ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​មួយ​នៅ​ឥណ្ឌា​បញ្ជា​ឱ្យ​ចាប់រំលោ.ភ​នារី​2​នាក់​បងប្អូនសងសឹក​រឿង​បងប្រុស​ពួក​នាង​ពង្រត់​ស្ត្រី​មាន​ប្តី​ចេញពី​ភូមិ

8 ឆ្នាំ មុន

The Australian កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សហគមន៍​ក្នុងភូមិ​មួយ​នៅ​រដ្ឋ​ឧត្ដរ​ប្រទេស​នៃ​ប្រទេស​ឥណ្ឌា​បាន​ប្រកាស​គំរាម​ថា នឹង​ឱ្យ​ស្ត្រី​២​នាក់​បងប្អូន​ដើរ​ស្រាត​នៅ​ជុំវិញ​ភូមិ ជា​ពិសេស​ឱ្យ​បុរស​នៅ​ក្នុងភូមិ​ចាប់រំលោ.ភ

The Australian កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សហគមន៍​ក្នុងភូមិ​មួយ​នៅ​រដ្ឋ​ឧត្ដរ​ប្រទេស​នៃ​ប្រទេស​ឥណ្ឌា​បាន​ប្រកាស​គំរាម​ថា នឹង​ឱ្យ​ស្ត្រី​២​នាក់​បងប្អូន​ដើរ​ស្រាត​នៅ​ជុំវិញ​ភូមិ ជា​ពិសេស​ឱ្យ​បុរស​នៅ​ក្នុងភូមិ​ចាប់រំលោភ ជា​ការ​ដាក់ទោស​ដែល​បងប្រុស​របស់​ពួក​នាង​លួច​ពង្រត់​ស្ត្រី​ដែល​មាន​ប្តី​គេចខ្លួន​បាត់ ។

សហគមន៍​ក្នុងភូមិ​នោះ​មាន​អំណះអំណាង ថា ដាក់ទោស​ដោយ​ការ​ចាប់រំលោភ ទើប​អាច​ជួយ​ស្រោចស្រង់​កិត្តិយស​ដល់​ក្រុម​គ្រួសារ​របស់​បុរស​ដែល​ត្រូវ​ប្រពន្ធ​រត់​តាម​ប្រុស​នោះ ។ ទោះជា​យ៉ាងណា​ក្ដី​នៅ​ពេល​លេចឮ​ពី​ការ​ដាក់ទោស​បែប​នោះ នារី​ទាំង​២​នាក់​បាន​គេច​ចេញពី​ភូមិ​បាត់ ។

អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេ​លី ឱ្យ​ការពារ​សុវត្ថិភាព​នារី​ទាំង​២​នាក់​នោះ និង​គួរ​លុប​បំបាត់​ចោល​ទំនៀមទម្លាប់​តាម​បែប​បុរាណ​របស់​អ្នកស្រុក ។

មនុស្ស​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ បងប្អូន​របស់​នារី​រង​គ្រោះ​បញ្ជាក់​ប្រាប់​អង្គការ​លើកលែងទោស​អន្ដជាតិ​ថា សហគមន៍​នៅ​ក្នុងភូមិ​មិន​ពេញចិត្ត​ការ​អំពាវនាវ​នោះ​ទេ មិនតែប៉ុណ្ណោះ​គំរាម​ថា ពួក​គេ​មិន​ខ្លាច​ប៉ូលិស​នៅ​ក្នុង​មូលដ្ឋាន​ទេ ហើយ​ចាប់ពី​ពេល​នេះ​តទៅ​អាច​កើត​មាន​ហេតុការណ៍​ចលាចល​នៅ​ក្នុងភូមិ​បើ​ធ្វើ​អ្វី​ប៉ះពាល់​ពួក​គេ ។

ចំពោះ​គូស្នេហ៍​ដែល​រត់​តាម​គ្នា​នោះ បច្ចុប្បន្ន​បាន​យល់ព្រម​ចូលខ្លួន​ទៅ​ជួប​ប៉ូលិស បន្ទាប់​ពី​ឮដំណឹង​ថា សមាជិក​ក្រុម​គ្រួសារ​របស់​ពួ​កគអាច​នឹង​រងគ្រោះថ្នាក់​ដោយសារ​អ្នក​ភូមិ​ធ្វើបាប៕