វី​ដេ​អូ​ខ​ល​ប៉ុណ្ណោះ ​។ គាត់​បាន​បន្ត​ដូចនេះ​ថា ៖ «​ខ្ញុំ​នឹក​នៅ​ពេល​ខ្ញុំ​បាន​ឈ​លើ​ឆាក​ដើម្បី​សម្តែង​ ។ ពិត​ណាស់ ខ្ញុំ​នឹក​អ្នក​សម្តែង​ដទៃ​ទៀត​ផង​ដែរ ដែល​ធ្លាប់​ធ្វើការ​ជាមួយ ខ្ញុំ​នឹក​ពេល​ខ្ញុំ​គ្រវី​ដៃ និង​បង្កើត​តន្ត្រី​វេទមន្ត​លើ​ឆាក​សម្តែង​» ។ គាត់​បន្ត​ថា ​ការងារ​ដឹក​ជញ្ជូន​ម្ហូបអាហារ​នេះ គឺ​មាន​ភាព​ស្រ​ដៀង​គ្នា​ខ្លះ​ដែរ​ជាមួយនឹង​ការ​សម្តែង​ ។

គាត់បន្ថែម​ថា ៖ «​ការ​នាំ​ស្បៀងអាហារ​ដល់​មនុស្ស​ គឺ​នាំ​ចំណីអាហារ​ដល់​មនុស្ស មិន​ខុស​ពី​តន្ត្រីករ គឺ​នាំ​ចំណី​អារម្មណ៍ ការ​កម្សាន្ត​សម្រាប់​មនុស្ស​ដូច​គ្នា​»​ ។ លោក Chiya សង្ឃឹមថា​កន្លែង​ជា​ច្រើន​នឹង​បើក​ដំណើរការ​ជា​ថ្មី បន្ទាប់​ពី​មាន​មនុស្ស​នៅ​លើ​ពិភពលោក​ទទួល​បាន​វ៉ាក់សាំងកូ​វី​ដ​ ១៩ ក៏​ព្រោះថា ​គាត់​មានការ​កក់​សំបុត្រ​មួយ​រួច​ហើយ សម្រាប់​ពិធីបុណ្យ​និទាឃ​រដូវ (​រដូវ​ផ្កា​រីក​) នៅ​ទីក្រុង​តូ​ក្យូ ដែល​នឹង​មក​ដល់​ក្នុង​ខែមេ​សា ខាង​មុខ ​។

នៅ​ពេល​ដែល​គាត់​បាន​ធ្វើ​ការងារ​នេះ ​(​ជិះ​កង់​ដឹក​ជញ្ជូន​អាហារ​) គាត់​មាន​អារម្មណ៍ គាត់​ទទួល​បាន​បទ​ពិសោធន៍​ថ្មី និង​បទ​ពិសោធន៍​មួយ​នេះ​អាច​ជួយ​ឱ្យ​គាត់​មានការ​គិត​ចាស់ទុំ​ជាង​មុន ​។ លោក​បន្ថែម​ថា ៖ «​ខ្ញុំ​នឹង​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​ច្រើន តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ព្រោះ​វា​ជា​បទ​ពិសោធន៍​យ៉ាងជូរ​ចត់​មួយ​សម្រាប់​ខ្ញុំ នឹង​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​រឹង​មាំ ហើយ​ខ្ញុំ​វាពិតជា​បាន​ធ្វើ​ឱ្យខ្ញុំ​ល្អ​ជាង​មុន​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ