ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​បុក​អាយ​ខុន​ពីក្រោយ​ហើយ​កិន​ពីលើ​ស្លា.ប់​​សន្តិសុខ​ឯក​ជន​​ម្នាក់​នៅ​ផ្លូវ​ភ្នំពេញ​-​ហាណូយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​មួយ​គ្រឿង​បាន​បើក​យ៉ាង​លឿន​បុក​ម៉ូតូ​អាយ​ខុន​ពីក្រោយ និង​កិន​ពីលើ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​មួយ​គ្រឿង​បាន​បើក​យ៉ាង​លឿន​បុក​ម៉ូតូ​អាយ​ខុន​ពីក្រោយ និង​កិន​ពីលើ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០ សីហា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្តក្រុង​បុក​ពីក្រោយ និង​កិន​ពីលើ​ស្លាប់​នេះ​មានឈ្មោះ ស៊ង វិចិត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ​ឯក រស់នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តក្រុង​មួយ​គ្រឿង (​មាន​តែ​អ្នកបើកបរ គ្មាន​អ្នកដំណើរ​ជិះ​) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8950 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខុន ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-6297 បើក​បុរស​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ស្របគ្នា​ពីក្រោយ ហើយ​កិន​ពីលើ​បណ្តាល​ឱ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ ។ បន្ទាប់​មក​រថយន្ត​បើក​ទៅ​មុខ​បាន​ប្រហែល​១០០​ម៉ែត្រ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ឃាត់​បាន តែ​អ្នកបើកបរ​បាន​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ទៅ​ឱ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕